តម្លៃរបស់សិលាចារឹកថ្មីក្នុងបរិបទស្រុកខ្មែរបច្ចុប្បន្ន៖ សិលាចារឹកមួយនៅអង្គរវត្ត

ថ្មីៗនេះ វិទ្យុបារាំងអន្តរជាតិបានចេញផ្សាយអត្ថបទទស្សនព្រិត្តិការណ៍ខ្មែរប្រចាំថ្ងៃរបស់ខ្លួន ដោយដាក់ចំណងជើងថា «ប្រាសាទបុរាណមិនមែនដុំថ្ម តែជាដួងព្រលឹងជាតិ ! » ដែលបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសបុកនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ។ អត្ថបទនេះ អ្នកសរសេរចង់ឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមចំណែកថែរក្សាមរតកវប្បធម៌ដែលជាដួងព្រលឹង និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ អ្នកនិពន្ធបានបញ្ចេញយោបល់ថា ពលរដ្ឋភាគច្រើនមិនទាន់រកឃើញសារប្រយោជន៍ក្នុងការថែរក្សាប្រាសាទថ្មនៅឡើយ។ ពិសេស អ្នកនិពន្ធលើកយកសកម្មភាពអវិជ្ជមានមួយចំនួនដូចជា ការចោលសំរាមនៅតាមប្រាសាទ និងការគូសវាសបន្ថែមលើថ្មប្រាសាទមកធ្វើជាឧទាហរណ៍។ អ្វីដែលគួរចាប់អារម្មណ៍ … More