ទៅមើលថ្ងៃលិច?

ក្នុងចំណោមអ្នកស្រែចម្ការខ្លះដែលចាប់ផ្តើមមានអគ្គីសនីប្រើប្រាស់ខ្លះៗហើយក៏ដោយ តែកាលណាព្រះអាទិត្យចុះអស្តង្គតនាំឲ្យផែនដីងងិតបន្តិចនោះ គេចាប់ផ្តើមដេញគោចូលក្រោល។ បន្ទាប់មក គេស្រស់ស្រូបបាយល្ងាចមុនសម្រាក។ នេះក៏ព្រោះតែទម្លាប់កាលពីមិនទាន់មានអគ្គីសនីប្រើប្រាស់នៅបន្តជាប់ពីអតិតកាល។ សូម្បីតែស្នាដៃចម្រៀងពីសម័យសង្គម បទចម្រៀងជាច្រើនតាក់តែងឡើង ដោយភ្ជាប់«ថ្ងៃលិច»ទៅនឹងក្តីសោកសៅ។ ចម្រៀងរបស់អ្នកស្រី រស់ សេរីសុទ្ធា «ថ្ងៃលិចអូនស្រណោះ»ដង្ហើយថា ថ្ងៃលិចបាត់ទាំងរូបថ្លៃធ្វើឲ្យស្រណោះ តែអូននៅចាំផ្លូវកល្យាណ។ «ថ្ងៃជ្រេបាត់ស្នេហ៍» ច្រៀងដោយលោក ស៊ីន ស៊ីសាមុត រៀបរាប់អំពី … More

អក្សរស៊ីម៉ង់ត៍នៅប្រាសាទបាគង

ប្រាសាទក្នុងស្រុកខ្មែរចាប់ផ្តើមជួសជុល និងរៀបចំ ក្រោយពេលដែលខេត្តសៀមរាបត្រូវប្រគល់មកឲ្យបារាំងនៅឥណ្ឌូចិនគ្រប់គ្រងវិញ។ ពេលនោះ គឺនៅឆ្នាំ១៩០៧ដែលមានការបង្កើតជាសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប ហើយដែលដឹកនាំដំបូងដោយលោក ហ្សង់ កូមៃ។ ក្រោយមកទៀត ការរៀបចំតំបន់អង្គរឲ្យក្លាយជាទស្សនីយភាពសម្រាប់គោលដៅទេសចរណ៍ក៏ចាប់ផ្តើមឡើង ហើយនេះក៏ជាពេលដែលមានការផ្លាស់ទីព្រះសង្ឃ ឲ្យចេញពីក្តារបែនប្រាសាទមកតាំងទីនៅកន្លែងសព្វថ្ងៃ។ ជាការពិត ប្រាសាទត្រូវជួសជុល ឬសិក្សាស្រាវជ្រាវដឹកនាំដោយក្រុមអភិរក្សបារាំងបារាំងក៏ពិតមែន ប៉ុន្តែការងារទាំងនោះប្រាកដជាត្រូវការកម្លាំងរបស់អ្នកស្រុកជាជំនួយពុំខានឡើយ។ យ៉ាងណាមិញ យើងកម្រជួបឯកសារដែលនិយាយអំពីក្រុមការងារខ្មែរក្នុងកិច្ចការទាំងនោះណាស់ ក្រៅពីព័ត៌មានផ្ទាល់មាត់ដែលអ្នកទាំងនោះផ្តល់ឲ្យយើងថា ពួកគាត់ធ្លាប់ជាគូលីរបស់ក្រុមអភិរក្សបារាំង … More