ដីផ្អែម ទឹកផ្អែម

ប្រសិនបើអ្នកស្តាប់ភ្លេងការត្រង់វេលាកាត់ខាន់ស្លា នោះអ្នកប្រាកដជាឮពាក្យដីផ្អែមទឹកផ្អែមចេញពីមាត់ទាំងអ្នកចម្រៀង និងអាចារ្យជាដើមផង។ តាមទម្លាប់ គេតែងយកស្ករសតំណាងឲ្យដីដែលផ្អែម និងទឹកដូងតំណាងឲ្យទឹកផ្អែម។ យើងតែងតែឃើញអាចារ្យបង្គាប់ឲ្យគូរស្វាមីបញ្ចុកស្ករ និងទឹកដូងនេះទៅឪពុកម្តាយទាំងសងខាង។ ស្រុកខ្លះ កូនកម្លោះបញ្ចុកឪពុកម្តាយខាងកូនកម្លោះ ឯកូនក្រមុំបញ្ចុកឪពុកម្តាយខាងកូនក្រមុំ។ នៅវេលានេះសោត  អ្នកភ្លេងត្រូវច្រៀងបទ«ចេកទុំ» ឬអ្នកខ្លះហៅ «ចេកមាស»លេងជាផ្នែកមួយនៃកិច្ចនេះដែរដោយរៀបរាប់ថា ១.ឱណាចេកអើយចេកមាស ឱថ្លៃខ្ញុំអើយឡើងផ្អែម ឱត្រជាក់(២ដង) ចេកអើយ ឱណាចេកអើយចេកប្រាក់  … More

ចាក់ត្រពោករាហូ

បុណ្យសុំទឹកភ្លៀង ឬចាក់ត្រពោករាហូជា បុណ្យធំមួយដែលអ្នកស្រុកតាមភូមិ នៅខាងជើងប្រាសាទនាគព័ន្ធតែងមូលមតិគ្នាប្រារព្ធយ៉ាងអធិកអធម នៅប្រាសាទនាគព័ន្ធ។ ប្រាសាទនេះសង់នៅកណ្តាលបារាយណ៍ជ័យតដាក ដែលសព្វថ្ងៃអ្នកស្រុកហៅ«វាលរាជដាក»។ បើផ្អែកតាមសិលាចារឹកព្រះខ័ន និងចម្លាក់ផងនោះ អ្នកប្រាជ្ញយល់ថា នាគព័ន្ធសង់នៅរាជ្យព្រះបាទជ័យវម៌្មនទី៧។ ទីនេះជា«តិថ៌»ដ៏សំខាន់ក្នុងសម័យបុរាណ ត្បិតជាទីដែលគេជឿថា កោះរំដោះបាបកម្ម។ ទីនេះជាទីដែលអ្នកស្រុកទៅរកថ្នាំបានច្រើនប្រភេទ[សូមអាន]។ បើនិយាយពីនិមិត្តរូបប្រាសាទវិញ មានការសិក្សាចងក្រងជាអត្ថបទដោយអ្នកនិពន្ធផ្សេងៗ មិនក្រោម១០នាក់ឡើយ។ អ្នកស្រុកចាស់ៗអាចពន្យល់យើងបានច្រើនអំពីលោកធាតុវិទ្យានៃប្រាសាទនេះ។ គេចាំទៀតថា … More