ដើមហេតុនាំសង់ប្រាសាទគោកចក តាមរយៈសិលាចារឹកK.521

ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ គេដឹងថាក្នុងសម័យអង្គរមានក្សត្រមួយអង្គចូលចិត្តទាក់ដំរី។ ព្រះអង្គមានព្រះនាមថា ជ័យវម៌្មនទី៣ [1]។ ទ្រង់ឡើងស្នងរាជ្យបន្តពីបិតាគឺ ព្រះបាទជ័យវម៌្មនទី២ ក្នុងឆ្នាំ៨៥០នៃគ.ស នានគរហរិហរាល័យ។ ក្នុងចំណោមសិលាចារឹកដែលនិយាយអំពីព្រះអង្គគឺ ភាគច្រើនតែងភ្ជាប់ព្រះអង្គទៅនឹងការទាក់ដំរី ឬរួចដំរី និងលែងដំរី។ សិលាចារឹកទាំងនោះមានដូចជា ប្រាសាទគោកចក (K.521) គោកឫស្សី (K.175) បាលហាល(K.449) វត្តសំរោង…

សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។ ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ…

ប្រក្រតិទិនពិធីបុណ្យក្នុងតំបន់អង្គរ

តារាងប្រក្រតិទិននេះធ្វើឡើងសម្រាប់ជាមូលដ្ឋានដល់អ្នកស្រាវជ្រាវវប្បធម៌ ឬសាសនា ឬមហាជនទូទៅដែលចង់សិក្សា ឬស្វែងយល់បន្ថែមអំពីប្រពៃណី និងពិធីបុណ្យក្នុងខេត្តសៀមរាប ពិសេសក្នុងតំបន់អង្គរ។ តារាងនេះធ្វើឡើងជាប្រព័ន្ធចន្ទគតិ ព្រោះខ្មែរនិយមប្រើតាំងពីសម័យបុរាណរៀងមក។ ទោះបីអ្នកផ្សារពុំសូវជារាប់រកទៀតក៏ដោយ តែអ្នកស្រុកស្រែចម្ការចាំ និងរាប់បានល្អឥតខ្ចោះ។ ចំណែករបៀបមើលវិញគឺ កម្មវិធីណា ពណ៌ក៏នៅត្រង់ខែនោះ។ ឧទាហរណ៍មួយទៀតថា បុណ្យសុំទឹកភ្លៀង។ ខ្ញុំដាក់ពណ៌ទាំង៤ខែ មានន័យថាបុណ្យនេះអាចធ្វើឡើងរវាងខែណាមួយក្នុងខែទាំង៤នេះ។ កម្មវិធីបុណ្យ និងពេលវេលាដែលមានក្នុងតារាងនេះគឺពិនិត្យតាមការសង្កេតផ្ទាល់ខ្លួនប៉ុណ្ណោះ។…

ភាពយន្តឯកសារ៖ អ្នកទ្រទ្រង់អង្គរ

យើងអាចរកមើលវីដេអូអំពីអង្គរបានងាយស្រួល ត្បិតសម័យបច្ចេកវិទ្យាជាន់ថ្មីនេះ។ ក្នុងចំណោមឯកសារទាំងនោះ ទេសចរណ៍ និងសំណង់ស្ថាបត្យកម្មអង្គរតែងត្រូវគេលើកមកនិយាយរៀបរាប់ មិនក្រោម១០០ម៉ោងឡើយ។ ចំណែកឯកសារអំពីទិដ្ឋភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហាក់នៅមានតិចតួច។ ប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងវប្បធម៌-បរិស្ថានរបស់ពួកគេគួរតែផ្សព្វផ្សាយឲ្យបានច្រើនជាងនេះ។ ត្បិតអ្នកទាំងនេះមានលក្ខណៈពិសេសច្រើនយ៉ាងដែលអាចឲ្យយើងយល់អំពី អារ្យធម៌អង្គរបានមួយផ្នែកដែរ តាមរយៈការនៅរក្សាប្រពៃណី និងទំនៀមទម្លាប់ពាក់ព័ន្ធនឹងប្រាសាទ។ (វីដេអូកំពុងផលិត) វីដេអូនេះនឹងនិយាយអំពី ជីវិតរបស់អ្នកស្រុកអង្គរម្នាក់ដែលរស់នៅក្បែរបុរាណដ្ឋាននេះតាំងពីក្មេង ហើយមានអាជីពជាអ្នកថែរក្សាមរតកវប្បធម៌ក្នុងអង្គរទៅទៀត។ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរាដែលចាប់ផ្តើមរៀបចំផលិតនៅឆ្នាំ២០១៥ និងថតបញ្ចប់នៅឆ្នាំ២០១៦។ ក្តីសង្ឃឹមធំមួយគឺ…

ដីផ្អែម ទឹកផ្អែម

ប្រសិនបើអ្នកស្តាប់ភ្លេងការត្រង់វេលាកាត់ខាន់ស្លា នោះអ្នកប្រាកដជាឮពាក្យដីផ្អែមទឹកផ្អែមចេញពីមាត់ទាំងអ្នកចម្រៀង និងអាចារ្យជាដើមផង។ តាមទម្លាប់ គេតែងយកស្ករសតំណាងឲ្យដីដែលផ្អែម និងទឹកដូងតំណាងឲ្យទឹកផ្អែម។ យើងតែងតែឃើញអាចារ្យបង្គាប់ឲ្យគូរស្វាមីបញ្ចុកស្ករ និងទឹកដូងនេះទៅឪពុកម្តាយទាំងសងខាង។ ស្រុកខ្លះ កូនកម្លោះបញ្ចុកឪពុកម្តាយខាងកូនកម្លោះ ឯកូនក្រមុំបញ្ចុកឪពុកម្តាយខាងកូនក្រមុំ។ នៅវេលានេះសោត  អ្នកភ្លេងត្រូវច្រៀងបទ«ចេកទុំ» ឬអ្នកខ្លះហៅ «ចេកមាស»លេងជាផ្នែកមួយនៃកិច្ចនេះដែរដោយរៀបរាប់ថា ១.ឱណាចេកអើយចេកមាស ឱថ្លៃខ្ញុំអើយឡើងផ្អែម ឱត្រជាក់(២ដង) ចេកអើយ ឱណាចេកអើយចេកប្រាក់ …

ចំហុយថ្នាំជក់

ស្រុកកោះសុទិន និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាមប្រកបរបរដាំថ្នាំខ្មែរ និងថ្នាំកាតាប។ ថ្នាំទាំង២នេះខុសគ្នាតាំងពីរបៀបធ្វើ និងរបៀបប្រើ ហើយគុណភាពក៏ខុសគ្នាដែរ។ ថ្នាំខ្មែរគ្រាន់តែកាច់ពីដើមយកហាល ហើយហាន់ល្អិតៗក៏អាចជក់ពិសារបាន។ តែថ្នាំកាតាបត្រូវយកមកចំហុយក្នុងឡក្នុងសីតុណ្ហភាពដ៏ច្បាស់លាស់សិន ទើបយកទៅផលិតជាបារីពិសារ។ រីឯតម្លៃនៃថ្នាំទាំង២ប្រភេទនេះក៏ខុសគ្នាដែរ ពោលគឺ ថ្នាំខ្មែរមានតម្លៃថោកជាងថ្នាំកាតាប ត្បិតថ្នាំកាតាបអាចយកផលិតក្នុងឧស្សាហកម្មបារីថ្លៃៗបាន។ ប្រការនេះធ្វើឲ្យថ្នាំខ្មែរខ្សត់លែងសូវមានអ្នកដាំ ឬតាមភូមិខ្លះក៏លែងមានតែម្តង។ ថ្នាំកាតាបត្រូវដាំប្រើពេលជិត៣ខែ។ ជាទូទៅ គេចាប់ផ្តើមដាំនៅខែប្រាំងគឺ ខែធ្នូ…