ប្រាំងផ្កា វស្សាជ្រុះ

ចំណងជើងខាងលើនេះគឺជា ការចំណាំរបស់តាឡើងត្នោតម្នាក់នៅភូមិស្រែចង្ហូតក្បែរភ្នំបូក។ ក្រៅពីធ្វើស្រែនៅរដូវវស្សា គាត់គឺជាអ្នកឡើងត្នោតនៅរដូវប្រាំង ទឹកត្នោតដែលបានមកប៉ុន្មានសម្រាប់តែកូរលក់ឲ្យអ្នកភូមិផងរបងជាមួយគ្នា។ យូរៗម្តងក៏មានអ្នកមកពីឆ្ងាយទិញយកទៅពិសារ ត្បិតគេខ្លាចរអានឹងឥវ៉ាន់លក់តាមទីផ្សារនៅទីក្រុងសព្វថ្ងៃ។ ខ្ញុំមិនដែលបានចំណាំដើមត្នោតផ្លែ ឬផ្កានៅខែណានោះទេ។ ប៉ុន្តែចាប់ពីពេលនេះទៅ ខ្ញុំនឹងចាប់ផ្តើមចំណាំមើលថាតើវាដូចពាក្យដែលតានោះនិយាយដែរឬអត់? តាមធម្មតា គាត់អាចកូរស្ករបានពី៤ទៅ៥គីឡូក្នុង១ថ្ងៃ។ ក្នុងមួយថ្ងៃ គាត់ត្រូវឡើងព្រឹកម្តង និងល្ងាចឡើងម្តងទៀត។   Advertisements

សម្រង់ពាក្យសូត្រនៃកិច្ចប្រែរូប

កាលណាមានមនុស្សស្លាប់ អ្នកស្រុកផ្សារតែងតែបូជាអ្នកស្លាប់នោះប៉ុន្មានថ្ងៃបន្ទាប់ពីស្លាប់។ ប៉ុន្តែអ្នកនៅជនបទ ពិសេសអ្នកនៅសៀមរាប ពិធីបុណ្យសពមាន២ដំណាក់កាលធំៗគឺ កប់ សិនទើបដុតតាមក្រោយ។ អាចារ្យតែងពន្យល់ថាទាក់ទងធាតុទាំង៤ ពោលគឺ ទឹក ដី ភ្លើង និងខ្យល់។ កប់បាន១ទៅ២ឆ្នាំសិន ទើបបានគេយកទៅបូជាជុំគ្នាម្តង។ ថ្មីៗនេះមានបូជាបន្ទាប់ពីស្លាប់ភ្លាមដែរ ត្បិតបញ្ហាសេដ្ឋកិច្ច។ ន័យសំខាន់នៃពិធីបុណ្យសពគឺឲ្យអ្នកស្លាប់នោះបានទៅចាប់កំណើតនាជាតិខាងមុខ។ ប្រការដូច្នេះហើយ ទើបតម្រូវឲ្យមានកិច្ចពិធីច្រើន … More