ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) … More

ភាពយន្តឯកសារ៖ អ្នកទ្រទ្រង់អង្គរ

យើងអាចរកមើលវីដេអូអំពីអង្គរបានងាយស្រួល ត្បិតសម័យបច្ចេកវិទ្យាជាន់ថ្មីនេះ។ ក្នុងចំណោមឯកសារទាំងនោះ ទេសចរណ៍ និងសំណង់ស្ថាបត្យកម្មអង្គរតែងត្រូវគេលើកមកនិយាយរៀបរាប់ មិនក្រោម១០០ម៉ោងឡើយ។ ចំណែកឯកសារអំពីទិដ្ឋភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរហាក់នៅមានតិចតួច។ ប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងវប្បធម៌-បរិស្ថានរបស់ពួកគេគួរតែផ្សព្វផ្សាយឲ្យបានច្រើនជាងនេះ។ ត្បិតអ្នកទាំងនេះមានលក្ខណៈពិសេសច្រើនយ៉ាងដែលអាចឲ្យយើងយល់អំពី អារ្យធម៌អង្គរបានមួយផ្នែកដែរ តាមរយៈការនៅរក្សាប្រពៃណី និងទំនៀមទម្លាប់ពាក់ព័ន្ធនឹងប្រាសាទ។ (វីដេអូកំពុងផលិត) វីដេអូនេះនឹងនិយាយអំពី ជីវិតរបស់អ្នកស្រុកអង្គរម្នាក់ដែលរស់នៅក្បែរបុរាណដ្ឋាននេះតាំងពីក្មេង ហើយមានអាជីពជាអ្នកថែរក្សាមរតកវប្បធម៌ក្នុងអង្គរទៅទៀត។ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរាដែលចាប់ផ្តើមរៀបចំផលិតនៅឆ្នាំ២០១៥ និងថតបញ្ចប់នៅឆ្នាំ២០១៦។ ក្តីសង្ឃឹមធំមួយគឺ … More

វិហារចាស់វត្តល្អក

នៅក្នុងវត្តអារញ្ញរង្សី ឬដែលគេហៅងាយៗថា «វត្តល្អក»មានវិហារ២ មួយចាស់ និងមួយថ្មី។ វិហារចាស់សង់ជាយូរណាស់មកហើយ។ នៅលើបល្ល័ង្កព្រះមានចារឹកអក្សរប្រាប់ពីអាយុកាលសាងបល្ល័ង្កនេះថា «ព្រះសាស្នា២៤៧២វស្សា[គ.ស ១៩២៨] ចោវអធ្ធិកា ដួន គិត ស្អាងប្រាសា[ទ…]»។ តែបល្ល័ង្កនេះសង់ក្រោយវិហារនេះយូរឆ្នាំក្រោយមកទៀត។ នៅសម័យខ្មែរក្រហម វិហារនេះត្រូវគេយកធ្វើជាកន្លែងដាក់ថ្នាំពេទ្យ។ Vihara renovation by monk … More

អ្នកជំនាញក្នុងស្រុក

តា សឹម អៃ អាយុ ៦៨ឆ្នាំ ជាអ្នករស់នៅភូមិមួយ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គាត់ចាប់ផ្តើមការងារជាក្រុមការងារជួសជុលតាមប្រាសាទ នៃអាជ្ញាធរអប្សរាប្រហែល២០ឆ្នាំមកហើយ។ ពោលគឺស្របាលគ្នានឹងឆ្នាំបង្កើតអាជ្ញាធរអប្សរាដែរ។ គាត់ធ្លាប់ធ្វើការជួសជុលជាមួយក្រុមជួសជុលអ៊ីតាលី នៅប្រាសាទព្រះគោច្រើនឆ្នាំមកហើយ។ ដល់សព្វថ្ងៃ គាត់ស្ទើរក្លាយជា ឬថាជាអ្នកជំនាញក៏បាន ព្រោះធ្លាប់បានជួសជុលប្រាសាទឥដ្ឋជាច្រើននៅក្នុងតំបន់អង្គរ។ ឧ. ប្រាសាទព្រះគោ … More

មូលបដិមា ដូចមូលគ្រួសារ

ថ្មីៗនេះមានព្រឹត្តិការណ៍មួយកើតឡើងនៅប្រាសាទបាយ័ន ខ្មែរក្តី បរទេសក្តីសុទ្ធសឹងដឹងអំពី រឿងមិនគួរកើតនេះ។ បដិមារូបនោះបែកបាក់យ៉ាងដំណំ បន្ទាប់ពីបានប៉ះពាល់ដោយនារីម្នាក់នោះ។ អាជ្ញាធរអប្សរាបានជួសជុល និងរៀបចំធ្វើពិធីអភិសេកបដិមានោះ ហើយយកបដិមានោះទៅដាក់នៅកន្លែងដើម ដូចពីមុនវិញ។ ឯនៅទីនេះ ខ្ញុំសូមងាកទៅមើលប្រវត្តិសាស្ត្រមួយនាប្រាសាទអង្គរវត្ត។ នៅថែវខាងកើតអង្គរវត្តទល់មុខមានចេតិយមួយ។ ចេតិយនេះត្រូវអ្នកស្រាវជ្រាវជឿថា ជារបស់មន្ត្រីធំម្នាក់ឈ្មោះ ជ័យនន្ទ។ ត្បិតយើងយោងទៅតាមសិលាចារឹកសម័យកណ្តាលមួយដែលអ្នកស្រាវជ្រាវឲ្យលេខរៀងថា IMA 38[ទាញយក]។ សិលាចារឹកនេះចារនៅគ.ស១៧០១ … More

មនុស្សខ្មែរសុទ្ធតែជាអ្នកជំនាញ?

កន្លងមកនេះ បើលោកអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសបុក ប្រាកដជាឃើញជាក់នឹងភ្នែកមិនខានអំពីរឿងរ៉ាវហេតុការណ៍ផ្សេងៗអំពីអង្គរ។ រឿងល្អមិនសូវឃើញទេ តែបើរឿងអាក្រក់ឃើញមានច្រើនក្រែលណាស់។ ច្រើនហួស! ចំណែកការដែលគេបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរ៉ាយរ៉ាប់ពីអង្គរវិញ ច្រើនតែជាការរិះគន់បែបជេរប្រទេច ចោទនេះនោះ បើការរិះគន់បែបវិជ្ជាជីវៈដើម្បីស្ថាបនាមានតិចតួចពន់ពេក។ ពាក្យ«ស្រឡាញ់»ត្រឹមបបូរមាត់ [1] ប្រការដែលរាស្ត្រខ្វាយខ្វល់ពីរឿងការងារអភិរក្សប្រាសាទ គឺជារឿងល្អណាស់ដែលស្ថាប័នធំៗក្នុងពិភពលោកកំពុងត្រូវការជាចាំបាច់ ដើម្បីឲ្យអ្នកទាំងនោះចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ឲ្យគង់វង្ស។ តាមខ្ញុំឃើញ អ្វីដែលធ្វើឲ្យកើតមានក្តីខ្វាយខ្វល់ទាំងនេះបណ្តាលមកពីទឹកចិត្តស្រឡាញ់មោះមុតចំពោះ កេរមរតកប្រាកដមែន។ ប៉ុន្តែជួនកាលក្តីស្រឡាញ់ទាំងអស់នេះឥតជួយអ្វីបានសោះដល់មរតកជាតិនេះ ត្បិតមកពីចរិតនិយាយឲ្យតែរួចពីមាត់។ … More