ប្រក្រតិទិនពិធីបុណ្យក្នុងតំបន់អង្គរ

តារាងប្រក្រតិទិននេះធ្វើឡើងសម្រាប់ជាមូលដ្ឋានដល់អ្នកស្រាវជ្រាវវប្បធម៌ ឬសាសនា ឬមហាជនទូទៅដែលចង់សិក្សា ឬស្វែងយល់បន្ថែមអំពីប្រពៃណី និងពិធីបុណ្យក្នុងខេត្តសៀមរាប ពិសេសក្នុងតំបន់អង្គរ។ តារាងនេះធ្វើឡើងជាប្រព័ន្ធចន្ទគតិ ព្រោះខ្មែរនិយមប្រើតាំងពីសម័យបុរាណរៀងមក។ ទោះបីអ្នកផ្សារពុំសូវជារាប់រកទៀតក៏ដោយ តែអ្នកស្រុកស្រែចម្ការចាំ និងរាប់បានល្អឥតខ្ចោះ។ ចំណែករបៀបមើលវិញគឺ កម្មវិធីណា ពណ៌ក៏នៅត្រង់ខែនោះ។ ឧទាហរណ៍មួយទៀតថា បុណ្យសុំទឹកភ្លៀង។ ខ្ញុំដាក់ពណ៌ទាំង៤ខែ មានន័យថាបុណ្យនេះអាចធ្វើឡើងរវាងខែណាមួយក្នុងខែទាំង៤នេះ។ កម្មវិធីបុណ្យ និងពេលវេលាដែលមានក្នុងតារាងនេះគឺពិនិត្យតាមការសង្កេតផ្ទាល់ខ្លួនប៉ុណ្ណោះ។ … More

៣កើត ខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។ អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។ តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ … More

ឡើងមាឃ

រៀងរាល់៣កើតខែមាឃ អ្នកភាគខាងជើងដូចជាសៀមរាប បន្ទាយមានជ័យតែងតែធ្វើពិធីឡើងមាឃ។ គេធ្វើពិធីនេះនៅតាមភូមិរបស់គេរៀងៗខ្លួន។ ម្តងម្កាល ខ្ញុំឮគេហៅថា ឆាន់ភូមិ។ សូមអានអត្ថបទសង្ខេបអំពីពិធីនេះ ៣កើតមាឃធំ។ ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត … More