សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។ ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ … More

កោរសក់ថ្វាយ

ដូចគ្នានឹងលាបំណន់ដែរ នារីចំណាស់នោះកោរសក់ឲ្យកូនរបស់គាត់ថ្វាយចំពោះប្រាសាទចៅស្រីវិបុល។ ដំបូងឡើយ កូនតូចនោះឈឺខ្លាំងពេក ទើបម្តាយមកបន់ស្រន់នៅចំពោះប្រាសាទចៅស្រីវិបុល ធ្វើយ៉ាងណាឲ្យកូនគាត់ជា នោះគាត់នឹងកោរសក់ថ្វាយ។ ក្រោយមក ពេលកូនគាត់បានជាប្រាកដ គាត់ក៏មកកោរសក់ថ្វាយទៅប្រាសាទដូចដែលបានមកបន់ពីមុនមក។ កោរនៅនឹងផ្លូវឡើងប្រាសាទនាពេលបច្ចុប្បន្ន។ ធម្មតា យើងគិតថា សក់ជារឿងដែលមានមន្ទិលជាប់[សូមអាន]។ ដូច្នេះ គេត្រូវធ្វើជាកិច្ចពិធីផ្សេងៗដើម្បីកុំឲ្យជាប់មន្ទិល។ ឧ. កោរសក់ពេលបុណ្យសព, កាត់សក់ក្នុងពិធីមង្គលការជាដើម។ល។ តែកោរសក់នៅទីនេះហាក់ដូចមិនស្ថិតក្នុងបរិបទជម្រះមន្ទិលទេ … More