តម្លៃរបស់សិលាចារឹកថ្មីក្នុងបរិបទស្រុកខ្មែរបច្ចុប្បន្ន៖ សិលាចារឹកមួយនៅអង្គរវត្ត

ថ្មីៗនេះ វិទ្យុបារាំងអន្តរជាតិបានចេញផ្សាយអត្ថបទទស្សនព្រិត្តិការណ៍ខ្មែរប្រចាំថ្ងៃរបស់ខ្លួន ដោយដាក់ចំណងជើងថា «ប្រាសាទបុរាណមិនមែនដុំថ្ម តែជាដួងព្រលឹងជាតិ ! » ដែលបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសបុកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ អត្ថបទនេះ អ្នកសរសេរចង់ឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមចំណែកថែរក្សាមរតកវប្បធម៌ដែលជាដួងព្រលឹង និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ អ្នកនិពន្ធបានបញ្ចេញយោបល់ថា ពលរដ្ឋភាគច្រើនមិនទាន់រកឃើញសារប្រយោជន៍ក្នុងការថែរក្សាប្រាសាទថ្មនៅឡើយ។ ពិសេស អ្នកនិពន្ធលើកយកសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការចោលសំរាមនៅតាមប្រាសាទ និងការគូសវាសបន្ថែមលើថ្មប្រាសាទមកធ្វើជាឧទាហរណ៍។ អ្វីដែលគួរចាប់អារម្មណ៍ … More

ផលប៉ះពាល់នៃកង្វះព្រៃឈើមកលើវប្បធម៌

បញ្ហាប្រែប្រួលអាកាសធាតុក្លាយជាប្រធានបទសំខាន់ ដែលថ្នាក់ដឹកនាំលើពិភពលោកលើកយកមកពិភាក្សារកដំណោះស្រាយ។ ផលប៉ះពាល់ខ្លាំងដែលធ្វើឲ្យអាកាសធាតុប្រែប្រួលគឺ មកពីឧស្ម័នផ្ទះកញ្ចក់ចេញពីប្រទេសអភិវឌ្ឍន៍ធំៗដូចជា ចិន និងអាមេរិចជាដើម។ ជាលទ្ធផល ប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុខ្លាំងទទួលបានថវិកាខ្លះៗ មកទប់បញ្ហាធំរបស់ពិភពលោកនេះ។ ឥឡូវនេះ លោកត្រាំដែលគ្រប់គ្រងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំមួយក្នុងពិភពលោកនោះ ក៏ចង់គេចវេសពីបញ្ហានេះទៅទៀត។ ទោះវាជាបញ្ហាសកលលោកក៏ដោយ ភាគីពាក់ព័ន្ធនៅកម្ពុជាតែងបញ្ចេញព័ត៌មានអំពី បញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជាថា បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ របាយការណ៍របស់អង្គការសង្គមស៊ីវិលមិនតិចទេដែលតែងតែបញ្ចេញព័ត៌មាននៃការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប រដ្ឋាភិបាលក៏តែងតែបញ្ចេញមតិរិះគន់អំពី … More

ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) … More

វិស័យវប្បធម៌៖ ប្រើច្រើនកាលណា ល្អកាលនោះ

មិនមែនមានប្រើតែនៅប្រទេសវៀតណាម ឬប្រទេសខ្មែរឡើយ ដួនត្រូវគេប្រើពេញតំបន់អាស៊ីអាគ្នេយ៍ទាំងមូល រួមទាំងបណ្តាប្រទេសខាងដីកោះផង។ ប៉ុន្តែប្រទេសវៀតណាមពិសេសជាងគេ ពិសេសត្រង់ថា គេប្រើវាមិនថាជាអ្នករស់នៅតាមជនស្រែចម្ការ ឬទីក្រុងឡើយ។ ក្នុងវិស័យទេសចរណ៍វិញ គេប្រើវាទ្វេរដងដើម្បីបង្ហាញអំពី អត្តសញ្ញាណរបស់គេ។ វប្បធម៌របស់ប្រទេសនីមួយៗតែងមានឬសគល់តមកវែងឆ្ងាយរាប់ឆ្នាំទម្រាំមកដល់បច្ចុប្បន្ន។ ដូចដែលយើងឃើញនឹងភ្នែកសព្វថ្ងៃថា ខ្មែរមានវប្បធម៌តឬសតគល់ជាយូរមកហើយ។ កត្តាបរិស្ថានជុំវិញ និងភូមិសាស្ត្រធ្វើឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ស្រដៀងគ្នាខ្លះៗដែរ។ មួយវិញទៀត ទំនាក់ទំនងនៃវប្បធម៌ដែលតែងឆ្លងគ្នាទៅវិញទៅមកក៏រួមចំណែកមួយទៀតដែរ។ ប៉ុន្តែដោយសារមនុស្សសម័យបច្ចុប្បន្នព្យាយាមស្វែងរកអត្តសញ្ញាណរបស់ជាតិខ្លួន កត្តានេះធ្វើឲ្យវប្បធម៌ប្រទេសទាំងនោះត្រូវគាំងស្តូក … More

នៅពីក្រោយតួលេខកំណើនទេសចរណ៍

ទេសចរណ៍មានប្រយោជន៍ដល់មរតកវប្បធម៌ និងអ្នកស្រុកដែលនៅជុំវិញមួយចំនួន ស្របគ្នានេះទេសចរណ៍ក៏បង្កើតជាបញ្ហាជាច្រើនដល់មរតកវប្បធម៌ដែរ។ ជារៀងរាល់ឆ្នាំ តួលេខអំពីចំនួនទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនឡើងជាលំដាប់។ នេះក៏ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយនឹងនរតាំងពីដើមទស្សវត្សឆ្នាំ១៩៩០រហូតមក។ ជាក់ស្តែង របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរបរទេសមានចំនួន៤,៧៧៥,២៣១ ចូលមកកម្ពុជា។ ក្នុងនោះ ទេសចរជនជាតិវៀតណាមឈរនៅលើលំដាប់កំពូលតារាង តាមបង្កិតពីក្រោយដោយទេសចរជនជាតិចិន និងលាវ។ យ៉ាងណាមិញ ទេសចរមកកម្ពុជាត្រូវគេចាត់ទុកថាជាទេសចរវប្បធម៌។ ដូចដែលលោក ឈាង វណ្ណារិទ្ធ … More

Why Unesco?

Some countries are in an effort to figure out their identities in different ways with expectation to officially possess those … More

ព្រិត្តិការណ៍វប្បធម៌មួយដែលជួយវិស័យទេសចរណ៍

នៅវត្តអារញ្ញ តាមប្របមាត់ស្ទឹងទៅភ្នំក្រោម អ្នកស្រុកដែលនៅជុំវិញនោះតែងរៀបចំធ្វើពិធីបណ្តែតប្រទីបទៅទន្លេដើម្បីសុំខមាទោសដល់ទឹកដីដែលខ្លួនបានធ្វើឲ្យកខ្វក់ពេញមួយឆ្នាំ។ ជាទូទៅ វិស័យទេសចរណ៍ត្រូវគេមើលឃើញថា ផ្តល់ប្រយោជន៍ផង និងផ្តល់ផលអវិជ្ជមានទន្ទឹមគ្នា។ ការផ្តល់ផលប្រយោជន៍នោះគឺថាច្រើនគួរសមដល់សេដ្ឋកិច្ច និងអត្តសញ្ញាណផង។ អ្នកគិតពីប្រយោជន៍នេះប្រឹងធ្វើយ៉ាងម៉េចឲ្យបានលុយពីទេសចរណ៍។ ប៉ុន្តែមនុស្សមួយក្រុមទៀតយល់ថា ទេសចរណ៍ផ្តល់ផលអវិជ្ជមានជាច្រើនដល់ប្រពៃណីវប្បធម៌ ព្រោះថាមនុស្សនឹងប្រឹងរកឱកាសផ្សេងៗពីវិស័យទេចរណ៍ធ្វើភាពដើម (Authenticity)នៃប្រពៃណីវប្បធម៌បាត់បង់ដោយឯកឯង។ ប៉ុន្តែព្រិត្តិការណ៍វប្បធម៌ខ្លះនឹងប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ឬថាចំណេញច្រើនជាងខាត។ វាមិនបានធ្វើឲ្យរំខានដល់ពិធីសាសនា ឬប៉ះពាល់ដល់កម្មវិធីរបស់សហគមន៍គេឡើយ បើគ្រាន់តែយើងចូលរួមសប្បាយដូចតែអ្នកស្រុកជាទូទៅ ហើយបង្ហាញក្តីគោរពដល់សហគមន៍របស់គេនោះ។ … More

ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។ យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។ នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ … More

ដួនរបស់ខ្មែរ ឬយួន?

មុននឹងអានអត្ថបទខាងក្រោម ខ្ញុំសូមឲ្យលោកអ្នកនាងអានអត្ថបទនេះសិន ៖ ដួន និង ដួនស្លឹកត្បែង។ ត្បិតអត្ថបទមួយនេះគ្រាន់តែបំពេញបន្ថែម លើអត្ថបទទាំង២លើនេះប៉ុណ្ណោះ។ ក្នុងបរិបទសង្គមខ្មែរនាពេលបច្ចុប្បន្នបានកំណត់ឲ្យថា បើអ្នកណាពាក់ឌួនដែលមានរាងជាស៊ីឡាំងស្តួចផ្នែកខាងចុងនោះថា ជាសាសន៍យួន។ គំនិតនេះត្រូវនឹងពាក្យអង់គ្លេសថា «Stereotype» គឺជាគំនិតដែលគិតកាត់យល់ទៅលើអ្វីមួយដោយខុស។ ជាតិសាសន៍លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណា សហគមន៍ណាក៏ដូចសហគមន៍ណាដែរ។ ជាតិសាសន៍ទាំងនោះតែងព្យាយាមរក ឬចាប់យកអ្វីជាបរិស្ថានជុំវិញខ្លួនមកជារបស់ខ្លួន។ យូរៗទៅក៏បង្កើតជាអត្តសញ្ញាណជាប់លាប់ឥតរបេះទៀតផង។ … More

កង្វះឯកសារភាសាខ្មែរ

នេះជាចំណងជើងសៀវភៅមួយសរសេរដោយលោក Bernard Phillipe Groslier ជាបារាំងម្នាក់ដែលចាយពេលជាច្រើនឆ្នាំស្រាវជ្រាវអំពីអារ្យធម៌អង្គរ។ ដើមឡើយ សៀវភៅនេះសរសេរជាបារាំងបោះពុម្ពឆ្នាំ១៩៥៨ក្រោមចំណងជើងថា Angkor et le Cambodge au XVIe siècle d’après les sources portugaises et espagnoles។ … More