ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) … More

ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។ យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។ នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ … More

ស្រីស្នំមែនឬ?

លោកអ្នកនាងបានអានអត្ថបទ «ស្រីស្នំនៅលើចម្លាក់តាមប្រាសាទ»  នេះនឹងអាចយល់បាន ឬទុកពិចារណាតទៅវែងឆ្ងាយទៅមុខទៀតតាមអ្វីដែលខ្លួនមាន តាមអ្វីដែលខ្លួនចេះ។ ខ្ញុំអានអត្ថបទនេះចប់៣ដងហើយ រួចមកមើលរូបខាងក្រោមនេះក៏យល់ថា ជាស្រីស្នំមែនឬក៏អ្វី? រូបខាងក្រោមថតនៅប្រាសាទបន្ទាយឆ្មារ ដែលសង់ឡើងនៅក្នុងរាជ្យព្រះបាទជ័យវម៌្មនទី៧។ ក្នុងរូបនេះហាក់បង្ហាញពីទីអាស្រ័យណាមួយនៃអ្នកមានសក្តិយសធំម្នាក់(ជាស្តេច?) ត្បិតមានអ្នកគោរពជុំវិញច្រើនអនេក។ នៅឆ្វេងបំផុតមានរូបមនុស្ស២នាក់ពាក់មួករាងជាបំពង់ (ប្រហែលជាបរទេស) លុតជង្គង់គោរពទៅកាន់អ្នកមានសក្តិយសធំនោះ ដោយមានអ្នកនៅកណ្តាលម្នាក់ទៀត។ នៅខាងក្រោយរូបធំនោះមាននារី៣នាក់អង្គុយពីក្រោយ បន្តមកមាន៣នាក់ទៀត ទើបដល់រូបនារីម្នាក់អង្គុយរាងខ្ពស់ជាងនារីផ្សេងផង។ នារីទាំងនេះប្រហែលជាអ្នកជំនិតណាស់ទើបអាចអង្គុយក្បែរបែបនេះ។ … More

ពីស្រីស្នំទៅជាអប្សរា

ខ្ញុំបានជួបនិយាយលេងជាមួយតាម្នាក់មានមុខងារជាអ្នករៀបចំសណ្តាប់ធ្នាប់ទេសចរណ៍។ គាត់មានស្រុកកំណើតកើតជានៅទឹកដីអង្គរនេះ។ ក្នុងសម័យសង្គម(មុនសម័យប៉ុលពត) គាត់គឺជា ឆ្មាំប្រាសាទតានៃ។ គាត់ហៅតាមសំនៀងខ្មែរថា កាតឺយាង[Guardien]។ មិនត្រឹមប៉ុណ្ណោះ គាត់ស្គាល់បារាំងមួយចំនួនដែលមកជួលជុលប្រាសាទកាលពីជំនាន់នោះដូចជា លោក គុលលីយេ[B. P. Groslier?] និងលោក ម៉ាកសាល់[H. Marchal?] ជាដើមផង។ ខ្លួនគាត់ផ្ទាល់ក៏ជាអ្នកបានចូលរួមជួសជុលប្រាសាទក្រវ៉ាន់។ កាលនោះ គេទិញកង់មួយគាត់ជិះទៅមើលប្រាសាទ។ … More