អ្នកបកប្រែកំណត់ហេតុ ជីវ តាក្វាន់

ចិន និងខ្មែរមានទំនាក់ទំនងជាមួយគ្នាយូរណាស់មកហើយទាំងសេដ្ឋកិច្ច និងនយោបាយ។ បើនិយាយពីការសិក្សាប្រវត្តិសាស្ត្រកម្ពុជាតំបូងៗផងគឺ ពឹងផ្អែកស្ទើរទាំងស្រុងលើឯកសារចិន។ សូម្បីតែពាក្យ «ហ្វូណន[1] (Fou-Nan) និង ចេនឡា[2] (Zhen-La)»ក៏ប្រវត្តិវិទូយកពីឯកសារចិនមកប្រើក្នុងការសិក្សាអំពីកម្ពុជាដែរ។ ដល់មកសម័យអង្គរ យើងអាចឃើញភស្តុតាងកាន់តែច្រើនដូចជា ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន និងចម្លាក់បង្ហាញពីវត្តមានជនជាតិចិនជាដើម ពិសេសគឺវត្តមានរបស់ជនជាតិចិនម្នាក់ឈ្មោះ ជីវ តាក្វាន់។ វត្តមានរបស់លោក ជីវ … More

កង្វះឯកសារភាសាខ្មែរ

នេះជាចំណងជើងសៀវភៅមួយសរសេរដោយលោក Bernard Phillipe Groslier ជាបារាំងម្នាក់ដែលចាយពេលជាច្រើនឆ្នាំស្រាវជ្រាវអំពីអារ្យធម៌អង្គរ។ ដើមឡើយ សៀវភៅនេះសរសេរជាបារាំងបោះពុម្ពឆ្នាំ១៩៥៨ក្រោមចំណងជើងថា Angkor et le Cambodge au XVIe siècle d’après les sources portugaises et espagnoles។ … More

អត្ថបទប្រែ៖ កំទេចទីក្រុងដោយយល់ថាល្អ

ដោយ Marco D’ Eramo ឃាតករសម្លាប់ទីក្រុងកំពុងដើរពេញភពផែនដីនេះ។ ឃាតករនោះត្រូវគេស្គាល់ឈ្មោះថា យូណេស្កូ។ វាមានអាវុធពិសេសមួយគឺ ការបន្តុប ឬដាក់ស្លាកឲ្យជា«បេតិកភណ្ឌពិភពលោក»។ គេបង្ហូរឈាមទីក្រុង ឬភូមិករដ៍ស្រស់បំព្រងទាំងនោះឲ្យខ្សោះ ហើយក្លាយជាសាកសព។ វាគឺជារឿងទុក្ខសោកណាស់កាលដែលយើងឃើញទីក្រុងជាច្រើនត្រូវបំផ្លាញ។ ទីក្រុងដែលពោរពេញដោយភាពស្រស់បំព្រង ភាពប្រណិត ភាពរស់រវើកជាច្រើនរយឆ្នាំ ឬខ្លះពាន់ឆ្នាំផងនោះបានរស់រានមានជីវិត ដោយឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ សង្គ្រាម … More