អ្នកតាទនៅជ្រុងបារាយណ៍ខាងកើត

ទីតាំងរបស់អ្នកតានេះស្ថិតនៅកែងជ្រុងឥសាននៃអតិតបារាយណ៍យសោធរ (បារាយណ៍ខាងកើត)ក្នុងភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។  នៅខាងកើតនេះបន្តិចគឺ ប្រាសាទទ ដែលប្រហែលសង់នៅស.វទី១៣នៃគ.ស។ ផ្អែកតាមសិលាចារឹកដែលរកឃើញនៅជ្រុងទាំង៤នៃបារាយណ៍ យើងអាចដឹងថា នៅដើមស.វទី៩ ព្រះបាទយសោវម៌្មន(ទី១)បានបញ្ជារឲ្យជីកបារាយណ៍នេះ ហើយឲ្យឈ្មោះថា យសោតដាក។ ពាក្យ«ទ»ទីនេះគួរឲ្យយកមកពិចារណា។ ឧទាហរណ៍យើងធ្វើ«ទ»នៅតាមដំបូលផ្ទះគឺបង្កើតឲ្យមានផ្លូវសម្រាប់ទឹកហូរទៅទីដែលគេរៀបចំឲ្យទឹកនោះទៅ។ ប្រព័ន្ធទឹកដែលបង្ហូរចូលបារាយណ៍នេះអាចមាន២ មួយគឺនៅក្បែរអ្នកតាទនេះ និងមួយទៀតនៅកណ្តាលទំនប់ផ្នែកខាងកើតត្រង់ទីដែលគេហៅថា ក្រោលរមាស … More

ចាក់ត្រពោករាហូ

បុណ្យសុំទឹកភ្លៀង ឬចាក់ត្រពោករាហូជា បុណ្យធំមួយដែលអ្នកស្រុកតាមភូមិ នៅខាងជើងប្រាសាទនាគព័ន្ធតែងមូលមតិគ្នាប្រារព្ធយ៉ាងអធិកអធម នៅប្រាសាទនាគព័ន្ធ។ ប្រាសាទនេះសង់នៅកណ្តាលបារាយណ៍ជ័យតដាក ដែលសព្វថ្ងៃអ្នកស្រុកហៅ«វាលរាជដាក»។ បើផ្អែកតាមសិលាចារឹកព្រះខ័ន និងចម្លាក់ផងនោះ អ្នកប្រាជ្ញយល់ថា នាគព័ន្ធសង់នៅរាជ្យព្រះបាទជ័យវម៌្មនទី៧។ ទីនេះជា«តិថ៌»ដ៏សំខាន់ក្នុងសម័យបុរាណ ត្បិតជាទីដែលគេជឿថា កោះរំដោះបាបកម្ម។ ទីនេះជាទីដែលអ្នកស្រុកទៅរកថ្នាំបានច្រើនប្រភេទ[សូមអាន]។ បើនិយាយពីនិមិត្តរូបប្រាសាទវិញ មានការសិក្សាចងក្រងជាអត្ថបទដោយអ្នកនិពន្ធផ្សេងៗ មិនក្រោម១០នាក់ឡើយ។ អ្នកស្រុកចាស់ៗអាចពន្យល់យើងបានច្រើនអំពីលោកធាតុវិទ្យានៃប្រាសាទនេះ។ គេចាំទៀតថា … More

ប្រក្រតីទិនពិធីធំៗក្នុងតំបន់អង្គរ

រៀងរាល់ឆ្នាំ អ្នកស្រុកអង្គរតែងធ្វើពិធីបុណ្យផ្សេងៗ។ បុណ្យខ្លះជាបុណ្យរបស់ភូមិទាំងមូល(ឧ.បុណ្យចូលឆ្នាំ, ឡើងអ្នកតា, ឆ្លងចេត្រ, ភ្ជុំបិណ្ឌ…) និងបុណ្យដែលធ្វើសម្រាប់បុគ្គលណាមួយ (ឧ.កាត់គ្រោះ, បួសនាគ…)។ យ៉ាងណាមិញ បុណ្យខ្លះធ្វើសម្រាប់បុគ្គលមែន ក៏ធ្វើឲ្យសង្គមរវល់ទាំងអស់គ្នា ដ្បិតពេលធ្វើម្តងៗ អ្នកភូមិផងរបងជាមួយមិនដែលមើលតែនឹងភ្នែកទេ។ ខាងក្រោមជាប្រក្រតិទិននៃពិធីបុណ្យដែលគេធ្វើជាទូទៅ។ ខ្ញុំធ្វើឲ្យវារាងមូល ព្រោះក្នុងគំនិតថា វិលទៅវិលមក តាមវដ្តនៃរដូវប្រាំង និងវស្សា។ … More

៣កើត ខែពិសាខ

ពាក្យ«ឡើង»ទីនេះគឺ គោរព។ ឡើងអ្នកតា គឺគោរពអ្នកតា។ ហេតុដែលត្រូវគោរពអ្នកតា ព្រោះអ្នកតាជាអមនុស្សសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកសិកម្ម។ ពោលគឺដី។ គេជឿថា អ្នកតាតំណាងឲ្យដីភូមិករទាំងមូលដែលមានព្រំដែនច្បាស់លាស់។ បើឡើងត្រូវកន្លែង អ្នកតាក៏ពេញចិត្ត ភោគផលក៏បានច្រើនតាមនោះដែរ។ អ្នកតាអាចមានតួនាទីលើសពីវិស័យកសិកម្ម ព្រោះថាមនុស្សទៅពឹងអ្នកតារាល់ពេលដែលខ្លួនមានមន្ទិល ឬជម្ងឺដង្កាត់ផ្សេងៗផង។ តាមភូមិស្រុកមួយចំនួននៅតំបន់អង្គរបន្តប្រពៃណីឡើងអ្នកតា២ដងក្នុង១ឆ្នាំ។ ឧទាហរណ៍នៅភូមិទ្រៀក និងភូមិក្រសាំងលើងដែលចំណុះឲ្យវត្តអធ្វាជាដើម។ អ្នកភូមិនេះឡើងអ្នកតា២ដងក្នុងមួយឆ្នាំយ៉ាងទៀងទាត់ គឺនៅថ្ងៃ៣កើតខែមាឃ … More

បំណងប្រាថ្នាមួយ

ទីនេះ ខ្ញុំសូមនិយាយឲ្យហួសពីកិច្ចការអភិរក្ស ឬក៏ការប៉ះពាល់ដែរ។ ដោយក្រឡេកមើលអក្សរដែលគេយកធ្យូងសរសេរលើស៊ុមទ្វារប្រាសាទធំសម្បើមមួយនៅតំបន់អង្គរ។ អ្នកសរសេរទៀតសោតប្រហែលជាអ្នកភូមិប្រដាកនេះឯង។ អ្នកនិពន្ធចង់បានរបស់ថ្លៃមួយសម្រាប់បម្រើតម្រូវការជីវភាព។ សេចក្តីថា ១.យើងខ្ញុំសូមគោរពចំពោះ ២.បងៗនៅកន្លែងនេះជាទី ៣.គោរពស្នេហាបវ[រ]យ៉ាង ៤.កក់ក្តៅ+ជ្រាលជ្រៅខ្ពស់បំផុ ៥.ត[។] ទន្ទឹម+ការសួរសុខទុខ[ទុក្ខ]. ៦.យើងខ្ញុំសូមស្នើរបង ៧.ជួយរកកប៉ាល់ហោះ ៨.ចែកយើងខ្ញុំមួយ ៩.ដើម្បី+រកស៊ីដឹក ១០.កង្កែបលក់នៅ ភូមិព្រះដាក់ […] ខ្ញុំមិនហ៊ានសន្និដ្ឋានថា … More