ព្រះអាទិត្យ និងព្រះចន្ទ្រលើទង់ព្រលឹង

តួនាទីព្រះអាទិត្យ និងព្រះចន្ទ្រមានក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ។ រឿងនេះមានការចងក្រងពីអ្នកស្រាវជ្រាវមួយចំនួន ហើយចេញផ្សាយជាអត្ថបទខ្លីៗ ព្រមទាំងជានិក្ខេបបទទៀតក៏មាន។ អ្នកទាំងនោះសិក្សាផ្តោតលើសិល្បៈ និងជំនឿដែលខ្មែរមានចំពោះព្រះអាទិត្យ ព្រះចន្ទ្រ និងរាហូតាំងពីសម័យបុរាណមកដល់បច្ចុប្បន្ន។ លោកអ្នកនាងប្រហែលធ្លាប់ដឹងខ្លះៗមកហើយថា ទង់ព្រលឹងមិនខុសអ្វីពីអត្តសញ្ញាណបណ្ណរបស់ខ្មោចដែលត្រូវកាន់ទៅជួបព្រះយមរាជ និងដើម្បីទៅគាល់ព្រះចូឌាមុណីចេតិយក្នុងន័យពុទ្ធសាសនាខ្មែរសព្វថ្ងៃ។ ទង់ព្រលឹងក៏ជាសញ្ញាសម្រាប់បុគ្គលជម្រាបទៅព្រះយមរាជថា ខ្លួនស្លាប់ដោយបានបូជាឆ្លងកាត់តាមកិច្ចពិធីមានអាចារ្យដឹកនាំកិច្ចពិធីត្រឹមត្រូវ។ ហេតុនេះហើយទើបបានជាទង់ព្រលឹងតែងសរសេរជាឈ្មោះអាចារ្យជាភស្តុតាង។ តាមទង់ព្រលឹងជានិច្ចកាល គេគូសរូបចូឌាមុណីចេតិយ អមដោយទង់ពីរ។ នៅតាមរាងរបស់ចេតិយនោះ អាចារ្យតែងតែសរសេរពាក្យពេជន៍ជាបាលី … More

រុំស្នពឲ្យបុគ្គល

  បុគ្គល ជាពាក្យហៅសំដៅលើខ្មោច។ ជាទម្លាប់ បុណ្យខ្មោចរបស់អ្នកសៀមរាបមាន២ដំណាក់កាលគឺ បញ្ចុះ ហើយចម្រើនភ្លើង។ នៅពេលចម្រើនភ្លើង គេធ្វើមេរុធំមួយ ជួនកាល គេហៅសាលាមុខដាច់ ឬភ្នំយោង។ មុនចម្រើនភ្លើងនោះ ក្រុមគ្រួសារគាស់ខ្មោចដែលសល់តែឆ្អឹងនោះមកទុកនៅចុងឈើ ឬទីឆ្ងាយពីភូមិដ្ឋាន គេហៅពេលនេះថា លួចសព។ បន្ទាប់មក គេយកក្រណាត់សរុំខ្មោចនោះ (ស្នព)។ … More

រាំថ្វាយក្នុងន័យកិច្ចពិធី

កាលណានិយាយអំពីតង្វាយ យើងតែងយល់ទៅដល់អ្វីដែលអាចហូបបានដូចជា ផ្លែឈើ នំនែក បង្អែម ស្រាជាដើម។ល។ ដែលការពិតនោះគឺ ក្នុងគំនិតមនុស្សយល់ថា ព្រះក៏មានភ្នែក មានមុខ មានមាត់ មានច្រមុះ មានត្រចៀកដែរ។ ម្ល៉ោះហើយ តង្វាយតែងតែជាប្រភេទផ្សេងៗមានខ្លះសម្រាប់ហូប ខ្លះសម្រាប់ស្តាប់ និងខ្លះទៀតសម្រាប់មើល។ ធូបដែលយើងដុតថ្វាយព្រះបង្កើតជាក្លិន។ ទៀនបង្កើតជាពន្លឺឲ្យភ្នែកមើលឃើញ។ ផ្កាបង្កើតសោភ័ណសម្រាប់ភ្នែក។ … More

៣កើត ខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។ អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។ តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ … More

សិលាចារឹកវត្តអធ្វា៖ គ្រាន់តែអានក៏បានបុណ្យ

សិលាចារឹកនេះស្ថិតប្រាសាទវត្តអធ្វា ពុំមានកាលបរិច្ឆេទទេ តែអ្នកប្រាជ្ញល្បីខាងសិលាចារឹកយល់ថាប្រហែលចារឹកនៅស.វទី១៦។ សិលាចារឹកនេះនិយាយសម្តេចព្រះជេតគុសាសាងព្រះពុទ្ធ១ម៉ឺនអង្គ ព្រះចេតិយ១ លើកខ្មោចអន្តរធានមកធ្វើបុណ្យឲ្យ ហើយអហោសិកម្មឲ្យគ្រប់សព្វសត្វទាំងឡាយ។ ដល់ឃ្លាចុងក្រោយ គាត់ជូនកុសលធំសម្បើមមួយមកអ្នកបានអានសិលាចារឹកនេះ។ ខ្ញុំសូមស្រង់ពីបន្ទាត់ទី៣៣ទៅ។ សរសេរជាអក្សរសព្វថ្ងៃ៖ បពិតរិយអ្នកឥនាមូយមោកមេលចារិកព្រះពុទហ្មិននេះ រិយអ្នកនោះហោងឲបាននុសម្បាតបិយជំមពូក គិហមនូសសម្បាត សោរសម្បាត និរពានសម្បាតបរិហ្អបនាសូមពេញបរិបូរហោង។ សម្រួល៖ បរពិត្រអ្នកឯណាមួយមកមើលចារឹកព្រះពុទ្ធម៉ឺនអង្គនេះ សូមឲ្យអ្នកនោះហោងឲ្យបាននូវសម្បត្តិបីជំពូកគឺ មនុស្សសម្បត្តិ … More