ប្រាំងផ្កា វស្សាជ្រុះ

ចំណងជើងខាងលើនេះគឺជា ការចំណាំរបស់តាឡើងត្នោតម្នាក់នៅភូមិស្រែចង្ហូតក្បែរភ្នំបូក។ ក្រៅពីធ្វើស្រែនៅរដូវវស្សា គាត់គឺជាអ្នកឡើងត្នោតនៅរដូវប្រាំង ទឹកត្នោតដែលបានមកប៉ុន្មានសម្រាប់តែកូរលក់ឲ្យអ្នកភូមិផងរបងជាមួយគ្នា។ យូរៗម្តងក៏មានអ្នកមកពីឆ្ងាយទិញយកទៅពិសារ ត្បិតគេខ្លាចរអានឹងឥវ៉ាន់លក់តាមទីផ្សារនៅទីក្រុងសព្វថ្ងៃ។ ខ្ញុំមិនដែលបានចំណាំដើមត្នោតផ្លែ ឬផ្កានៅខែណានោះទេ។ ប៉ុន្តែចាប់ពីពេលនេះទៅ ខ្ញុំនឹងចាប់ផ្តើមចំណាំមើលថាតើវាដូចពាក្យដែលតានោះនិយាយដែរឬអត់? តាមធម្មតា គាត់អាចកូរស្ករបានពី៤ទៅ៥គីឡូក្នុង១ថ្ងៃ។ ក្នុងមួយថ្ងៃ គាត់ត្រូវឡើងព្រឹកម្តង និងល្ងាចឡើងម្តងទៀត។   Advertisements