ជ្រម

អ្នកតាដែលមានអំណាចខ្លាំងនៅភូមិចុងឃ្នៀសគឺ អ្នកហោះអ្នកហើរ។ ម្តងម្កាល គេហៅអ្នកខ្យល់។ គ្រប់មុខផ្ទះតែងមានជ្រមដែលគេយកស្មៅប្រភេទណាក៏បានមកចងរមូលធ្វើជាស្លាធម៌ព្រៃ និងបាយសីព្រៃ ដោតទង់ពណ៌ចំរុះលំអទាក់ភ្នែក។ ជ្រមនេះហាក់ដូចជាគ្រឿងសម្គាល់មួយបញ្ជាក់ថា កូនចៅសមាជិកផ្ទះនេះក៏ជាអ្នកនៅក្រោមចំណុះ ឬការមើលថែរបស់អ្នកហោះអ្នកហើរ។ ដូច្នេះ បើកាលណាអ្នកហោះអ្នកហើរដើរកាត់ពើបប្រទះជ្រមនៅមុខផ្ទះហើយ អ្នកហោះអ្នកហើរមិនត្រូវធ្វើទុក្ខទោម្នេញដល់សាច់ញាតិក្នុងផ្ទះនេះឲ្យឈឺ ឬស្លាប់ឡើយ។ នៅពេលខែមាឃ អ្នកនៅចុងឃ្នៀសធ្វើបុណ្យភូមិឡើងអ្នកតា ហើយបញ្ជូនអ្នកហោះអ្នកហើរ និងសេនាកងពលរបស់អ្នកហោះអ្នកហើរឲ្យចេញទៅណាឆ្ងាញពីភូមិ។ ម្ល៉ោះហើយ តាមជ្រមមុខផ្ទះនីមួយៗមានចងអំបិល … More

អ្នកតាទនៅជ្រុងបារាយណ៍ខាងកើត

ទីតាំងរបស់អ្នកតានេះស្ថិតនៅកែងជ្រុងឥសាននៃអតិតបារាយណ៍យសោធរ (បារាយណ៍ខាងកើត)ក្នុងភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។  នៅខាងកើតនេះបន្តិចគឺ ប្រាសាទទ ដែលប្រហែលសង់នៅស.វទី១៣នៃគ.ស។ ផ្អែកតាមសិលាចារឹកដែលរកឃើញនៅជ្រុងទាំង៤នៃបារាយណ៍ យើងអាចដឹងថា នៅដើមស.វទី៩ ព្រះបាទយសោវម៌្មន(ទី១)បានបញ្ជារឲ្យជីកបារាយណ៍នេះ ហើយឲ្យឈ្មោះថា យសោតដាក។ ពាក្យ«ទ»ទីនេះគួរឲ្យយកមកពិចារណា។ ឧទាហរណ៍យើងធ្វើ«ទ»នៅតាមដំបូលផ្ទះគឺបង្កើតឲ្យមានផ្លូវសម្រាប់ទឹកហូរទៅទីដែលគេរៀបចំឲ្យទឹកនោះទៅ។ ប្រព័ន្ធទឹកដែលបង្ហូរចូលបារាយណ៍នេះអាចមាន២ មួយគឺនៅក្បែរអ្នកតាទនេះ និងមួយទៀតនៅកណ្តាលទំនប់ផ្នែកខាងកើតត្រង់ទីដែលគេហៅថា ក្រោលរមាស … More

ប្រក្រតីទិនពិធីធំៗក្នុងតំបន់អង្គរ

រៀងរាល់ឆ្នាំ អ្នកស្រុកអង្គរតែងធ្វើពិធីបុណ្យផ្សេងៗ។ បុណ្យខ្លះជាបុណ្យរបស់ភូមិទាំងមូល(ឧ.បុណ្យចូលឆ្នាំ, ឡើងអ្នកតា, ឆ្លងចេត្រ, ភ្ជុំបិណ្ឌ…) និងបុណ្យដែលធ្វើសម្រាប់បុគ្គលណាមួយ (ឧ.កាត់គ្រោះ, បួសនាគ…)។ យ៉ាងណាមិញ បុណ្យខ្លះធ្វើសម្រាប់បុគ្គលមែន ក៏ធ្វើឲ្យសង្គមរវល់ទាំងអស់គ្នា ដ្បិតពេលធ្វើម្តងៗ អ្នកភូមិផងរបងជាមួយមិនដែលមើលតែនឹងភ្នែកទេ។ ខាងក្រោមជាប្រក្រតិទិននៃពិធីបុណ្យដែលគេធ្វើជាទូទៅ។ ខ្ញុំធ្វើឲ្យវារាងមូល ព្រោះក្នុងគំនិតថា វិលទៅវិលមក តាមវដ្តនៃរដូវប្រាំង និងវស្សា។ … More

៣កើត ខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។ អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។ តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ … More

បំណងប្រាថ្នាមួយ

ទីនេះ ខ្ញុំសូមនិយាយឲ្យហួសពីកិច្ចការអភិរក្ស ឬក៏ការប៉ះពាល់ដែរ។ ដោយក្រឡេកមើលអក្សរដែលគេយកធ្យូងសរសេរលើស៊ុមទ្វារប្រាសាទធំសម្បើមមួយនៅតំបន់អង្គរ។ អ្នកសរសេរទៀតសោតប្រហែលជាអ្នកភូមិប្រដាកនេះឯង។ អ្នកនិពន្ធចង់បានរបស់ថ្លៃមួយសម្រាប់បម្រើតម្រូវការជីវភាព។ សេចក្តីថា ១.យើងខ្ញុំសូមគោរពចំពោះ ២.បងៗនៅកន្លែងនេះជាទី ៣.គោរពស្នេហាបវ[រ]យ៉ាង ៤.កក់ក្តៅ+ជ្រាលជ្រៅខ្ពស់បំផុ ៥.ត[។] ទន្ទឹម+ការសួរសុខទុខ[ទុក្ខ]. ៦.យើងខ្ញុំសូមស្នើរបង ៧.ជួយរកកប៉ាល់ហោះ ៨.ចែកយើងខ្ញុំមួយ ៩.ដើម្បី+រកស៊ីដឹក ១០.កង្កែបលក់នៅ ភូមិព្រះដាក់ […] ខ្ញុំមិនហ៊ានសន្និដ្ឋានថា … More

តាមឿងនៅវត្តលលៃ

យើងដឹងស្ទើរគ្រប់គ្នាថា ប្រាសាទសង់មកសម្រាប់តម្កល់ព្រះក្នុងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហើយដែលយើងឃើញមានភស្តុតាងជាសិលាចារឹក និងសិល្បៈចម្លាក់ផង។ តែមានជំនឿធំមួយទៀតដែលអ្នកស្រាវជ្រាវហៅថា ជំនឿអ្នកស្រុកដើម ឬ ជីវចល(Animism)។ និយាយបែបងាយថា ជំនឿលើ«អ្នកតា»។ អ្នកប្រាជ្ញជាច្រើនយល់ទៀតថា អ្នកនៅអាស៊ីអាគ្នេយ៍មានជំនឿលើជីវចលនេះតាំងពីមុនសាសនាឥណ្ឌាផ្សាយចូលម្ល៉េះ។ ទោះបីព្រហ្មញ្ញសាសនាសាបរលាបខ្លះក៏ពិតមែន តែជំនឿលើជីវចលនេះនៅទុំជាប់ក្នុងគំនិតខ្មែរ។ នេះជាពិធីបុណ្យឆ្លងចេត្រនៅវត្តលលៃ។ អំពីពិធីឆ្លងចេត្រនៅតំបន់អង្គរ សូមអានអត្ថបទ ឆ្លងចេត្រ របស់លោកគ្រូ … More