ទស្សនៈចំពោះការគ្រប់គ្រងសំណង់ក្នុងឧទ្យានអង្គរតាមរយៈ Facebook

ក្នុងការផ្សាយរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧បង្ហាញថា ចំនួនសំណង់ខុសច្បាប់មានចំនួន៥២៣ករណី។ អាជ្ញាធរអប្សរាបានបង្ហាញក្តីបារម្ភចំពោះការងារអភិរក្សតំបន់អង្គរទាំងមូល​ដោយសារតែការកើនឡើងយ៉ាងកំហុកនៃសំណង់ខុសច្បាប់ទាំងនោះ ហើយប្រកាសឲ្យអ្នកទាំងនោះរុះរើចេញវិញ។ សំណង់ទាំងនោះសង់នៅចន្លោះរវាងថ្ងៃទី២០ ខែឧសភា​ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺកំលុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។ បន្ទាប់ពីនោះមក ការបញ្ចេញមតិជាច្រើនដែលធ្វើឡើងតាមបណ្តាញសង្គមហ្វេសបុក ដោយភ្ជាប់នូវវីដេអូ និងរូបថតសកម្មភាពរបស់បុគ្គលិកអាជ្ញាធរអប្សរា និងមន្ត្រីពាក់ព័ន្ធចុះហាមឃាត់ការសាងសង់មួយ។ ជាលទ្ធផល ទាំងទំព័រ (Page) … More

ជ្រម

អ្នកតាដែលមានអំណាចខ្លាំងនៅភូមិចុងឃ្នៀសគឺ អ្នកហោះអ្នកហើរ។ ម្តងម្កាល គេហៅអ្នកខ្យល់។ គ្រប់មុខផ្ទះតែងមានជ្រមដែលគេយកស្មៅប្រភេទណាក៏បានមកចងរមូលធ្វើជាស្លាធម៌ព្រៃ និងបាយសីព្រៃ ដោតទង់ពណ៌ចំរុះលំអទាក់ភ្នែក។ ជ្រមនេះហាក់ដូចជាគ្រឿងសម្គាល់មួយបញ្ជាក់ថា កូនចៅសមាជិកផ្ទះនេះក៏ជាអ្នកនៅក្រោមចំណុះ ឬការមើលថែរបស់អ្នកហោះអ្នកហើរ។ ដូច្នេះ បើកាលណាអ្នកហោះអ្នកហើរដើរកាត់ពើបប្រទះជ្រមនៅមុខផ្ទះហើយ អ្នកហោះអ្នកហើរមិនត្រូវធ្វើទុក្ខទោម្នេញដល់សាច់ញាតិក្នុងផ្ទះនេះឲ្យឈឺ ឬស្លាប់ឡើយ។ នៅពេលខែមាឃ អ្នកនៅចុងឃ្នៀសធ្វើបុណ្យភូមិឡើងអ្នកតា ហើយបញ្ជូនអ្នកហោះអ្នកហើរ និងសេនាកងពលរបស់អ្នកហោះអ្នកហើរឲ្យចេញទៅណាឆ្ងាញពីភូមិ។ ម្ល៉ោះហើយ តាមជ្រមមុខផ្ទះនីមួយៗមានចងអំបិល … More

វិស័យវប្បធម៌៖ ប្រើច្រើនកាលណា ល្អកាលនោះ

មិនមែនមានប្រើតែនៅប្រទេសវៀតណាម ឬប្រទេសខ្មែរឡើយ ដួនត្រូវគេប្រើពេញតំបន់អាស៊ីអាគ្នេយ៍ទាំងមូល រួមទាំងបណ្តាប្រទេសខាងដីកោះផង។ ប៉ុន្តែប្រទេសវៀតណាមពិសេសជាងគេ ពិសេសត្រង់ថា គេប្រើវាមិនថាជាអ្នករស់នៅតាមជនស្រែចម្ការ ឬទីក្រុងឡើយ។ ក្នុងវិស័យទេសចរណ៍វិញ គេប្រើវាទ្វេរដងដើម្បីបង្ហាញអំពី អត្តសញ្ញាណរបស់គេ។ វប្បធម៌របស់ប្រទេសនីមួយៗតែងមានឬសគល់តមកវែងឆ្ងាយរាប់ឆ្នាំទម្រាំមកដល់បច្ចុប្បន្ន។ ដូចដែលយើងឃើញនឹងភ្នែកសព្វថ្ងៃថា ខ្មែរមានវប្បធម៌តឬសតគល់ជាយូរមកហើយ។ កត្តាបរិស្ថានជុំវិញ និងភូមិសាស្ត្រធ្វើឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍មានវប្បធម៌ស្រដៀងគ្នាខ្លះៗដែរ។ មួយវិញទៀត ទំនាក់ទំនងនៃវប្បធម៌ដែលតែងឆ្លងគ្នាទៅវិញទៅមកក៏រួមចំណែកមួយទៀតដែរ។ ប៉ុន្តែដោយសារមនុស្សសម័យបច្ចុប្បន្នព្យាយាមស្វែងរកអត្តសញ្ញាណរបស់ជាតិខ្លួន កត្តានេះធ្វើឲ្យវប្បធម៌ប្រទេសទាំងនោះត្រូវគាំងស្តូក … More

នៅពីក្រោយតួលេខកំណើនទេសចរណ៍

ទេសចរណ៍មានប្រយោជន៍ដល់មរតកវប្បធម៌ និងអ្នកស្រុកដែលនៅជុំវិញមួយចំនួន ស្របគ្នានេះទេសចរណ៍ក៏បង្កើតជាបញ្ហាជាច្រើនដល់មរតកវប្បធម៌ដែរ។ ជារៀងរាល់ឆ្នាំ តួលេខអំពីចំនួនទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនឡើងជាលំដាប់។ នេះក៏ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយនឹងនរតាំងពីដើមទស្សវត្សឆ្នាំ១៩៩០រហូតមក។ ជាក់ស្តែង របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរបរទេសមានចំនួន៤,៧៧៥,២៣១ ចូលមកកម្ពុជា។ ក្នុងនោះ ទេសចរជនជាតិវៀតណាមឈរនៅលើលំដាប់កំពូលតារាង តាមបង្កិតពីក្រោយដោយទេសចរជនជាតិចិន និងលាវ។ យ៉ាងណាមិញ ទេសចរមកកម្ពុជាត្រូវគេចាត់ទុកថាជាទេសចរវប្បធម៌។ ដូចដែលលោក ឈាង វណ្ណារិទ្ធ … More

បាយសំណុំ ទឹកបំពង់

រូបនេះថតឱកាសឆាន់សុំទឹកភ្លៀងនៅប្រាសាទប្រែរូបឆ្នាំ២០១៤។ គេបញ្ចូលអ្នកតាជាច្រើនរូប រហូតដល់អ្នកដែលនៅក្រោយគេឈ្មោះថា តាសៅ ជាអ្នកតានៅប្រាសាទប្រែរូប។ ពេលចូល រូបតាសៅនេះរែកបាយសំណុំ ទឹកបំពង់ដើរជុំវិញទីបញ្ចូល។ ហាក់កំពុងធ្វើដំណើរដូច្នេះមែន។ ដើរបីជុំទើបវាយពែសង្គ្រាចភូមិឲ្យដួល។ គេតែងពន្យល់ថា ខ្ចប់បាយឲ្យអ្នកតាយកទៅទុកហូបតាមផ្លូវពេលទៅវិញ ហើយចែកអាចក់អាចែមដែលមិនបានមក។ ហើយរូបដែលធ្វើបែបនេះ គឺជារូបចុងក្រោយផុត។ បន្ទាប់ពីរូបនេះចេញ កម្មវិធីទាំងមូលក៏បញ្ចប់។ យើងអាចឃើញរបស់ដែលគេប្រើហាក់ក្លាយបន្តិច តែអត្ថន័យដើមរបស់វានៅដដែល។

ដួនរបស់ខ្មែរ ឬយួន?

មុននឹងអានអត្ថបទខាងក្រោម ខ្ញុំសូមឲ្យលោកអ្នកនាងអានអត្ថបទនេះសិន ៖ ដួន និង ដួនស្លឹកត្បែង។ ត្បិតអត្ថបទមួយនេះគ្រាន់តែបំពេញបន្ថែម លើអត្ថបទទាំង២លើនេះប៉ុណ្ណោះ។ ក្នុងបរិបទសង្គមខ្មែរនាពេលបច្ចុប្បន្នបានកំណត់ឲ្យថា បើអ្នកណាពាក់ឌួនដែលមានរាងជាស៊ីឡាំងស្តួចផ្នែកខាងចុងនោះថា ជាសាសន៍យួន។ គំនិតនេះត្រូវនឹងពាក្យអង់គ្លេសថា «Stereotype» គឺជាគំនិតដែលគិតកាត់យល់ទៅលើអ្វីមួយដោយខុស។ ជាតិសាសន៍លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណា សហគមន៍ណាក៏ដូចសហគមន៍ណាដែរ។ ជាតិសាសន៍ទាំងនោះតែងព្យាយាមរក ឬចាប់យកអ្វីជាបរិស្ថានជុំវិញខ្លួនមកជារបស់ខ្លួន។ យូរៗទៅក៏បង្កើតជាអត្តសញ្ញាណជាប់លាប់ឥតរបេះទៀតផង។ … More

ជ័របិតទូក

តាមធម្មតា ទូកឈើតែងមានប្រហោងតាមចន្លោះក្តារ។ ហេតុនេះរៀងរាល់១ ឬ២ឆ្នាំម្តង ម្ចាស់ទូកតែងទិញជ័រយកមកលាយដើម្បីបិតតាមតំណរ ឬតាមប្រហោងទូកកុំឲ្យជ្រាបទឹក។ ជ័រមាន២ប្រភេទគឺ ជ័រទឹក(រូបទី១) និងជ័រចុង(រូបទី២)។ ជ័រទឹកគឺបានមកពីគេអុជឲ្យស្រក់ជ័រតាមដើមយាងដែលអ្នកខ្លះហៅដើមឈើទាល។ រីឯជ័រចុង ជាប្រភេទជ័រឈើដែរតែរឹងដុំៗដែលវាហារចេញពីដើមឈើមក។ ក្នុងរូបទី២បែបរាយម៉ដ្ឋដូចម្សៅដោយសារគេដំ។ ជ័រចុងនេះ គេមិនឲ្យប៉ះទឹកទេ ព្រោះវានឹងក្លាយជារឹងប្រើលែងកើត។ របៀបធ្វើ៖ គេយកជ័រទឹកលាយជ័រចុង ហើយស្ល បន្ទាប់មកលាយជាមួយបាវក្រចៅ។ រំងាស់វាឲ្យខាប់ … More

កិច្ចបកស្នព

កិច្ចនេះគឺ គេយកក្រណាត់សមួយមកគ្របលើមនុស្សណាម្នាក់ដែលនៅរស់នៅឡើយ តែគេសន្មត់ថាបានស្លាប់ទៅហើយ។ រួចក៏ទាញក្រណាត់សចេញវិញ ដែលជួនកាលគេហៅថា ឆាក។ គេច្រើនតែធ្វើនៅក្នុងពិធីបុណ្យចម្រើនអាយុ ឬឆាកមហាបង្សុកូល ឬចន្ទសុកគិរីសូត្រ ឬបច្ច័យបួន កាត់គ្រោះជាដើម។ល។ បើចំពោះព្រះសង្ឃ គេយកស្បង់ជំនួសក្រណាត់ស។ ន័យសំខាន់នៃកិច្ច គឺឧបកិច្ចថាអ្នកដែលគេគ្របក្រណាត់សពីលើបានស្លាប់ទៅហើយ ឯរូបដែលនៅទីនេះជារូបថ្មី។ បកស្នព គឺថាបកអ្វីដែលស្លាប់ចោលចេញ។ បើពិនិត្យមើលពិធីកាត់គ្រោះមួយគឺកាន់តែច្បាស់។ យាយម្នាក់នោះឈឺខ្លាំង … More

ផ្ទះចាស់មួយនៅស្រុកកោះសុទិន

ផ្ទះដែលបង្ហាញក្នុងរូបនេះជាផ្ទះចាស់មួយនៅក្បែរវត្តពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ផ្ទះចាស់នេះសង់ឆ្នាំ១៩៣៨ធ្វើពីឈើសង្ក្រំ ប្រក់ក្បឿង មានទំហំប្រហែល៦មx១០ម និងមានផ្ទះបាយតទៅខាងលិច។ This traditional habitat is located nearby Pongro pagoda,in Koh Sutin, Kompong Cham. It … More

៣កើត ខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។ អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។ តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ … More