ផ្សឹកភ្នំខ្សាច់ពេលឆ្លងចេត្រ

បើនិយាយពីភ្នំខ្សាច់ មនុស្សខ្មែរតែងពន្យល់វាដោយភ្ជាប់នឹងកម្មផល បាប និងបុណ្យ ត្បិតព្រះសង្ឃ និងអាចារ្យតែងពន្យល់តាមដូច្នេះឯង។ ម្តងម្កាលឮអាចារ្យពន្យល់ថា ភ្នំនេះតំណាងឲ្យចេតិយចូឡាមនីនៅស្ថានត្រៃត្រឹង្ស [សូមអាន]។ មានរឿងបែបសាសនាថា ពូនភ្នំខ្សាច់ដើម្បីឲ្យយមរាជមករាប់ភ្នំខ្សាច់។ បើកាលណារាប់អស់ អាយុអ្នកពូនក៏ត្រូវអស់តាមនោះ។ ធ្វើម្តេចនឹងរាប់អស់ បើគ្រាប់ខ្សាច់តូចៗផង ហើយមនុស្សពូនវារាល់ឆ្នាំផងដូច្នេះ។ រូបទាំងនេះជារូបពិធីផ្សឹកភ្នំខ្សាច់ ឬហៅថាឆ្លងភ្នំខ្សាច់ដែលគេបានធ្វើកាលពីចូលឆ្នាំ ដល់ឥឡូវដល់ពេលគេឆ្លងបញ្ចប់នៅវត្តលលៃ។ នៅសៀមរាប … More

តាមឿងនៅវត្តលលៃ

យើងដឹងស្ទើរគ្រប់គ្នាថា ប្រាសាទសង់មកសម្រាប់តម្កល់ព្រះក្នុងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហើយដែលយើងឃើញមានភស្តុតាងជាសិលាចារឹក និងសិល្បៈចម្លាក់ផង។ តែមានជំនឿធំមួយទៀតដែលអ្នកស្រាវជ្រាវហៅថា ជំនឿអ្នកស្រុកដើម ឬ ជីវចល(Animism)។ និយាយបែបងាយថា ជំនឿលើ«អ្នកតា»។ អ្នកប្រាជ្ញជាច្រើនយល់ទៀតថា អ្នកនៅអាស៊ីអាគ្នេយ៍មានជំនឿលើជីវចលនេះតាំងពីមុនសាសនាឥណ្ឌាផ្សាយចូលម្ល៉េះ។ ទោះបីព្រហ្មញ្ញសាសនាសាបរលាបខ្លះក៏ពិតមែន តែជំនឿលើជីវចលនេះនៅទុំជាប់ក្នុងគំនិតខ្មែរ។ នេះជាពិធីបុណ្យឆ្លងចេត្រនៅវត្តលលៃ។ អំពីពិធីឆ្លងចេត្រនៅតំបន់អង្គរ សូមអានអត្ថបទ ឆ្លងចេត្រ របស់លោកគ្រូ … More

ទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ

«រាល់ឆ្នាំ យើងឆ្លងកន្ទុយចេត្រនៅក្រោយចូលឆ្នាំបន្តិច។ តែឆ្នាំនេះ យើងយឺតយូរបន្តិចមកធ្វើនៅដាច់ខែពិសាខ។ ព្រោះថាយើងរវល់ផង រកអាចារ្យអត់បានផង។ អាចារ្យក្នុងភូមិនេះ[ភូមិអញ្ចាញ]មិនមានទេ! ស្លាប់អស់ហើយ! ទាល់តែយើងទៅអញ្ជើញអាចារ្យមកពីភូមិផ្សេង។ អាចារ្យនេះមកតាំងពីភូមិរហាលមកឯណោះ។ គាត់រវល់ណាស់មិនដែលបានដេកផ្ទះផងទេ។ បុណ្យខ្មោចមួយទើបចប់ម្សិលមិញ ឥឡូវទំនេរក៏មកទីនេះទៀត។ ហើយទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ។ អ្នកស្រុកទីនេះមកមូលជុំគ្នានៅទីនេះ អ្នកក្រៅមានបន្តិចបន្តួចដែរ។» ភូមិអញ្ចាញស្ថិតនៅតាមទំនប់អញ្ចាញដែលប្រហែលជាទំនប់បុរាណតាំងពីសម័យអង្គរ។ ក្រោយមក ខ្មែរក្រហមលើកបន្ថែមទៀត។ … More