ព្រះអាទិត្យ និងព្រះចន្ទ្រលើទង់ព្រលឹង

តួនាទីព្រះអាទិត្យ និងព្រះចន្ទ្រមានក្នុងសង្គមខ្មែរតាំងពីសម័យបុរាណ។ រឿងនេះមានការចងក្រងពីអ្នកស្រាវជ្រាវមួយចំនួន ហើយចេញផ្សាយជាអត្ថបទខ្លីៗ ព្រមទាំងជានិក្ខេបបទទៀតក៏មាន។ អ្នកទាំងនោះសិក្សាផ្តោតលើសិល្បៈ និងជំនឿដែលខ្មែរមានចំពោះព្រះអាទិត្យ ព្រះចន្ទ្រ និងរាហូតាំងពីសម័យបុរាណមកដល់បច្ចុប្បន្ន។ លោកអ្នកនាងប្រហែលធ្លាប់ដឹងខ្លះៗមកហើយថា ទង់ព្រលឹងមិនខុសអ្វីពីអត្តសញ្ញាណបណ្ណរបស់ខ្មោចដែលត្រូវកាន់ទៅជួបព្រះយមរាជ និងដើម្បីទៅគាល់ព្រះចូឌាមុណីចេតិយក្នុងន័យពុទ្ធសាសនាខ្មែរសព្វថ្ងៃ។ ទង់ព្រលឹងក៏ជាសញ្ញាសម្រាប់បុគ្គលជម្រាបទៅព្រះយមរាជថា ខ្លួនស្លាប់ដោយបានបូជាឆ្លងកាត់តាមកិច្ចពិធីមានអាចារ្យដឹកនាំកិច្ចពិធីត្រឹមត្រូវ។ ហេតុនេះហើយទើបបានជាទង់ព្រលឹងតែងសរសេរជាឈ្មោះអាចារ្យជាភស្តុតាង។ តាមទង់ព្រលឹងជានិច្ចកាល គេគូសរូបចូឌាមុណីចេតិយ អមដោយទង់ពីរ។ នៅតាមរាងរបស់ចេតិយនោះ អាចារ្យតែងតែសរសេរពាក្យពេជន៍ជាបាលី … More