សិលាចារឹកសម័យកណ្តាលនៅប្រាសាទប្រែរូប

អ្នកប្រាជ្ញដែលសិក្សាអំពីខ្មែរបានចែកប្រវត្តិសាស្ត្រខ្មែរនាសម័យក្រោយអង្គរថា សម័យបុរាណ (ស.វទី៦-១៤នៃគ.ស) សម័យកណ្តាល (ស.វទី១៥-១៨នៃគ.ស) និងសម័យទំនើប (ស.វទី១៩-២០នៃគ.ស)។ ក្នុងសម័យកណ្តាល ខ្មែរជ្រួតជ្រាបពុទ្ធសាសនាថេរវាទខ្លាំងក្លាណាស់ ហើយសាសនានេះឯងដែលអ្នកប្រាជ្ញវិជ្ជាខ្មែរយល់ថា ជាហេតុសំខាន់ដែលខ្មែរលែងសង់ប្រាសាទថ្មធំៗដូចមុន។ មនុស្សធ្វើបុណ្យចង់តែទៅនិព្វានប៉ុណ្ណោះ និងកើតឲ្យទាន់ព្រះសិអារ្យមេត្រីយ៍។ ជាទូទៅ បើគេចង់សិក្សាអំពីបរិបទសាសនាក្នុងសម័យនេះ គេយោងទៅលើសិលាចារឹកសម័យកណ្តាលមួយចំនួនធំនៅសសរប្រាសាទអង្គរវត្ត (ដែលគេហៅថាIMA) និងនៅតាមប្រាសាទតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងផ្នែកសិល្បៈផង។ សិលាចារឹកទាំងនេះបានសិក្សាដោយ … More

និក្ខេបបទ៖ ព្រះគង្គា

នេះជានិក្ខេបបទសម្រាប់បញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១១។ សៀវភៅនេះសសេរឡើងក្រោមការជួយតម្រង់អំពី លោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ និង លោកគ្រូ ជី រដ្ឋា។ នៅឆ្នាំ២០១៣ គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្តបោះពុម្ពផ្សព្វផ្សាយបន្ត។ ខាងក្រោមនេះជាសេចក្តីសង្ខេប ទោះយើងគ្រប់គ្នាដឹងថា ឥទ្ធិពលរបស់ឥណ្ឌារីកសាយភាយមកដល់ទឹកដីខ្មែរ តាំងពីដើមគ្រិស្តសករាជក៏ពិតមែន តែតាមការសិក្សាលើសិលាចារឹកវិញបានបង្ហាញថា ខ្មែរទើបនឹងចាប់ផ្តើមចារពាក្យ គង្គាដំបូងនៅស.វទី៧ប៉ុណ្ណោះ។ … More

រាំថ្វាយក្នុងន័យកិច្ចពិធី

កាលណានិយាយអំពីតង្វាយ យើងតែងយល់ទៅដល់អ្វីដែលអាចហូបបានដូចជា ផ្លែឈើ នំនែក បង្អែម ស្រាជាដើម។ល។ ដែលការពិតនោះគឺ ក្នុងគំនិតមនុស្សយល់ថា ព្រះក៏មានភ្នែក មានមុខ មានមាត់ មានច្រមុះ មានត្រចៀកដែរ។ ម្ល៉ោះហើយ តង្វាយតែងតែជាប្រភេទផ្សេងៗមានខ្លះសម្រាប់ហូប ខ្លះសម្រាប់ស្តាប់ និងខ្លះទៀតសម្រាប់មើល។ ធូបដែលយើងដុតថ្វាយព្រះបង្កើតជាក្លិន។ ទៀនបង្កើតជាពន្លឺឲ្យភ្នែកមើលឃើញ។ ផ្កាបង្កើតសោភ័ណសម្រាប់ភ្នែក។ … More

មហានស

នេះជាពាក្យសំស្ក្រិតដែលខ្មែរបុរាណស្គាល់ និងប្រើប្រាស់ពាក្យនេះជាយូរមក។ ពាក្យនេះប្រែថា អ្នកដាំស្ល ឬដែលយើងសព្វថ្ងៃហៅពេញៗមាត់ថា ចុងភៅ។ ក្នុងពិធីផ្សេងៗ តួនាទីរបស់ចុងភៅសំខាន់ខ្លាំងណាស់ ព្រោះតែកាលណាមានបុណ្យធំអីមួយត្រូវតែមានចុងភៅ ត្បិតត្រូវដាំស្លមើលការខុសត្រូវលើការហូបចុក។ អាចារ្យជាអ្នកធ្វើកិច្ចពិធី អ្នកភ្លេងលេងតែភ្លេង… អ្នកដាំស្លគិតតែដាំស្ល រឿងផ្សេងពីនេះមិនរវីរវល់។ ហេតុនេះបើសួរថា តើតួនាទីមួយណាសំខាន់ជាងមួយណាគឺ ពិបាកឆ្លើយ។ ប៉ុន្តែយើងគួរនិយាយថា មិនអាចអត់មួយណាបាន។ បើពិនិត្យលើសិលាចារឹកនៅតាមប្រាសាទមួយចំនួនធំតែងតែមានមហានស … More

មូលបដិមា ដូចមូលគ្រួសារ

ថ្មីៗនេះមានព្រឹត្តិការណ៍មួយកើតឡើងនៅប្រាសាទបាយ័ន ខ្មែរក្តី បរទេសក្តីសុទ្ធសឹងដឹងអំពី រឿងមិនគួរកើតនេះ។ បដិមារូបនោះបែកបាក់យ៉ាងដំណំ បន្ទាប់ពីបានប៉ះពាល់ដោយនារីម្នាក់នោះ។ អាជ្ញាធរអប្សរាបានជួសជុល និងរៀបចំធ្វើពិធីអភិសេកបដិមានោះ ហើយយកបដិមានោះទៅដាក់នៅកន្លែងដើម ដូចពីមុនវិញ។ ឯនៅទីនេះ ខ្ញុំសូមងាកទៅមើលប្រវត្តិសាស្ត្រមួយនាប្រាសាទអង្គរវត្ត។ នៅថែវខាងកើតអង្គរវត្តទល់មុខមានចេតិយមួយ។ ចេតិយនេះត្រូវអ្នកស្រាវជ្រាវជឿថា ជារបស់មន្ត្រីធំម្នាក់ឈ្មោះ ជ័យនន្ទ។ ត្បិតយើងយោងទៅតាមសិលាចារឹកសម័យកណ្តាលមួយដែលអ្នកស្រាវជ្រាវឲ្យលេខរៀងថា IMA 38[ទាញយក]។ សិលាចារឹកនេះចារនៅគ.ស១៧០១ … More

ស្ថាននរកខ្លះនៅថែវអង្គរវត្ត

នៅថែវខាងត្បូងអង្គរវត្តមានចម្លាក់មួយផ្នែកនិយាយពីបញ្ចុះពលរបស់ព្រះបាទសូរ្យវម្ម៌នទី២ និងមួយផ្នែកទៀតនិយាយអំពីស្ថានសួគ៌ និងស្ថានរក។ ចម្លាក់ភាគច្រើនមានសិលាចារឹកដែលគេចារនៅក្រោមរូបទាំងនោះក្នុងន័យផ្តល់សេចក្តីឲ្យរូបទាំងនោះ។ សិលាចារឹកទាំងនោះសោតក៏មានទាំងខ្មែរ និងសាសន៍ដទៃបកប្រែសិក្សាអស់ហើយដែរ។ តែឲ្យប្រែទៅជាភាសាខ្មែរសព្វថ្ងៃ ដូចជាមិនទាន់ឃើញទេ។ មនុស្សកាលណាស្លាប់ទៅហើយនឹងអាចបានទៅសួគ៌ បើពុំនោះទេក៏ទៅនរក ស្រេចតាមអ្វីដែលខ្លួនប្រព្រឹត្តកាលនៅរស់។ កាលបើនឹងទៅនរកនឹងត្រូវទៅជួបព្រះយមរាជដើម្បីកាត់ក្តីគួរនឹងទៅស្ថានណាឲ្យសមនឹងអ្វីដែលខ្លួនធ្វើ។ ក្នុងនរកទាំង៣២ស្ថាននោះ យើងសូមស្រង់តែស្ថានខ្លះមកបង្ហាញ។ […] ក. ទ្រវត្ត្របុ. អ្នក្ត ជ្រំ អ្នក. … More

ព្រះស្រីភ្នែក

បើនិយាយពីភ្នែកគឺថាវាជារបស់សំខាន់ខ្លាំងសម្រាប់បញ្ជូនរូបភាពទៅប្រព័ន្ធប្រសាទ។ ប្រការដែលសំខាន់ដូច្នេះហើយ ទើបក្នុងជំនឿខ្មែរក្តី សាសន៍ផ្សេងៗក្តីគិតប្រៀបប្រដូចភ្នែកទៅនឹងជីវិត។ កូនង៉ារទើបនឹងកើត ឪពុកម្តាយតែងឲ្យឆ្មបធ្វើកិច្ចបើកភ្នែកឲ្យ។ ឬក៏ពេលមានអ្នកណាស្លាប់ដោយមិនអស់អាល័យពីអ្វីមួយក៏គេថា ស្លាប់បិទភ្នែកមិនជិត។ ទោះពេលធ្វើពិធីអភិសេកព្រះពុទ្ធរូប កិច្ចដែលត្រូវផ្តើមមុនគេគឺ បើកព្រះនេត្រព្រះ។ នេះមិនទាន់និយាយពីទូកប្រណាំង និងទង់ផងដែលត្រូវឆ្លងកាត់កិច្ចបើកព្រះនេត្រដូចគ្នា។ រឿងទាំងនេះ ខ្ញុំយល់ថា វាទាក់ទងខ្លាំងនឹង ភ្លឺ-ងងឹត, កើត-ស្លាប់ ត្បិតថ្ងៃរះក៏មកពីខាងកើត។។ ខ្ញុំសូមចូលសាច់រឿងអំពី«វ្រះស្រីវ្នែក» … More

សិលាចារឹកវត្តអធ្វា៖ គ្រាន់តែអានក៏បានបុណ្យ

សិលាចារឹកនេះស្ថិតប្រាសាទវត្តអធ្វា ពុំមានកាលបរិច្ឆេទទេ តែអ្នកប្រាជ្ញល្បីខាងសិលាចារឹកយល់ថាប្រហែលចារឹកនៅស.វទី១៦។ សិលាចារឹកនេះនិយាយសម្តេចព្រះជេតគុសាសាងព្រះពុទ្ធ១ម៉ឺនអង្គ ព្រះចេតិយ១ លើកខ្មោចអន្តរធានមកធ្វើបុណ្យឲ្យ ហើយអហោសិកម្មឲ្យគ្រប់សព្វសត្វទាំងឡាយ។ ដល់ឃ្លាចុងក្រោយ គាត់ជូនកុសលធំសម្បើមមួយមកអ្នកបានអានសិលាចារឹកនេះ។ ខ្ញុំសូមស្រង់ពីបន្ទាត់ទី៣៣ទៅ។ សរសេរជាអក្សរសព្វថ្ងៃ៖ បពិតរិយអ្នកឥនាមូយមោកមេលចារិកព្រះពុទហ្មិននេះ រិយអ្នកនោះហោងឲបាននុសម្បាតបិយជំមពូក គិហមនូសសម្បាត សោរសម្បាត និរពានសម្បាតបរិហ្អបនាសូមពេញបរិបូរហោង។ សម្រួល៖ បរពិត្រអ្នកឯណាមួយមកមើលចារឹកព្រះពុទ្ធម៉ឺនអង្គនេះ សូមឲ្យអ្នកនោះហោងឲ្យបាននូវសម្បត្តិបីជំពូកគឺ មនុស្សសម្បត្តិ … More