អក្សរស៊ីម៉ង់ត៍នៅប្រាសាទបាគង

ប្រាសាទក្នុងស្រុកខ្មែរចាប់ផ្តើមជួសជុល និងរៀបចំ ក្រោយពេលដែលខេត្តសៀមរាបត្រូវប្រគល់មកឲ្យបារាំងនៅឥណ្ឌូចិនគ្រប់គ្រងវិញ។ ពេលនោះ គឺនៅឆ្នាំ១៩០៧ដែលមានការបង្កើតជាសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប ហើយដែលដឹកនាំដំបូងដោយលោក ហ្សង់ កូមៃ។ ក្រោយមកទៀត ការរៀបចំតំបន់អង្គរឲ្យក្លាយជាទស្សនីយភាពសម្រាប់គោលដៅទេសចរណ៍ក៏ចាប់ផ្តើមឡើង ហើយនេះក៏ជាពេលដែលមានការផ្លាស់ទីព្រះសង្ឃ ឲ្យចេញពីក្តារបែនប្រាសាទមកតាំងទីនៅកន្លែងសព្វថ្ងៃ។ ជាការពិត ប្រាសាទត្រូវជួសជុល ឬសិក្សាស្រាវជ្រាវដឹកនាំដោយក្រុមអភិរក្សបារាំងបារាំងក៏ពិតមែន ប៉ុន្តែការងារទាំងនោះប្រាកដជាត្រូវការកម្លាំងរបស់អ្នកស្រុកជាជំនួយពុំខានឡើយ។ យ៉ាងណាមិញ យើងកម្រជួបឯកសារដែលនិយាយអំពីក្រុមការងារខ្មែរក្នុងកិច្ចការទាំងនោះណាស់ ក្រៅពីព័ត៌មានផ្ទាល់មាត់ដែលអ្នកទាំងនោះផ្តល់ឲ្យយើងថា ពួកគាត់ធ្លាប់ជាគូលីរបស់ក្រុមអភិរក្សបារាំង … More

វិហារចាស់វត្តល្អក

នៅក្នុងវត្តអារញ្ញរង្សី ឬដែលគេហៅងាយៗថា «វត្តល្អក»មានវិហារ២ មួយចាស់ និងមួយថ្មី។ វិហារចាស់សង់ជាយូរណាស់មកហើយ។ នៅលើបល្ល័ង្កព្រះមានចារឹកអក្សរប្រាប់ពីអាយុកាលសាងបល្ល័ង្កនេះថា «ព្រះសាស្នា២៤៧២វស្សា[គ.ស ១៩២៨] ចោវអធ្ធិកា ដួន គិត ស្អាងប្រាសា[ទ…]»។ តែបល្ល័ង្កនេះសង់ក្រោយវិហារនេះយូរឆ្នាំក្រោយមកទៀត។ នៅសម័យខ្មែរក្រហម វិហារនេះត្រូវគេយកធ្វើជាកន្លែងដាក់ថ្នាំពេទ្យ។ Vihara renovation by monk … More

អ្នកជំនាញក្នុងស្រុក

តា សឹម អៃ អាយុ ៦៨ឆ្នាំ ជាអ្នករស់នៅភូមិមួយ នៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ គាត់ចាប់ផ្តើមការងារជាក្រុមការងារជួសជុលតាមប្រាសាទ នៃអាជ្ញាធរអប្សរាប្រហែល២០ឆ្នាំមកហើយ។ ពោលគឺស្របាលគ្នានឹងឆ្នាំបង្កើតអាជ្ញាធរអប្សរាដែរ។ គាត់ធ្លាប់ធ្វើការជួសជុលជាមួយក្រុមជួសជុលអ៊ីតាលី នៅប្រាសាទព្រះគោច្រើនឆ្នាំមកហើយ។ ដល់សព្វថ្ងៃ គាត់ស្ទើរក្លាយជា ឬថាជាអ្នកជំនាញក៏បាន ព្រោះធ្លាប់បានជួសជុលប្រាសាទឥដ្ឋជាច្រើននៅក្នុងតំបន់អង្គរ។ ឧ. ប្រាសាទព្រះគោ … More