ភាពយន្តឯកសារ៖ អ្នកទ្រទ្រង់អង្គរ

យើងអាចរកមើលវីដេអូអំពីអង្គរបានងាយស្រួល ត្បិតសម័យបច្ចេកវិទ្យាជាន់ថ្មីនេះ។ ក្នុងចំណោមឯកសារទាំងនោះ ទេសចរណ៍ និងសំណង់ស្ថាបត្យកម្មអង្គរតែងត្រូវគេលើកមកនិយាយរៀបរាប់ មិនក្រោម១០០ម៉ោងឡើយ។ ចំណែកឯកសារអំពីទិដ្ឋភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហាក់នៅមានតិចតួច។ ប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងវប្បធម៌-បរិស្ថានរបស់ពួកគេគួរតែផ្សព្វផ្សាយឲ្យបានច្រើនជាងនេះ។ ត្បិតអ្នកទាំងនេះមានលក្ខណៈពិសេសច្រើនយ៉ាងដែលអាចឲ្យយើងយល់អំពី អារ្យធម៌អង្គរបានមួយផ្នែកដែរ តាមរយៈការនៅរក្សាប្រពៃណី និងទំនៀមទម្លាប់ពាក់ព័ន្ធនឹងប្រាសាទ។ (វីដេអូកំពុងផលិត) វីដេអូនេះនឹងនិយាយអំពី ជីវិតរបស់អ្នកស្រុកអង្គរម្នាក់ដែលរស់នៅក្បែរបុរាណដ្ឋាននេះតាំងពីក្មេង ហើយមានអាជីពជាអ្នកថែរក្សាមរតកវប្បធម៌ក្នុងអង្គរទៅទៀត។ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរាដែលចាប់ផ្តើមរៀបចំផលិតនៅឆ្នាំ២០១៥ និងថតបញ្ចប់នៅឆ្នាំ២០១៦។ ក្តីសង្ឃឹមធំមួយគឺ … More

ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។ យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។ នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ … More

កួចព្រលឹង ឬកួចដៃ

ខ្មែរជឿថា ព្រលឹងមនុស្សមាន១៩ ហេតុនេះហើយ ទើបយើងតែងឮពាក្យថា«ព្រលឹងប្រាំបួនដណ្តប់សព្វគ្រប់»។ មនុស្សម្នាក់ៗមានព្រលឹង១៩ បើរលុះបាត់មួយ ឬច្រើនក្តី គេជឿថាអ្នកដែលរលុះព្រលឹងនឹងឈឺស្គមរីងរៃពុំខានឡើយ។ បើឲ្យអាចារ្យដេញខែថ្ងៃឃើញថាដូច្នេះមែន នោះគេត្រូវធ្វើកិច្ចហៅព្រលឹងឲ្យអ្នកឈឺនោះ។ ពាក្យហៅផ្សេងពីនេះមួយទៀតគឺ ពេលឃើញក្មេងខ្លះធំធាត់ស្រស់បស់ គេក៏និយាយថា«ក្មេងនេះមានព្រលឹង» ត្បិតក្មេងនេះពុំឈឺអ្វី។ ទុកមួយអន្លើសិន ខ្ញុំនឹងនិយាយរឿងនេះលើកក្រោយបន្ថែម។ ឥឡូវសូមងាកមកមើលរឿងនេះសិន អ្នកសៀមរាបនៅតាមទីជនបទស្រែចម្ការ កាលណាគេចងអំបោះដៃឲ្យនរណាម្នាក់។ ពុំគ្រាន់តែចងនោះទេ … More

ស្រីស្នំមែនឬ?

លោកអ្នកនាងបានអានអត្ថបទ «ស្រីស្នំនៅលើចម្លាក់តាមប្រាសាទ»  នេះនឹងអាចយល់បាន ឬទុកពិចារណាតទៅវែងឆ្ងាយទៅមុខទៀតតាមអ្វីដែលខ្លួនមាន តាមអ្វីដែលខ្លួនចេះ។ ខ្ញុំអានអត្ថបទនេះចប់៣ដងហើយ រួចមកមើលរូបខាងក្រោមនេះក៏យល់ថា ជាស្រីស្នំមែនឬក៏អ្វី? រូបខាងក្រោមថតនៅប្រាសាទបន្ទាយឆ្មារ ដែលសង់ឡើងនៅក្នុងរាជ្យព្រះបាទជ័យវម៌្មនទី៧។ ក្នុងរូបនេះហាក់បង្ហាញពីទីអាស្រ័យណាមួយនៃអ្នកមានសក្តិយសធំម្នាក់(ជាស្តេច?) ត្បិតមានអ្នកគោរពជុំវិញច្រើនអនេក។ នៅឆ្វេងបំផុតមានរូបមនុស្ស២នាក់ពាក់មួករាងជាបំពង់ (ប្រហែលជាបរទេស) លុតជង្គង់គោរពទៅកាន់អ្នកមានសក្តិយសធំនោះ ដោយមានអ្នកនៅកណ្តាលម្នាក់ទៀត។ នៅខាងក្រោយរូបធំនោះមាននារី៣នាក់អង្គុយពីក្រោយ បន្តមកមាន៣នាក់ទៀត ទើបដល់រូបនារីម្នាក់អង្គុយរាងខ្ពស់ជាងនារីផ្សេងផង។ នារីទាំងនេះប្រហែលជាអ្នកជំនិតណាស់ទើបអាចអង្គុយក្បែរបែបនេះ។ … More