ដីផ្អែម ទឹកផ្អែម

ប្រសិនបើអ្នកស្តាប់ភ្លេងការត្រង់វេលាកាត់ខាន់ស្លា នោះអ្នកប្រាកដជាឮពាក្យដីផ្អែមទឹកផ្អែមចេញពីមាត់ទាំងអ្នកចម្រៀង និងអាចារ្យជាដើមផង។ តាមទម្លាប់ គេតែងយកស្ករសតំណាងឲ្យដីដែលផ្អែម និងទឹកដូងតំណាងឲ្យទឹកផ្អែម។ យើងតែងតែឃើញអាចារ្យបង្គាប់ឲ្យគូរស្វាមីបញ្ចុកស្ករ និងទឹកដូងនេះទៅឪពុកម្តាយទាំងសងខាង។ ស្រុកខ្លះ កូនកម្លោះបញ្ចុកឪពុកម្តាយខាងកូនកម្លោះ ឯកូនក្រមុំបញ្ចុកឪពុកម្តាយខាងកូនក្រមុំ។ នៅវេលានេះសោត  អ្នកភ្លេងត្រូវច្រៀងបទ«ចេកទុំ» ឬអ្នកខ្លះហៅ «ចេកមាស»លេងជាផ្នែកមួយនៃកិច្ចនេះដែរដោយរៀបរាប់ថា ១.ឱណាចេកអើយចេកមាស ឱថ្លៃខ្ញុំអើយឡើងផ្អែម ឱត្រជាក់(២ដង) ចេកអើយ ឱណាចេកអើយចេកប្រាក់  … More

ភ្លេងគងស្គរ ឬភ្លេងទុបមុយ

កន្លងមក អត្ថបទអំពីប្រធានបទខាងលើជាអត្ថាធិប្បាយមួយ និងសាច់ភ្លេងនៃភ្លេងទុបមុយបានផ្សព្វផ្សាយដោយក្រុមបណ្តាញស្រាវជ្រាវយសោធរជាយូរមកហើយ ហើយក៏អាចមានអត្ថបទខ្លីៗដែលផ្សាយតាមហ្វេសបុកក៏មានមិនតិចដែរ។ យ៉ាងណាក៏ដោយ ខ្ញុំសូមបន្ថែមការលើការស្រាវជ្រាវទាំងឡាយដូចពណ៌នាពីខាងក្រោម។ ភ្លេងនេះលេងបានតែក្នុងពិធីបុណ្យសព ឬបុណ្យចម្រើនអាយុដែលធ្វើឆាកធំដុំ (ហើយជាករណីកម្រជួបបំផុត)។ ភ្លេងនេះមានត្រណមច្រើនមិនថា ឧបករណ៍ ឬឱកាសលេងឡើយ។ ឧទាហរណ៍ គេមិនលេងភ្លេងនេះតាមផ្ទះអ្នកស្រុកដែលគ្មានពិធីបុណ្យខាងលើនេះនោះទេ។ ទោះបីជាហាត់សមគ្នាលេងក៏ដោយ ក៏មិនបានដែរ។ បើអ្នកណាចង់រៀន ក៏រៀនបានតែពេលមានបុណ្យទានដូច្នេះ ឬហាត់លេងក្នុងវិហារវត្តតែម្តង ឬតាមគោកខ្មោច … More

តន្ត្រីករម្នាក់នៅភូមិប្រដាក

«អាយុ១២ឆ្នាំ ខ្ញុំចាប់ផ្តើមស្រឡាញ់ទ្រ។ ខ្ញុំចាប់ផ្តើមលេងបន្តិចៗម្តងៗ។ ដល់សម័យខ្មែរក្រហម គេឲ្យខ្ញុំលេងភ្លេងបទខ្មែរក្រហម។ ក្រោយពីបែកអាពតមក ខ្ញុំចាប់ផ្តើមយកភ្លេងជាអាជីព។ ខ្ញុំចេះលេងទ្រ តាខេ និងឃឹម។ ធម្មតា អ្នកភ្លេងទាំងនេះសុទ្ធតែអាចលេងឧបករណ៍បានលើសពី១។ ពួកយើងមកពីភូមិផ្សេងៗគ្នា តែស្គាល់គ្នាយូរមកហើយ។ យើងសមជាមួយគ្នាលេង យូរៗទៅទើបកើតជាក្រុមភ្លេងឡើង។ ខ្ញុំនៅប្រដាក ១ទៀតនៅថ្នល់បណ្តោយ ២ទៀតនៅភូមិតាត្រៃ និង២ទៀតនៅភូមិថ្នល់ទទឹង។ … More