សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។ ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ … More

រម្ងាប់ឈើ

តាមធម្មតា បើដើមឈើច្រើន វានឹងកើតទៅជាព្រៃ ទើបយើងមានពាក្យថា ព្រៃឈើ។ ប៉ុន្តែព្រៃក្នុងគំនិតខ្មែរមិនមែនគ្រាន់ជាកន្លែងមានដើមឈើដុះច្រើនទេ។ ព្រៃ គឺជាកន្លែងសម្បូរណ៍ទៅដោយអមនុស្សដែលកាចសាហាវ កោងកាច ជាទីដែលមានមន្ទិល ឬគ្មានអារ្យធម៌។ ឧទាហរណ៍ មនុស្សណាមានចិត្តអាក្រក់ សាហាវយងឃ្នង គេហៅថា មនុស្សព្រៃផ្សៃ។ ឬបើអ្នកណាស្លៀកពាក់រញ៉េរញ៉ៃខុសសង្គមប្រក្រតី គេថាអ្នកនោះទើបមកពីព្រៃ។ ព្រៃខុសពីស្រុក ព្រោះស្រុកជាទីមានវប្បធម៌ … More

កន្ត្រៃ ស្និត កាំបិតកោរ

ប្រែរូបជាកិច្ចមួយដែលត្រូវធ្វើបន្ទាប់ពីបូជាបុគ្គលរួចសព្វ។ និយាយយ៉ាងខ្លី គឺថាប្រែរូបឲ្យបុគ្គលនោះមានរូបថ្មី ដើម្បីទៅចាប់កំណើតថ្មី។ ជាកិច្ចមួយ ដូច្នេះត្រូវមានជមមួយដោយឡែកដែរ។ ជមនោះហៅថា ជមប្រែរូប។ បើនិយាយពីគ្រឿងរណ្តាប់ គឺដូចលោកអ្នកបានឃើញនឹងភ្នែកថា ឥតមានអ្វីខុសប្លែកខ្លាំងពីជមដទៃ។ តែបើពិនិត្យឲ្យមែនទែន ជមនោះមានរណ្តាប់ពិសេសដោយឡែកដែលអ្នកស្រុកហៅថា «កន្ត្រៃ ស្និត កាំបិតកោរ»។ «កន្ត្រៃ ស្និត កាំបិតកោរ»ធ្វើពីដើមចេកចិតជារាងដូចកន្ត្រៃ ក្រាស់ … More

សម្រង់ពាក្យសូត្រនៃកិច្ចប្រែរូប

កាលណាមានមនុស្សស្លាប់ អ្នកស្រុកផ្សារតែងតែបូជាអ្នកស្លាប់នោះប៉ុន្មានថ្ងៃបន្ទាប់ពីស្លាប់។ ប៉ុន្តែអ្នកនៅជនបទ ពិសេសអ្នកនៅសៀមរាប ពិធីបុណ្យសពមាន២ដំណាក់កាលធំៗគឺ កប់ សិនទើបដុតតាមក្រោយ។ អាចារ្យតែងពន្យល់ថាទាក់ទងធាតុទាំង៤ ពោលគឺ ទឹក ដី ភ្លើង និងខ្យល់។ កប់បាន១ទៅ២ឆ្នាំសិន ទើបបានគេយកទៅបូជាជុំគ្នាម្តង។ ថ្មីៗនេះមានបូជាបន្ទាប់ពីស្លាប់ភ្លាមដែរ ត្បិតបញ្ហាសេដ្ឋកិច្ច។ ន័យសំខាន់នៃពិធីបុណ្យសពគឺឲ្យអ្នកស្លាប់នោះបានទៅចាប់កំណើតនាជាតិខាងមុខ។ ប្រការដូច្នេះហើយ ទើបតម្រូវឲ្យមានកិច្ចពិធីច្រើន … More

បើកចក្ខុ

ភ្នែកជារបស់សំខាន់ខ្លាំងសម្រាប់ចាប់រូបភាព ហើយបញ្ជូនរូបភាពទៅប្រព័ន្ធប្រសាទ។ មិនត្រឹមតែសំខាន់ត្រឹមផ្នែកជីវសាស្ត្រទេ តែក្នុងវប្បធម៌ជំនឿខ្មែរក្តី សាសន៍ផ្សេងៗក្តីគិតប្រៀបប្រដូចភ្នែកទៅនឹងជីវិត។ កាលណាមនុស្សស្លាប់ដោយមិនអស់ចិត្ត ឬនៅមានរឿងរ៉ាវមិនទាន់ដោះស្រាយហើយ តែបែរជាស្លាប់ទៅមុន អ្នកនៅរស់តែងសួរគ្នាថា «អ្នកនេះ ឬអ្នកនោះស្លាប់ទៅបិទភ្នែកជិតទេ?» ដូចនឹងពាក្យថា តើអ្នកស្លាប់បានស្ងប់ចិត្តទេ? ដូច្នោះដែរ។ ត្រង់ចំណុចនេះធ្វើឲ្យយើងយល់បានថា គេយកពាក្យថា «បិទភ្នែក» មកប្រដូចនឹងការស្លាប់។ ន័យចង់បង្ហាញទីនេះគឺ «ស្លាប់ … More