ចំហុយថ្នាំជក់

ស្រុកកោះសុទិន និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាមប្រកបរបរដាំថ្នាំខ្មែរ និងថ្នាំកាតាប។ ថ្នាំទាំង២នេះខុសគ្នាតាំងពីរបៀបធ្វើ និងរបៀបប្រើ ហើយគុណភាពក៏ខុសគ្នាដែរ។ ថ្នាំខ្មែរគ្រាន់តែកាច់ពីដើមយកហាល ហើយហាន់ល្អិតៗក៏អាចជក់ពិសារបាន។ តែថ្នាំកាតាបត្រូវយកមកចំហុយក្នុងឡក្នុងសីតុណ្ហភាពដ៏ច្បាស់លាស់សិន ទើបយកទៅផលិតជាបារីពិសារ។ រីឯតម្លៃនៃថ្នាំទាំង២ប្រភេទនេះក៏ខុសគ្នាដែរ ពោលគឺ ថ្នាំខ្មែរមានតម្លៃថោកជាងថ្នាំកាតាប ត្បិតថ្នាំកាតាបអាចយកផលិតក្នុងឧស្សាហកម្មបារីថ្លៃៗបាន។ ប្រការនេះធ្វើឲ្យថ្នាំខ្មែរខ្សត់លែងសូវមានអ្នកដាំ ឬតាមភូមិខ្លះក៏លែងមានតែម្តង។ ថ្នាំកាតាបត្រូវដាំប្រើពេលជិត៣ខែ។ ជាទូទៅ គេចាប់ផ្តើមដាំនៅខែប្រាំងគឺ ខែធ្នូ … More

ស្រុកកោះសូទិនក្នុងខ្សែភ្នែកខ្ញុំ

ខ្ញុំមានឱកាសទស្សនាភូមិខ្លះតាមបណ្តោយទន្លេតូច ដែលមួយផ្នែកស្ថិតក្នុងស្រុកកោះសូទិន និងមួយផ្នែកទៀតនៅស្រុកស៊ីធរកណ្តាល។ ទីនេះទាក់ចិត្តខ្ញុំឲ្យលួចកួចប៉ងបំណងថា ទៅហើយចង់ទៅទៀត ឬក៏បើទៅហើយ មិនចង់ត្រឡប់វិញ។ អ្វីដែលទាក់ចិត្តខ្ញុំនោះគឺ វប្បធម៌ និងបរិស្ថាន។ វប្បធម៌នោះគឺ ការរស់នៅប្រកបរបរចិញ្ចឹមជីវិត តម្បាញ ការរៀបចំលំនៅដ្ឋាន ផ្ទះសម្បែងចាស់ៗស្អាត សំណង់សាសនា ការនិយាយស្តី របៀបរបបនៃការរាក់ទាក់ជនដែលមកពីឆ្ងាយជាដើម។ ចំណែកបរិស្ថានវិញគឺ ភូមិសាស្ត្រទីនេះមានទន្លេតូច … More

ផ្ទះចាស់មួយនៅស្រុកកោះសុទិន

ផ្ទះដែលបង្ហាញក្នុងរូបនេះជាផ្ទះចាស់មួយនៅក្បែរវត្តពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ផ្ទះចាស់នេះសង់ឆ្នាំ១៩៣៨ធ្វើពីឈើសង្ក្រំ ប្រក់ក្បឿង មានទំហំប្រហែល៦មx១០ម និងមានផ្ទះបាយតទៅខាងលិច។ This traditional habitat is located nearby Pongro pagoda,in Koh Sutin, Kompong Cham. It … More