បួសមុនពាក់ម្កុដ បួសក្រោយផុតពាក់បង្វិលឆ្នាំង

ខ្ញុំនិយាយលេងជាមួយអ៊ុំស្រីម្នាក់នៅភូមិនគរក្រៅ។ គាត់សួរខ្ញុំថា ចេះផឹកអត់? ចេះជក់អត់? ខ្ញុំតបថា ជក់មិនចេះទេ តែបើផឹកគឺចេះ។ គាត់និយាយទៀតថា ផឹកតិចតួចមិនជាស្តី[អ្វី]ទេ តែកុំផឹករាល់ង៉ៃ[ថ្ងៃ]។ អ្នកខ្លះផឹកតិចតួច យូរៗម្តងជួបជុំមិត្តភក្តិគ្រួសារ។ អ្នកខ្លះផឹកយកឈ្នះយកចាញ់រៀងៗខ្លួន។ អ្នកខ្លះទៀតពីក្មេងមិនចេះផឹក មិនចេះជក់ ស្រាប់តែរៀបការរួចក៏…។ នឹកមួយស្របក់តូច ទើបគាត់បន្ថែមថា «បួសមុនពាក់ម្កុដ បួសក្រោយផុតពាក់បង្វិលឆ្នាំង»។ … More

ភាគ៣: កុំវាយតម្លៃគ្នា

«ថ្វីត្បិតយើងមិនចេះអាមុខនេះ យើងចេះមុខនោះ។ យើងអត់ចេះដែរណុង។ ដូចតែគ្នាអញ្ចេះឯង ទៅវិញទៅមក។ ម្ល៉ោះហើយ យើងកុំមោហៈ ទោសៈ […] វាយតម្លៃគ្នាទៅវិញទៅមកក៏អត់កើតទេ។ ឧទាហរណ៍ថា យើងអត់ចេះអានេះ [តែ]យើងចេះអានោះ។ »

បានគេរាប់គេរក

បើថ្ងៃក្រោយទៅ គេបង្កើតសាលាមួយនៅក្នុងភូមិ ហើយឲ្យតាទៅបង្រៀនក្មេងៗត្បាញរបស់របរផ្សេងៗ និងមានប្រាក់ខែឲ្យតា។ តើតាយល់យ៉ាងម៉េច? ល្អ! យើងបានបង្ហាត់គេឲ្យបានចេះបន្តទៅទៀត។ វាមិនបាត់ ដូចថារបស់ទំនៀមទម្លាប់ប្រើប្រាស់ទៅហើយ។ វាមិនបាត់ [ព្រោះ]បានគេរាប់គេរក។ ដូចយើងកាន់ពុទ្ធសាសនាចឹងណា៎ លោកសង្ឃដែលគេផ្សាយតាមវិទ្យុសព្វថ្ងៃឲ្យចេះបន្តៗទៅទៀត។ សព្វថ្ងៃ គ្មានអ្នកណាបង្រៀន ទៀតទេ បើបានបង្ហាត់បង្រៀនទៅ ក៏បានចេះតទៅទៀត។

ភាគ២: ខំប្រាថ្នាជាតិក្រោយកុំឲ្យល្ងង់ដូចជាតិនេះ

«ចាស់ៗសប្បាយធ្វើបុណ្យធ្វើទាន គគ្រឹកគគ្រេងទាំងអស់គ្នា។ មានអី! ជួយមានមតិ ជួយនិយាយអញ្ចេះ អញ្ចុះ គឺត្រេកអរដែលយើងខំធ្វើបុណ្យធ្វើទាន។ ណុងឯង អត់មានគិតអាម្មណ៍អីជ្រែករែកអីទៀតទេ។ បើគេ [ខ្ញុំ]មិនដឹងទេ ប៉ុន្តែខ្ញុំគិតតែរឿងអញ្ចុះឯង។ បើខ្ញុំថាទៅវវត្ត អត់មានត្រលប់មើលនេះនោះ គឺអត់ទេ។ បើទៅបុណ្យ គិតតែរឿងបុណ្យប៉ុណ្ណោះឯង។ ធ្វើអី បើមិនបានចប់អត់មកផ្ទះវិញទេ។ ខំធ្វើបុណ្យធ្វើទានហើយ … More

ភាគ១: ស្គាល់ចាស់ស្គាល់ទុំ

«ឲ្យយើងស្គាល់ចាស់ស្គាល់ទុំហើយ សុភាពរាបសារជាមួយចាស់ទុំហើយ គ្មានទេ! ទៅត្រង់ណាក៏ដឹងថាសប្បាយ។ និយាយត្រង់ មួយសារនោះ ដើរលើងទៅភូមិ [..] គេយកនំយកអីមកឲ្យហូប ហូបបាយ ហូបអីក៏សប្បាយទាំងអស់គ្នា ឲ្យក្រេវ គគ្រឹក។ ជួនកាល និយាយៗទៅក៏ដេកលក់ ថ្ងៃណាណីទើបត្រលប់មកផ្ទះវិញ[សើច]។  ដល់តែមកផ្ទះវិញ ម៉ែថា ម្តាយកូនអញអើយ ថ្ងៃម្ល៉េះ … More

ត្រូវធ្វើមានក្បួនមានខ្នាត

«ខ្ញុំមានកំណើតស្រះស្រង់ តែបានប្រពន្ធជាអ្នកភូមិវាល។ ខ្ញុំចេះធ្វើឧបករណ៍ពីឈើពីបងប្រុសដែលចេះតពីឪពុក។ ធ្វើរទេះគោតូចប៉ុណ្ណេះក៏ត្រូវធ្វើមានក្បួនមានខ្នាត។ បើយើងធ្វើខុសខ្នាត វាអាចធ្វើដូចជាចាល់គោ ដាក់កង់មិនត្រូវ ឬមួយក៏វៀច។ ដល់តែពេលយើងដឹងខ្នាត ដាក់អីត្រូវទាំងអស់ឲ្យតែយើងចេះធ្វើខ្នាតវាត្រូវ។ ទោះធ្វើរទេះធំ ក៏ត្រូវចាំខ្នាតវាស់៥ធានដូចតែគ្នាអញ្ចឹង។ ៥ធានដូចថា និយាយរួម រទេះគោភាគច្រើន[ប្រវែង]៤មែត្រណា៎ យើងមិនមែនធ្វើ៤មែត្រគត់ទេ។ វាមាន៣មែត្រ៩០ ឬក៏៤មែត្រ២ហ៊ុន ឬ២តឹកចឹងណា៎។ ប៉ុណ្ណោះហើយ … More

ពីស្រីស្នំទៅជាអប្សរា

ខ្ញុំបានជួបនិយាយលេងជាមួយតាម្នាក់មានមុខងារជាអ្នករៀបចំសណ្តាប់ធ្នាប់ទេសចរណ៍។ គាត់មានស្រុកកំណើតកើតជានៅទឹកដីអង្គរនេះ។ ក្នុងសម័យសង្គម(មុនសម័យប៉ុលពត) គាត់គឺជា ឆ្មាំប្រាសាទតានៃ។ គាត់ហៅតាមសំនៀងខ្មែរថា កាតឺយាង[Guardien]។ មិនត្រឹមប៉ុណ្ណោះ គាត់ស្គាល់បារាំងមួយចំនួនដែលមកជួលជុលប្រាសាទកាលពីជំនាន់នោះដូចជា លោក គុលលីយេ[B. P. Groslier?] និងលោក ម៉ាកសាល់[H. Marchal?] ជាដើមផង។ ខ្លួនគាត់ផ្ទាល់ក៏ជាអ្នកបានចូលរួមជួសជុលប្រាសាទក្រវ៉ាន់។ កាលនោះ គេទិញកង់មួយគាត់ជិះទៅមើលប្រាសាទ។ … More

តន្ត្រីករម្នាក់នៅភូមិប្រដាក

«អាយុ១២ឆ្នាំ ខ្ញុំចាប់ផ្តើមស្រឡាញ់ទ្រ។ ខ្ញុំចាប់ផ្តើមលេងបន្តិចៗម្តងៗ។ ដល់សម័យខ្មែរក្រហម គេឲ្យខ្ញុំលេងភ្លេងបទខ្មែរក្រហម។ ក្រោយពីបែកអាពតមក ខ្ញុំចាប់ផ្តើមយកភ្លេងជាអាជីព។ ខ្ញុំចេះលេងទ្រ តាខេ និងឃឹម។ ធម្មតា អ្នកភ្លេងទាំងនេះសុទ្ធតែអាចលេងឧបករណ៍បានលើសពី១។ ពួកយើងមកពីភូមិផ្សេងៗគ្នា តែស្គាល់គ្នាយូរមកហើយ។ យើងសមជាមួយគ្នាលេង យូរៗទៅទើបកើតជាក្រុមភ្លេងឡើង។ ខ្ញុំនៅប្រដាក ១ទៀតនៅថ្នល់បណ្តោយ ២ទៀតនៅភូមិតាត្រៃ និង២ទៀតនៅភូមិថ្នល់ទទឹង។ … More

ចំណេះដេរដួន

«ថ្ងៃមួយនោះ ខ្ញុំដឹកដួនទៅលក់។ គេតាមមកពីក្រោយខ្ញុំប្រាប់ថា អ៊ុំអើយកុំបីទៅលក់នៅបន្ទាយស្រី តែទៅដល់នោះគេចាប់។ គេអត់ឲ្យលក់ទេ។ ខ្ញុំមិនយល់ដែរ មួកយួនយ៉ាងម៉េច? ចំណេះខ្មែរចេះតពីដូនតាមិនដឹងត្រឹមណា ងាប់អស់តពូជតធាងមកទៀតនៅតែដេរឌួនប៉ុណ្ណេះ។ ស្រុកនេះណានៅតែតកូនតចៅមក។ ថ្ងៃក្រោយ បើគេឈប់ឲ្យដេរទៀត ចាស់ៗអស់ប្រាក់ចាយហើយ។» សម្តីខាងលើជារបស់អុំស្រីម្នាក់ដែលចេះដេរដួនតាំងពីក្មេងតពីម៉ែពីឪរបស់គាត់មក។