ចំហុយថ្នាំជក់

ស្រុកកោះសុទិន និងស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ចាមប្រកបរបរដាំថ្នាំខ្មែរ និងថ្នាំកាតាប។ ថ្នាំទាំង២នេះខុសគ្នាតាំងពីរបៀបធ្វើ និងរបៀបប្រើ ហើយគុណភាពក៏ខុសគ្នាដែរ។ ថ្នាំខ្មែរគ្រាន់តែកាច់ពីដើមយកហាល ហើយហាន់ល្អិតៗក៏អាចជក់ពិសារបាន។ តែថ្នាំកាតាបត្រូវយកមកចំហុយក្នុងឡក្នុងសីតុណ្ហភាពដ៏ច្បាស់លាស់សិន ទើបយកទៅផលិតជាបារីពិសារ។ រីឯតម្លៃនៃថ្នាំទាំង២ប្រភេទនេះក៏ខុសគ្នាដែរ ពោលគឺ ថ្នាំខ្មែរមានតម្លៃថោកជាងថ្នាំកាតាប ត្បិតថ្នាំកាតាបអាចយកផលិតក្នុងឧស្សាហកម្មបារីថ្លៃៗបាន។ ប្រការនេះធ្វើឲ្យថ្នាំខ្មែរខ្សត់លែងសូវមានអ្នកដាំ ឬតាមភូមិខ្លះក៏លែងមានតែម្តង។ ថ្នាំកាតាបត្រូវដាំប្រើពេលជិត៣ខែ។ ជាទូទៅ គេចាប់ផ្តើមដាំនៅខែប្រាំងគឺ ខែធ្នូ … More