ផលប៉ះពាល់នៃកង្វះព្រៃឈើមកលើវប្បធម៌

បញ្ហាប្រែប្រួលអាកាសធាតុក្លាយជាប្រធានបទសំខាន់ ដែលថ្នាក់ដឹកនាំលើពិភពលោកលើកយកមកពិភាក្សារកដំណោះស្រាយ។ ផលប៉ះពាល់ខ្លាំងដែលធ្វើឲ្យអាកាសធាតុប្រែប្រួលគឺ មកពីឧស្ម័នផ្ទះកញ្ចក់ចេញពីប្រទេសអភិវឌ្ឍន៍ធំៗដូចជា ចិន និងអាមេរិចជាដើម។ ជាលទ្ធផល ប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុខ្លាំងទទួលបានថវិកាខ្លះៗ មកទប់បញ្ហាធំរបស់ពិភពលោកនេះ។ ឥឡូវនេះ លោកត្រាំដែលគ្រប់គ្រងប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំមួយក្នុងពិភពលោកនោះ ក៏ចង់គេចវេសពីបញ្ហានេះទៅទៀត។ ទោះវាជាបញ្ហាសកលលោកក៏ដោយ ភាគីពាក់ព័ន្ធនៅកម្ពុជាតែងបញ្ចេញព័ត៌មានអំពី បញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជាថា បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។ របាយការណ៍របស់អង្គការសង្គមស៊ីវិលមិនតិចទេដែលតែងតែបញ្ចេញព័ត៌មាននៃការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប រដ្ឋាភិបាលក៏តែងតែបញ្ចេញមតិរិះគន់អំពី … More