ទៅមើលថ្ងៃលិច?

ក្នុងចំណោមអ្នកស្រែចម្ការខ្លះដែលចាប់ផ្តើមមានអគ្គីសនីប្រើប្រាស់ខ្លះៗហើយក៏ដោយ តែកាលណាព្រះអាទិត្យចុះអស្តង្គតនាំឲ្យផែនដីងងិតបន្តិចនោះ គេចាប់ផ្តើមដេញគោចូលក្រោល។ បន្ទាប់មក គេស្រស់ស្រូបបាយល្ងាចមុនសម្រាក។ នេះក៏ព្រោះតែទម្លាប់កាលពីមិនទាន់មានអគ្គីសនីប្រើប្រាស់នៅបន្តជាប់ពីអតិតកាល។ សូម្បីតែស្នាដៃចម្រៀងពីសម័យសង្គម បទចម្រៀងជាច្រើនតាក់តែងឡើង ដោយភ្ជាប់«ថ្ងៃលិច»ទៅនឹងក្តីសោកសៅ។ ចម្រៀងរបស់អ្នកស្រី រស់ សេរីសុទ្ធា «ថ្ងៃលិចអូនស្រណោះ»ដង្ហើយថា ថ្ងៃលិចបាត់ទាំងរូបថ្លៃធ្វើឲ្យស្រណោះ តែអូននៅចាំផ្លូវកល្យាណ។ «ថ្ងៃជ្រេបាត់ស្នេហ៍» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត រៀបរាប់អំពី … More

ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) … More

យើងស្មគ្រចិត្តដោយខ្លួនឯង

«ពីដើមមានមនុស្សច្រើនគ្របគ្រងទឹកនេះ។ តែបានម្នាក់ក៏ដូរចេញៗ។ បាន៥-៦នាក់ក្រោយមក បានគេយកខ្ញុំឲ្យជួយមើល។ ខ្ញុំកាន់ទឹកនេះជាង១០ឆ្នាំហើយ។ ខ្ញុំជួយមើលនេះ មិនដើម្បីបានផលប្រយោជន៍អីមកលើខ្ញុំទេ [តែ]ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនេះបានបង្កបង្កើនផលប៉ុណ្ណោះឯង។ រឿងមួយទៀត ទឹកនេះគួរឲ្យចាប់អារម្មណ៍ច្រើនត្រង់ថា នៅឃុំប្រដាកយើងមានប្រភពទឹកច្រើន ហើយខ្ញុំស្តាយ។ [ខ្ញុំចង់]ឲ្យបងប្អូនយើងមានសមត្ថភាពឲ្យមកគ្រប់គ្រងបន្ថែមមកដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំប្រដាកនេះធ្វើការបង្ករបង្កើតផលបានច្រើន។ ទី១ ខែប្រាំង យើងដាំឪឡឹកនៅប្របមាត់ស្ទឹង ហើយអាជង្លងៗ យើងធ្វើស្រែប្រាំង។ ការងារនេះគ្មានប្រាក់កំរៃអីទេ ដោយយើងស្មគ្រចិត្តដោយខ្លួនឯង … More

ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។ យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។ នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ … More