ដើមហេតុនាំសង់ប្រាសាទគោកចក តាមរយៈសិលាចារឹកK.521

ក្នុងការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ គេដឹងថាក្នុងសម័យអង្គរមានក្សត្រមួយអង្គចូលចិត្តទាក់ដំរី។ ព្រះអង្គមានព្រះនាមថា ជ័យវម៌្មនទី៣ [1]។ ទ្រង់ឡើងស្នងរាជ្យបន្តពីបិតាគឺ ព្រះបាទជ័យវម៌្មនទី២ ក្នុងឆ្នាំ៨៥០នៃគ.ស នានគរហរិហរាល័យ។ ក្នុងចំណោមសិលាចារឹកដែលនិយាយអំពីព្រះអង្គគឺ ភាគច្រើនតែងភ្ជាប់ព្រះអង្គទៅនឹងការទាក់ដំរី ឬរួចដំរី និងលែងដំរី។ សិលាចារឹកទាំងនោះមានដូចជា ប្រាសាទគោកចក (K.521) គោកឫស្សី (K.175) បាលហាល(K.449) វត្តសំរោង … More

ប្រក្រតិទិនពិធីបុណ្យក្នុងតំបន់អង្គរ

តារាងប្រក្រតិទិននេះធ្វើឡើងសម្រាប់ជាមូលដ្ឋានដល់អ្នកស្រាវជ្រាវវប្បធម៌ ឬសាសនា ឬមហាជនទូទៅដែលចង់សិក្សា ឬស្វែងយល់បន្ថែមអំពីប្រពៃណី និងពិធីបុណ្យក្នុងខេត្តសៀមរាប ពិសេសក្នុងតំបន់អង្គរ។ តារាងនេះធ្វើឡើងជាប្រព័ន្ធចន្ទគតិ ព្រោះខ្មែរនិយមប្រើតាំងពីសម័យបុរាណរៀងមក។ ទោះបីអ្នកផ្សារពុំសូវជារាប់រកទៀតក៏ដោយ តែអ្នកស្រុកស្រែចម្ការចាំ និងរាប់បានល្អឥតខ្ចោះ។ ចំណែករបៀបមើលវិញគឺ កម្មវិធីណា ពណ៌ក៏នៅត្រង់ខែនោះ។ ឧទាហរណ៍មួយទៀតថា បុណ្យសុំទឹកភ្លៀង។ ខ្ញុំដាក់ពណ៌ទាំង៤ខែ មានន័យថាបុណ្យនេះអាចធ្វើឡើងរវាងខែណាមួយក្នុងខែទាំង៤នេះ។ កម្មវិធីបុណ្យ និងពេលវេលាដែលមានក្នុងតារាងនេះគឺពិនិត្យតាមការសង្កេតផ្ទាល់ខ្លួនប៉ុណ្ណោះ។ … More

ជ្រម

អ្នកតាដែលមានអំណាចខ្លាំងនៅភូមិចុងឃ្នៀសគឺ អ្នកហោះអ្នកហើរ។ ម្តងម្កាល គេហៅអ្នកខ្យល់។ គ្រប់មុខផ្ទះតែងមានជ្រមដែលគេយកស្មៅប្រភេទណាក៏បានមកចងរមូលធ្វើជាស្លាធម៌ព្រៃ និងបាយសីព្រៃ ដោតទង់ពណ៌ចំរុះលំអទាក់ភ្នែក។ ជ្រមនេះហាក់ដូចជាគ្រឿងសម្គាល់មួយបញ្ជាក់ថា កូនចៅសមាជិកផ្ទះនេះក៏ជាអ្នកនៅក្រោមចំណុះ ឬការមើលថែរបស់អ្នកហោះអ្នកហើរ។ ដូច្នេះ បើកាលណាអ្នកហោះអ្នកហើរដើរកាត់ពើបប្រទះជ្រមនៅមុខផ្ទះហើយ អ្នកហោះអ្នកហើរមិនត្រូវធ្វើទុក្ខទោម្នេញដល់សាច់ញាតិក្នុងផ្ទះនេះឲ្យឈឺ ឬស្លាប់ឡើយ។ នៅពេលខែមាឃ អ្នកនៅចុងឃ្នៀសធ្វើបុណ្យភូមិឡើងអ្នកតា ហើយបញ្ជូនអ្នកហោះអ្នកហើរ និងសេនាកងពលរបស់អ្នកហោះអ្នកហើរឲ្យចេញទៅណាឆ្ងាញពីភូមិ។ ម្ល៉ោះហើយ តាមជ្រមមុខផ្ទះនីមួយៗមានចងអំបិល … More

អ្នកតាទនៅជ្រុងបារាយណ៍ខាងកើត

ទីតាំងរបស់អ្នកតានេះស្ថិតនៅកែងជ្រុងឥសាននៃអតិតបារាយណ៍យសោធរ (បារាយណ៍ខាងកើត)ក្នុងភូមិអូរទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។  នៅខាងកើតនេះបន្តិចគឺ ប្រាសាទទ ដែលប្រហែលសង់នៅស.វទី១៣នៃគ.ស។ ផ្អែកតាមសិលាចារឹកដែលរកឃើញនៅជ្រុងទាំង៤នៃបារាយណ៍ យើងអាចដឹងថា នៅដើមស.វទី៩ ព្រះបាទយសោវម៌្មន(ទី១)បានបញ្ជារឲ្យជីកបារាយណ៍នេះ ហើយឲ្យឈ្មោះថា យសោតដាក។ ពាក្យ«ទ»ទីនេះគួរឲ្យយកមកពិចារណា។ ឧទាហរណ៍យើងធ្វើ«ទ»នៅតាមដំបូលផ្ទះគឺបង្កើតឲ្យមានផ្លូវសម្រាប់ទឹកហូរទៅទីដែលគេរៀបចំឲ្យទឹកនោះទៅ។ ប្រព័ន្ធទឹកដែលបង្ហូរចូលបារាយណ៍នេះអាចមាន២ មួយគឺនៅក្បែរអ្នកតាទនេះ និងមួយទៀតនៅកណ្តាលទំនប់ផ្នែកខាងកើតត្រង់ទីដែលគេហៅថា ក្រោលរមាស … More

រាំថ្វាយក្នុងន័យកិច្ចពិធី

កាលណានិយាយអំពីតង្វាយ យើងតែងយល់ទៅដល់អ្វីដែលអាចហូបបានដូចជា ផ្លែឈើ នំនែក បង្អែម ស្រាជាដើម។ល។ ដែលការពិតនោះគឺ ក្នុងគំនិតមនុស្សយល់ថា ព្រះក៏មានភ្នែក មានមុខ មានមាត់ មានច្រមុះ មានត្រចៀកដែរ។ ម្ល៉ោះហើយ តង្វាយតែងតែជាប្រភេទផ្សេងៗមានខ្លះសម្រាប់ហូប ខ្លះសម្រាប់ស្តាប់ និងខ្លះទៀតសម្រាប់មើល។ ធូបដែលយើងដុតថ្វាយព្រះបង្កើតជាក្លិន។ ទៀនបង្កើតជាពន្លឺឲ្យភ្នែកមើលឃើញ។ ផ្កាបង្កើតសោភ័ណសម្រាប់ភ្នែក។ … More

ប្រយាគស្រុកខ្មែរ

នៅស្រុកមានកន្លែងមួយដែលគេស្គាល់ថា «អល្លាហាពាទ»។ អល្លាហាពាទជាកន្លែងដែលមានប្រយាគ ពោលគឺ ទន្លេគង្គា និងយមុនាប្រសព្វគ្នា(មើលផែនទី)។ តែក្នុងជំនឿ គេគិតថាមានទន្លេបីឯណោះដែលប្រសព្វគ្នាដោយបូកនឹងទន្លេសរស្វតីមួយទៀត ហើយនៅស្រុកក្លឹង្គមានទាំងឆ្លាក់ចម្លាក់ផង។ អ្នកស្រុកក្លិង្គគោរពលើបូជនីយដ្ឋាននេះណាស់ ហើយគេតែងធ្វើធម្មយាត្រាទៅងូតទឹកទីនោះដើម្បីជម្រះបាបកម្ម។ មើលរូបឃើញថា មានមនុស្សចូលរួមច្រើនសន្ធឹក។ ចុះនៅស្រុកខ្មែរ? រីឯស្រុកខ្មែរមានប្រយាគអញ្ចឹងដែរ។ មានអីតែស្រុកឥណ្ឌា ស្រុកខ្មែរក៏មានប្រយាគដែរ ហើយមានដល់ទៅបី។ ដូចនៅសិលាចារឹកប្រាសាទព្រះខ័នដែលចារនៅស.វទី១២ថា «ប្រយាគជាកន្លែងពិសិដ្ឋ … More

បទ្មវិតាន – ពិតានផ្កាឈូក

បទ្មប្រែថា ផ្កាឈូក។ វិតាន-ពិតាន គឺអ្វីដែលបាំងពីលើ គ្រប ធ្វើឲ្យម្លប់។ សិលាចារឹកមួយនៅប្រាសាទបាយ័ន(K.470) ដែលអ្នកប្រាជ្ញខាងសិលាចារឹកគិតថាមានកាលបរិច្ឆេទនៅដើមស.វទី១៤។ សព្វថ្ងៃរក្សាទុកនៅអភិរក្សអង្គរខេត្តសៀមរាប។ សិលាចារឹកនេះនិយាយអំពីការស្ថាបនាលិង្គ, អំណោយទៅសិល្បិស្ថាបការចាយ៌្យ ព្រាហ្ម និងហោរាជាដើម។ ក្នុងនោះមានអំនោយជាបទ្មសិរស និងបទ្មវិតាន…។ ពាក្យដែលគេចារនោះគឺថា «បទ្មវិតានសង្កូ(ប្រាក់)ផ្សំសំរិត»។ អំពី«ពិតាន»មានអ្នកស្រាវជ្រាវខ្មែរម្នាក់ឈ្មោះ ស៊ីយ៉ុន សុភារិទ្ធ បានស្រាវជ្រាវ … More

ប្រក្រតីទិនពិធីធំៗក្នុងតំបន់អង្គរ

រៀងរាល់ឆ្នាំ អ្នកស្រុកអង្គរតែងធ្វើពិធីបុណ្យផ្សេងៗ។ បុណ្យខ្លះជាបុណ្យរបស់ភូមិទាំងមូល(ឧ.បុណ្យចូលឆ្នាំ, ឡើងអ្នកតា, ឆ្លងចេត្រ, ភ្ជុំបិណ្ឌ…) និងបុណ្យដែលធ្វើសម្រាប់បុគ្គលណាមួយ (ឧ.កាត់គ្រោះ, បួសនាគ…)។ យ៉ាងណាមិញ បុណ្យខ្លះធ្វើសម្រាប់បុគ្គលមែន ក៏ធ្វើឲ្យសង្គមរវល់ទាំងអស់គ្នា ដ្បិតពេលធ្វើម្តងៗ អ្នកភូមិផងរបងជាមួយមិនដែលមើលតែនឹងភ្នែកទេ។ ខាងក្រោមជាប្រក្រតិទិននៃពិធីបុណ្យដែលគេធ្វើជាទូទៅ។ ខ្ញុំធ្វើឲ្យវារាងមូល ព្រោះក្នុងគំនិតថា វិលទៅវិលមក តាមវដ្តនៃរដូវប្រាំង និងវស្សា។ … More

ព្រៃតាស្មោញ

មនុស្សខ្មែរដែលជាអ្នកផ្សាររទូទៅ ពេលអ្នកណាស្លាប់ក៏យកសពនោះទៅបូជា។ តែអ្នកសៀមរាប គេកប់សពនោះហោចណាស់១ឆ្នាំសិន មុននឹងគាស់យកបូជាដោយភ្លើង (ចម្រើនភ្លើង)។ ថ្មីៗនេះ គេក៏មានបូជាបន្ទាប់ពីស្លាប់ភ្លាមដែរ ត្បិតបញ្ហាសេដ្ឋកិច្ច។ ប្រការដែលត្រូវមាន២ដំណាក់កាលនេះ គេតែងពន្យល់ថាវាទាក់ទងនឹងធាតុទាំង៤ ពោលគឺ ទឹក ដី ភ្លើង និងខ្យល់។ តាមភូមិមួយចំនួននៅតំបន់អង្គរតែងមានព្រៃ ឬគោកខ្មោចសម្រាប់កប់ខ្មោចដែលទើបស្លាប់ថ្មីៗមួយរយៈសិនដូចខ្ញុំរៀបរាប់ខាងលើនេះបន្តិច។ ពេលបូជាហើយ សាច់ញាតិយកធាតុទៅរក្សាក្នុងចេតិយនៅតាមវត្តនានា … More

នាងគង្គាក្នុងជាតិមួយរបស់ព្រះនារាយណ៍

ព្រះនារាយណ៍មានអវតាទាំងអស់១០ដែលមានមួយគេស្គាល់ថា «ត្រីវិក្រម» ឬក៏«វាមន»។ តែជួនកាល ខ្មែរបុរាណហៅថា«ត្រីបទ(បីជំហាន)»ទៅវិញ ដូចមានបង្ហាញក្នុងសិលាចារឹក K.៣៥, K.៧៦០ ជាដើម។ល។ ទាក់ទងនឹងជាតិមួយនេះ យើងអាចរកឃើញនៅតាមចម្លាក់ប្រាសាទជាច្រើន។ ទាំងនេះអស់សុទ្ធសឹងជាភស្តុ តាងដែលបញ្ជាក់ថា ខ្មែរបុរាណនិយមរឿងនេះណាស់។ រឿងនេះមានដំណាលថា មានអសុរមួយឈ្មោះថាពាលីបានប្រកាសខ្លួនជាស្តេចនៃចក្រវាឡនេះ។ បានលឺដូច្នេះ ព្រះនារាយណ៍បានចុះមកដោយប្រែក្រឡាជាមនុស្សតឿ(វាមន) ដើម្បីមកសុំដីបីជំហានពីក្រុងពាលី។ ហេតុតែគិតថាមនុស្សតឿសុំដីបីជំហានមិនច្រើនប៉ុន្មាន … More