គ្រូល្ខោនស្បែកធំ

ធម្មតាមុននឹងសម្តែង គេត្រូវរៀបចំថ្វាយគ្រូសិន។ គ្រូខាងភ្លេង គ្រូខាងល្ខោន គ្រូខាងរបាំ គ្រូខាងចាក់ចេក…។ អ្នកប្រាជ្ញខាងវិជ្ជាខ្មែរតែងពន្យល់គ្រូទាំងនោះភ្ជាប់នឹងព្រះពិស្ណុការ ដែលជាព្រះខាងជាងលើគ្រូជាងទាំងឡាយ។ ជួនកាល គ្រូនោះពុំមែនជាព្រះពិស្ណុការទេ តែជាព្រះឥសូរ-ឥសី។ ឧ. ក្នុងរឿងល្ខោន បុត្រាស្តេចតែងទៅរៀនវិជ្ជាការគម្ពីរសាស្ត្រាពីលោកគ្រូ ព្រះមុនីឥសីនៅកណ្តាលព្រៃ។ តែកាលណានិយាយពីរឿងរៀនសិល្បសាស្ត្រ គឺពុំដែលឃ្លាតឆ្ងាយពីតាឥសី។ លោកគ្រូ អាំង ជូលាន … More

របរត្បាញរពាក់នៅភូមិអារក្សស្វាយ

នៅភូមិនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយមកជួយបង្កើតរបរដល់អ្នកស្រុកនេះ។ គឺរពាក់ត្បាញជាសម្ភារៈផ្សេងៗដើម្បីបានកម្រៃលើកកម្ពស់ជីវភាពគ្រួសារ។ ក្នុងភូមិនេះមានដូនម្នាក់ដែលចេះត្បាញរពាក់តាំងពីក្មេងមក ហើយមានគំនិតច្នៃប្រឌិតទៀតផង។ ទើបអង្គការនោះពឹងគាត់ឲ្យជួយបង្រៀនដល់អ្នកភូមិផ្សេងទៀត។ ជាលទ្ធផល កិច្ចការនេះជោគជ័យខ្លាំង។ គាត់រកតែពេលត្បាញឲ្យឈ្មួញសឹងមិនទាន់។ ឈ្មួញពីសៀមរាប និងបណ្តាខេត្តផ្សេងតែងកក់ប្រាក់ឲ្យពួកគាត់ត្បាញរបស់ផ្សេងៗដែលគេចង់បាន។ ពាក្យចាស់ថា ឲ្យសន្ទូច ជាជាងឲ្យត្រី។ ធ្វើបែបនេះទើបហៅថា អភិវឌ្ឍន៍ចីរកាល។ #SustainableDevelopment តែវត្ថុធាតុដើមចោទជាបញ្ហាសំខាន់ ព្រោះពួកគាត់ត្រូវទៅរករំពាក់ដល់ខេត្តកំពង់ធំឯណោះ។ ត្បិតនៅសៀមរាបក្សត់វត្ថុធាតុដើមទាំងនេះ។ … More

បានគេរាប់គេរក

បើថ្ងៃក្រោយទៅ គេបង្កើតសាលាមួយនៅក្នុងភូមិ ហើយឲ្យតាទៅបង្រៀនក្មេងៗត្បាញរបស់របរផ្សេងៗ និងមានប្រាក់ខែឲ្យតា។ តើតាយល់យ៉ាងម៉េច? ល្អ! យើងបានបង្ហាត់គេឲ្យបានចេះបន្តទៅទៀត។ វាមិនបាត់ ដូចថារបស់ទំនៀមទម្លាប់ប្រើប្រាស់ទៅហើយ។ វាមិនបាត់ [ព្រោះ]បានគេរាប់គេរក។ ដូចយើងកាន់ពុទ្ធសាសនាចឹងណា៎ លោកសង្ឃដែលគេផ្សាយតាមវិទ្យុសព្វថ្ងៃឲ្យចេះបន្តៗទៅទៀត។ សព្វថ្ងៃ គ្មានអ្នកណាបង្រៀន ទៀតទេ បើបានបង្ហាត់បង្រៀនទៅ ក៏បានចេះតទៅទៀត។

ត្រូវធ្វើមានក្បួនមានខ្នាត

«ខ្ញុំមានកំណើតស្រះស្រង់ តែបានប្រពន្ធជាអ្នកភូមិវាល។ ខ្ញុំចេះធ្វើឧបករណ៍ពីឈើពីបងប្រុសដែលចេះតពីឪពុក។ ធ្វើរទេះគោតូចប៉ុណ្ណេះក៏ត្រូវធ្វើមានក្បួនមានខ្នាត។ បើយើងធ្វើខុសខ្នាត វាអាចធ្វើដូចជាចាល់គោ ដាក់កង់មិនត្រូវ ឬមួយក៏វៀច។ ដល់តែពេលយើងដឹងខ្នាត ដាក់អីត្រូវទាំងអស់ឲ្យតែយើងចេះធ្វើខ្នាតវាត្រូវ។ ទោះធ្វើរទេះធំ ក៏ត្រូវចាំខ្នាតវាស់៥ធានដូចតែគ្នាអញ្ចឹង។ ៥ធានដូចថា និយាយរួម រទេះគោភាគច្រើន[ប្រវែង]៤មែត្រណា៎ យើងមិនមែនធ្វើ៤មែត្រគត់ទេ។ វាមាន៣មែត្រ៩០ ឬក៏៤មែត្រ២ហ៊ុន ឬ២តឹកចឹងណា៎។ ប៉ុណ្ណោះហើយ … More

តន្ត្រីករម្នាក់នៅភូមិប្រដាក

«អាយុ១២ឆ្នាំ ខ្ញុំចាប់ផ្តើមស្រឡាញ់ទ្រ។ ខ្ញុំចាប់ផ្តើមលេងបន្តិចៗម្តងៗ។ ដល់សម័យខ្មែរក្រហម គេឲ្យខ្ញុំលេងភ្លេងបទខ្មែរក្រហម។ ក្រោយពីបែកអាពតមក ខ្ញុំចាប់ផ្តើមយកភ្លេងជាអាជីព។ ខ្ញុំចេះលេងទ្រ តាខេ និងឃឹម។ ធម្មតា អ្នកភ្លេងទាំងនេះសុទ្ធតែអាចលេងឧបករណ៍បានលើសពី១។ ពួកយើងមកពីភូមិផ្សេងៗគ្នា តែស្គាល់គ្នាយូរមកហើយ។ យើងសមជាមួយគ្នាលេង យូរៗទៅទើបកើតជាក្រុមភ្លេងឡើង។ ខ្ញុំនៅប្រដាក ១ទៀតនៅថ្នល់បណ្តោយ ២ទៀតនៅភូមិតាត្រៃ និង២ទៀតនៅភូមិថ្នល់ទទឹង។ … More

ប្រវត្តិមួយនៃការស្នង

«ខ្ញុំចេះស្នងរូបតាំងពីអាយុ៦៦ឆ្នាំ[២០០២]។ ឥលូវ ខ្ញុំអាយុ៨០ឆ្នាំហើយ។ ពីដើម មីងខ្ញុំឈ្មោះអ៊ិញ ជាអ្នកស្នងពេលឆាន់សុំទឹកភ្លៀង។ ពេលមួយ គាត់ប្រាប់ ខ្ញុំឲ្យបន្តទៅ។ ខ្ញុំឆ្លើយថា ខ្ញុំមិនទទួលទេ ខ្ញុំមិនចេះទេ។ បានប៉ុន្មានឆ្នាំក្រោយមក គាត់ក៏ស្លាប់។ យើងទៅឆាន់នៅប្រាសាទ[ប្រាសាទមេបុណ្យខាងកើត]ដែរ តែមិនបានបញ្ចូលទេ។ អ្នកភូមិនេះធ្លាប់អញ្ជើញអ្នកមកពីតាកុះមកចូល តែរូបគេមិនព្រមចូល។ ថ្ងៃមួយនោះ គេឆាន់នៅប្រាសាទដូចរាល់ឆ្នាំ ខ្ញុំទៅឆាន់ដូចគេដូចឯងដែរ។ … More

ខ្ញុំតែងសួរគេដើម្បីរៀនពីរបៀបឆាកហ៊ោ

«ខ្ញុំចូលចិត្តស្រែកឆាកហ៊ោ ព្រោះថាសម្លេងរបស់វាពិរោះធ្វើឲ្យយើងសប្បាយ អធិកអធម វាហាក់ដូចជាការប្រកូកប្រកាសដល់អារក្សទេវតា ឬក៏ស្រែកបញ្ជារទ័ពឲ្យមានភាពអធិកអធម។ សម្លេងមនុស្សប្រុសមិនពិរោះដូចមនុស្សស្រីទេ។ អ្នកដែលឆាកហ៊ោបានពិរោះ ទាល់តែសម្លេងនោះមុត លះ ច្បាស់ ស្រួយ ឆ្មាល់[រ] តូច។» «នៅឆ្នាំ២០០៧ ខ្ញុំធ្វើការងារខាងកសិកម្មនៅអាជ្ញាធរអប្សរា។ ខ្ញុំបានទៅឃើញអ្នកភូមិស្រែកឆាកហ៊ោតំបូងបង្អស់ ក្នុងពិធីបួសនាគរបស់អ្នកភូមិអូរទទឹង ក្នុងឃុំប្រដាក ហើយក៏ចាប់ផ្តើមស្រឡាញ់ តែមិនហ៊ានស្រែកហ៊ោនឹងគេទេ។» … More

ទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ

«រាល់ឆ្នាំ យើងឆ្លងកន្ទុយចេត្រនៅក្រោយចូលឆ្នាំបន្តិច។ តែឆ្នាំនេះ យើងយឺតយូរបន្តិចមកធ្វើនៅដាច់ខែពិសាខ។ ព្រោះថាយើងរវល់ផង រកអាចារ្យអត់បានផង។ អាចារ្យក្នុងភូមិនេះ[ភូមិអញ្ចាញ]មិនមានទេ! ស្លាប់អស់ហើយ! ទាល់តែយើងទៅអញ្ជើញអាចារ្យមកពីភូមិផ្សេង។ អាចារ្យនេះមកតាំងពីភូមិរហាលមកឯណោះ។ គាត់រវល់ណាស់មិនដែលបានដេកផ្ទះផងទេ។ បុណ្យខ្មោចមួយទើបចប់ម្សិលមិញ ឥឡូវទំនេរក៏មកទីនេះទៀត។ ហើយទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ។ អ្នកស្រុកទីនេះមកមូលជុំគ្នានៅទីនេះ អ្នកក្រៅមានបន្តិចបន្តួចដែរ។» ភូមិអញ្ចាញស្ថិតនៅតាមទំនប់អញ្ចាញដែលប្រហែលជាទំនប់បុរាណតាំងពីសម័យអង្គរ។ ក្រោយមក ខ្មែរក្រហមលើកបន្ថែមទៀត។ … More

ផ្សព្វផ្សាយវប្បធម៌ពីភូមិរបស់អ្នក

អ្នកតា គឺជាអមនុស្សដែលនៅស្និទ្ធនឹងមនុស្សជាងគេ ត្បិតមនុស្សត្រូវពឹងពាក់អ្នកតាឲ្យជួយក្នុងការងារទាញទឹកភ្លៀង ពេលឈឺថ្កាត់ ឬហោចណាស់ពេលលេងឆ្នោត។ តាមធម្មតា ភូមិស្ទើរតែទាំងអស់តែងមានអ្នកតាដែលមានខ្ទមជាទីអាស្រ័យក្នុងវត្ត ទួលបុរាណ ត្រពាំងក្រោមដើមឈើ ឬតាមប្រាសាទបុរាណជាដើម។ សូមលោកអ្នកនាងថតរូបអ្នកតាតាមភូមិរបស់លោកអ្នកនាងហើយផ្ញើរមកពួកយើង។ ពួកយើងរីករាយនឹងចែករំលែកវាលើទំព័ររបស់យើង (@livingwithheritageproject) ដើម្បីបង្ហាញអំពីលក្ខណៈអ្នកតាតាមភូមិនីមួយៗតាមខេត្តផ្សេងៗ។ ចំណេះដឹងរបស់អ្នកស្រុកអំពីទីស្ថានក្បែរកន្លែងគេរស់នៅ គឺសំខាន់ខ្លាំងណាស់ ព្រោះអ្នកស្រុកទាំងនោះអាចដឹងរឿងរ៉ាវយ៉ាងច្រើន។ ម្យ៉ាងទៀត បើឲ្យក្រុមខ្ញុំដើរថត សួរនាំអ្នកស្រុកអំពីអ្នកតាតាមភូមិក្នុងស្រុកខ្មែរ មិនដឹងថាជាតិនេះធ្វើបានចប់ឬយ៉ាងណា? … More