« អំបុកទុំចេក សប្បាយវត្តលលៃ។ ចេត្រច័នខ្ចី សប្បាយវត្តបាគង»

ពាក្យខាងលើនេះគឺជាការចំណាំរបស់អ្នកស្រុកបាគង។ វត្តលលៃ និងវត្តបាគងនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ហើយវត្តទាំង២នេះជាកន្លែងដែលគេមកជុំគ្នារៀបចំកម្មវិធីកម្សាន្តសប្បាយក្នុងពេលអកព្រះខែ និងចូលឆ្នាំ។ ទម្រាំក្លាយជាចំណាំ មនុស្សចងចាំអស់ពេលយូរគ្រាន់។ ឧទាហរណ៍ក្នុងចម្រៀង «ខែចេត្រចូលឆ្នាំតាមចំណាំ គេទៅលេងវត្ត ម៉ែអើយកុំឃាត់ កូនទៅលេងវត្តសប្បាយនឹងគេ…»។ គេចំណាំថា ចូលឆ្នាំនៅខែចេត្រ ហើយពេលនោះ គេនាំគ្នាទៅលេងល្បែងល្បាំនៅតាមវត្តអារ៉ាមសប្បាយតាមវ័យ។  បើយើងត្រឡប់មកមើលពាក្យចំណាំខាងលើ គេយករុក្ខជាតិជាការចំណាំ ដោយចាំថាពេលដែលផលស្រូវថ្មីចាប់ផ្តើមបានខ្លះៗហើយ គេនឹងយកស្រូវថ្មីនេះមកធ្វើអំបុកហូបនឹងទុំចេក … More