បំពេ

សព្វថ្ងៃនេះ ការបំពេកូនក្នុងរង្វង់អ្នកស្រែចម្ការគឺជារឿងធម្មតា។ តែសម្រាប់អ្នកផ្សារមួយចំនួនវិញ គេយល់ថា សម្លេងបំពេនេះនាំមកនូវភាពភ័យខ្លាចទៅវិញ។ ក្នុងជំនឿខ្មែរ គេជឿថាមានខ្មោចបំពេកូនដែលជាខ្មោចស្លាប់ទាំងម្តាយ និងកូន។ ជំនឿនេះសោតធ្វើឲ្យក្រុមហ៊ុនដែលចូលចិត្តផលិតរឿងខ្មោចស្រុកខ្មែរបង្ហាញទិដ្ឋភាពនារីស្លៀកពាក់សយោលអង្រឹងកូនតាមដើមឈើជាដើម ឬក៏ក្នុងផ្ទះ។ មិនត្រឹមប៉ុណ្ណោះ គេធ្វើជាឲ្យនារីនោះបំពេជាសម្លេងផង។ បំពេកូនគឺជា វប្បធម៌មួយរបស់ខ្មែរ ត្បិតសង្គមខ្មែរពីដើមពុំទាន់មានថតចម្រៀងទុកស្តាប់ពេលណាក៏បាននោះទេ។ ម្ល៉ោះហើយ បំពេរគឺជាវិធីមួយជួយឲ្យក្មេងឆាប់ងងុយដេកបាន។ នេះជាវប្ប(បណ្តុះ)ធម៌ដែលសង្គមមួយផ្ទេរពីជំនាន់មួយទៅមួយតាំងពីក្មេងមក។ ឥលូវនេះអ្វីៗក៏ទំនើប អ្នកខ្លះមិនបំពេដោយខ្លួនឯងទេ … More

អក្សរស៊ីម៉ង់ត៍នៅប្រាសាទបាគង

ប្រាសាទក្នុងស្រុកខ្មែរចាប់ផ្តើមជួសជុល និងរៀបចំ ក្រោយពេលដែលខេត្តសៀមរាបត្រូវប្រគល់មកឲ្យបារាំងនៅឥណ្ឌូចិនគ្រប់គ្រងវិញ។ ពេលនោះ គឺនៅឆ្នាំ១៩០៧ដែលមានការបង្កើតជាសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប ហើយដែលដឹកនាំដំបូងដោយលោក ហ្សង់ កូមៃ។ ក្រោយមកទៀត ការរៀបចំតំបន់អង្គរឲ្យក្លាយជាទស្សនីយភាពសម្រាប់គោលដៅទេសចរណ៍ក៏ចាប់ផ្តើមឡើង ហើយនេះក៏ជាពេលដែលមានការផ្លាស់ទីព្រះសង្ឃ ឲ្យចេញពីក្តារបែនប្រាសាទមកតាំងទីនៅកន្លែងសព្វថ្ងៃ។ ជាការពិត ប្រាសាទត្រូវជួសជុល ឬសិក្សាស្រាវជ្រាវដឹកនាំដោយក្រុមអភិរក្សបារាំងបារាំងក៏ពិតមែន ប៉ុន្តែការងារទាំងនោះប្រាកដជាត្រូវការកម្លាំងរបស់អ្នកស្រុកជាជំនួយពុំខានឡើយ។ យ៉ាងណាមិញ យើងកម្រជួបឯកសារដែលនិយាយអំពីក្រុមការងារខ្មែរក្នុងកិច្ចការទាំងនោះណាស់ ក្រៅពីព័ត៌មានផ្ទាល់មាត់ដែលអ្នកទាំងនោះផ្តល់ឲ្យយើងថា ពួកគាត់ធ្លាប់ជាគូលីរបស់ក្រុមអភិរក្សបារាំង … More

ព្រះអាទិត្យ និងព្រះចន្ទ្រលើទង់ព្រលឹង

តួនាទីព្រះអាទិត្យ និងព្រះចន្ទ្រមានក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ។ រឿងនេះមានការចងក្រងពីអ្នកស្រាវជ្រាវមួយចំនួន ហើយចេញផ្សាយជាអត្ថបទខ្លីៗ ព្រមទាំងជានិក្ខេបបទទៀតក៏មាន។ អ្នកទាំងនោះសិក្សាផ្តោតលើសិល្បៈ និងជំនឿដែលខ្មែរមានចំពោះព្រះអាទិត្យ ព្រះចន្ទ្រ និងរាហូតាំងពីសម័យបុរាណមកដល់បច្ចុប្បន្ន។ លោកអ្នកនាងប្រហែលធ្លាប់ដឹងខ្លះៗមកហើយថា ទង់ព្រលឹងមិនខុសអ្វីពីអត្តសញ្ញាណបណ្ណរបស់ខ្មោចដែលត្រូវកាន់ទៅជួបព្រះយមរាជ និងដើម្បីទៅគាល់ព្រះចូឌាមុណីចេតិយក្នុងន័យពុទ្ធសាសនាខ្មែរសព្វថ្ងៃ។ ទង់ព្រលឹងក៏ជាសញ្ញាសម្រាប់បុគ្គលជម្រាបទៅព្រះយមរាជថា ខ្លួនស្លាប់ដោយបានបូជាឆ្លងកាត់តាមកិច្ចពិធីមានអាចារ្យដឹកនាំកិច្ចពិធីត្រឹមត្រូវ។ ហេតុនេះហើយទើបបានជាទង់ព្រលឹងតែងសរសេរជាឈ្មោះអាចារ្យជាភស្តុតាង។ តាមទង់ព្រលឹងជានិច្ចកាល គេគូសរូបចូឌាមុណីចេតិយ អមដោយទង់ពីរ។ នៅតាមរាងរបស់ចេតិយនោះ អាចារ្យតែងតែសរសេរពាក្យពេជន៍ជាបាលី … More

ដើមហេតុនាំសង់ប្រាសាទគោកចក តាមរយៈសិលាចារឹកK.521

ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ គេដឹងថាក្នុងសម័យអង្គរមានក្សត្រមួយអង្គចូលចិត្តទាក់ដំរី។ ព្រះអង្គមានព្រះនាមថា ជ័យវម៌្មនទី៣ [1]។ ទ្រង់ឡើងស្នងរាជ្យបន្តពីបិតាគឺ ព្រះបាទជ័យវម៌្មនទី២ ក្នុងឆ្នាំ៨៥០នៃគ.ស នានគរហរិហរាល័យ។ ក្នុងចំណោមសិលាចារឹកដែលនិយាយអំពីព្រះអង្គគឺ ភាគច្រើនតែងភ្ជាប់ព្រះអង្គទៅនឹងការទាក់ដំរី ឬរួចដំរី និងលែងដំរី។ សិលាចារឹកទាំងនោះមានដូចជា ប្រាសាទគោកចក (K.521) គោកឫស្សី (K.175) បាលហាល(K.449) វត្តសំរោង … More

សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។ ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ … More

ប្រក្រតិទិនពិធីបុណ្យក្នុងតំបន់អង្គរ

តារាងប្រក្រតិទិននេះធ្វើឡើងសម្រាប់ជាមូលដ្ឋានដល់អ្នកស្រាវជ្រាវវប្បធម៌ ឬសាសនា ឬមហាជនទូទៅដែលចង់សិក្សា ឬស្វែងយល់បន្ថែមអំពីប្រពៃណី និងពិធីបុណ្យក្នុងខេត្តសៀមរាប ពិសេសក្នុងតំបន់អង្គរ។ តារាងនេះធ្វើឡើងជាប្រព័ន្ធចន្ទគតិ ព្រោះខ្មែរនិយមប្រើតាំងពីសម័យបុរាណរៀងមក។ ទោះបីអ្នកផ្សារពុំសូវជារាប់រកទៀតក៏ដោយ តែអ្នកស្រុកស្រែចម្ការចាំ និងរាប់បានល្អឥតខ្ចោះ។ ចំណែករបៀបមើលវិញគឺ កម្មវិធីណា ពណ៌ក៏នៅត្រង់ខែនោះ។ ឧទាហរណ៍មួយទៀតថា បុណ្យសុំទឹកភ្លៀង។ ខ្ញុំដាក់ពណ៌ទាំង៤ខែ មានន័យថាបុណ្យនេះអាចធ្វើឡើងរវាងខែណាមួយក្នុងខែទាំង៤នេះ។ កម្មវិធីបុណ្យ និងពេលវេលាដែលមានក្នុងតារាងនេះគឺពិនិត្យតាមការសង្កេតផ្ទាល់ខ្លួនប៉ុណ្ណោះ។ … More

ភាពយន្តឯកសារ៖ អ្នកទ្រទ្រង់អង្គរ

យើងអាចរកមើលវីដេអូអំពីអង្គរបានងាយស្រួល ត្បិតសម័យបច្ចេកវិទ្យាជាន់ថ្មីនេះ។ ក្នុងចំណោមឯកសារទាំងនោះ ទេសចរណ៍ និងសំណង់ស្ថាបត្យកម្មអង្គរតែងត្រូវគេលើកមកនិយាយរៀបរាប់ មិនក្រោម១០០ម៉ោងឡើយ។ ចំណែកឯកសារអំពីទិដ្ឋភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហាក់នៅមានតិចតួច។ ប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងវប្បធម៌-បរិស្ថានរបស់ពួកគេគួរតែផ្សព្វផ្សាយឲ្យបានច្រើនជាងនេះ។ ត្បិតអ្នកទាំងនេះមានលក្ខណៈពិសេសច្រើនយ៉ាងដែលអាចឲ្យយើងយល់អំពី អារ្យធម៌អង្គរបានមួយផ្នែកដែរ តាមរយៈការនៅរក្សាប្រពៃណី និងទំនៀមទម្លាប់ពាក់ព័ន្ធនឹងប្រាសាទ។ (វីដេអូកំពុងផលិត) វីដេអូនេះនឹងនិយាយអំពី ជីវិតរបស់អ្នកស្រុកអង្គរម្នាក់ដែលរស់នៅក្បែរបុរាណដ្ឋាននេះតាំងពីក្មេង ហើយមានអាជីពជាអ្នកថែរក្សាមរតកវប្បធម៌ក្នុងអង្គរទៅទៀត។ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរាដែលចាប់ផ្តើមរៀបចំផលិតនៅឆ្នាំ២០១៥ និងថតបញ្ចប់នៅឆ្នាំ២០១៦។ ក្តីសង្ឃឹមធំមួយគឺ … More