« អំបុកទុំចេក សប្បាយវត្តលលៃ។ ចេត្រច័នខ្ចី សប្បាយវត្តបាគង»

ពាក្យខាងលើនេះគឺជាការចំណាំរបស់អ្នកស្រុកបាគង។ វត្តលលៃ និងវត្តបាគងនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ហើយវត្តទាំង២នេះជាកន្លែងដែលគេមកជុំគ្នារៀបចំកម្មវិធីកម្សាន្តសប្បាយក្នុងពេលអកព្រះខែ និងចូលឆ្នាំ។ ទម្រាំក្លាយជាចំណាំ មនុស្សចងចាំអស់ពេលយូរគ្រាន់។ ឧទាហរណ៍ក្នុងចម្រៀង «ខែចេត្រចូលឆ្នាំតាមចំណាំ គេទៅលេងវត្ត ម៉ែអើយកុំឃាត់ កូនទៅលេងវត្តសប្បាយនឹងគេ…»។ គេចំណាំថា ចូលឆ្នាំនៅខែចេត្រ ហើយពេលនោះ គេនាំគ្នាទៅលេងល្បែងល្បាំនៅតាមវត្តអារ៉ាមសប្បាយតាមវ័យ។  បើយើងត្រឡប់មកមើលពាក្យចំណាំខាងលើ គេយករុក្ខជាតិជាការចំណាំ ដោយចាំថាពេលដែលផលស្រូវថ្មីចាប់ផ្តើមបានខ្លះៗហើយ គេនឹងយកស្រូវថ្មីនេះមកធ្វើអំបុកហូបនឹងទុំចេក … More

អ្នកជំនាញក្នុងស្រុក

តា សឹម អៃ អាយុ ៦៨ឆ្នាំ ជាអ្នករស់នៅភូមិមួយ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គាត់ចាប់ផ្តើមការងារជាក្រុមការងារជួសជុលតាមប្រាសាទ នៃអាជ្ញាធរអប្សរាប្រហែល២០ឆ្នាំមកហើយ។ ពោលគឺស្របាលគ្នានឹងឆ្នាំបង្កើតអាជ្ញាធរអប្សរាដែរ។ គាត់ធ្លាប់ធ្វើការជួសជុលជាមួយក្រុមជួសជុលអ៊ីតាលី នៅប្រាសាទព្រះគោច្រើនឆ្នាំមកហើយ។ ដល់សព្វថ្ងៃ គាត់ស្ទើរក្លាយជា ឬថាជាអ្នកជំនាញក៏បាន ព្រោះធ្លាប់បានជួសជុលប្រាសាទឥដ្ឋជាច្រើននៅក្នុងតំបន់អង្គរ។ ឧ. ប្រាសាទព្រះគោ … More