នៅពីក្រោយតួលេខកំណើនទេសចរណ៍

ទេសចរណ៍មានប្រយោជន៍ដល់មរតកវប្បធម៌ និងអ្នកស្រុកដែលនៅជុំវិញមួយចំនួន ស្របគ្នានេះទេសចរណ៍ក៏បង្កើតជាបញ្ហាជាច្រើនដល់មរតកវប្បធម៌ដែរ។ ជារៀងរាល់ឆ្នាំ តួលេខអំពីចំនួនទេសចរអន្តរជាតិចូលមកកម្ពុជាមានការកើនឡើងជាលំដាប់។ នេះក៏ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយនឹងនរតាំងពីដើមទស្សវត្សឆ្នាំ១៩៩០រហូតមក។ ជាក់ស្តែង របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរបរទេសមានចំនួន៤,៧៧៥,២៣១ ចូលមកកម្ពុជា។ ក្នុងនោះ ទេសចរជនជាតិវៀតណាមឈរនៅលើលំដាប់កំពូលតារាង តាមបង្កិតពីក្រោយដោយទេសចរជនជាតិចិន និងលាវ។ យ៉ាងណាមិញ ទេសចរមកកម្ពុជាត្រូវគេចាត់ទុកថាជាទេសចរវប្បធម៌។ ដូចដែលលោក ឈាង វណ្ណារិទ្ធ … More

ក្រុងយសោធរសតវត្សទី២១

មនុស្សជាច្រើនងឿងឆ្ងល់អំពីប្រព័ន្ធគ្រប់គ្រងអង្គរសព្វថ្ងៃរបស់អាជ្ញាធរអប្សរាថា ហេតុម្តេចទើបបានជាអាជ្ញាធរអប្សរាពុំអនុញ្ញាតឲ្យអ្នកស្រុកសង់ផ្ទះ នៅក្នុងតំបន់ការពារអង្គរបានស្រេចតែចិត្ត? ទោះបីមន្ត្រីអាជ្ញាធរអប្សរាតែងបកស្រាយបង្ហាញហេតុផលយ៉ាងណាក៏ដោយ តែហាក់ដូចជាត្រូវការវេលាយូរទៀតដើម្បីពន្យល់។ យើងដឹងគ្រប់គ្នាថា អង្គរជាទីក្រុងបុរាណមួយនាអតិតកាល។ តំបន់អង្គរមានស្លាកស្នាមមនុស្សតាំងទីតាំងដើមដំបូងនៃគ្រិស្តសករាជរបូតមក។ ទីក្រុងនេះចាប់ផ្តើមរីកធំឡើងៗ ទំនើបឡើងៗ ពិសេសនៅស.វទី៧-១៥នៃគ.ស។ ទាំងនេះធ្វើឲ្យអ្នកប្រាជ្ញឯកភាពគ្នាហៅថា «អារ្យធម៌អង្គរ»។ ត្បិតភស្តុតាងនៃភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច នយោបាយ សិល្បៈ និងសាសនា…ជាដើម មានច្រើនអនេក។ នៅឆ្នាំ១៩៩១ កម្ពុជាចូលជាប្រទេសហត្ថលេខីនៃអនុសញ្ញាយូណេស្កូឆ្នាំ១៩៧២។ … More

អ្នកផ្ទេរ និង អ្នកស្នង

មរតកវប្បធម៌សំដៅលើគ្រប់អ្វីៗដែល«សល់»ពីជំនាន់មួយទៅមួយទៀត។ មរតកវប្បធម៌ត្រូវគេចែកជា២គឺ រូបី និងអរូបី។ តាមពិត ទាំង២នេះសឹងថាមិនអាចចែកដាច់ពីគ្នាបានឡើយ។ ហាក់បីដូចជាកាក់ដែលមានមុខ២។ តែទំនោរអ្នកសិក្សាវប្បធម៌កាលពីដើមនោះ គេយល់អំពីតម្លៃមរតករូបីមុន។ ឧទាហរណ៍ អនុសញ្ញាស្តីពីមរតកអរូបីពិភពលោកទើបតែមាននៅឆ្នាំ២០០៣ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អនុសញ្ញាមរតករូបីពិភពលោកមានតាំងពីឆ្នាំ១៩៧២។ មរតករូបីយើងអាចឃើញនឹងភ្នែក ពាល់នឹងដៃ ដូចជាប្រាសាទ សំណង់ចាស់ៗ…។ មរតកអរូបីមានដូចជា ចំណេះ ជំនាញសិប្បកម្ម … More

អត្ថបទប្រែ៖ កំទេចទីក្រុងដោយយល់ថាល្អ

ដោយ Marco D’ Eramo ឃាតករសម្លាប់ទីក្រុងកំពុងដើរពេញភពផែនដីនេះ។ ឃាតករនោះត្រូវគេស្គាល់ឈ្មោះថា យូណេស្កូ។ វាមានអាវុធពិសេសមួយគឺ ការបន្តុប ឬដាក់ស្លាកឲ្យជា«បេតិកភណ្ឌពិភពលោក»។ គេបង្ហូរឈាមទីក្រុង ឬភូមិករដ៍ស្រស់បំព្រងទាំងនោះឲ្យខ្សោះ ហើយក្លាយជាសាកសព។ វាគឺជារឿងទុក្ខសោកណាស់កាលដែលយើងឃើញទីក្រុងជាច្រើនត្រូវបំផ្លាញ។ ទីក្រុងដែលពោរពេញដោយភាពស្រស់បំព្រង ភាពប្រណិត ភាពរស់រវើកជាច្រើនរយឆ្នាំ ឬខ្លះពាន់ឆ្នាំផងនោះបានរស់រានមានជីវិត ដោយឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ សង្គ្រាម … More

មរតក៖ មានតែក្តីស្រឡាញ់ ខ្វះការថែរក្សា

បើមើលតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រាល់ពេលដែលនិយាយពីមរតកប្រាសាទបុរាណ មនុស្សខ្មែរហាក់បង្ហាញក្តីស្រឡាញ់ចំពោះប្រាសាទនោះមោះមុតណាស់។ ខ្ញុំមិនច្បាស់ថា ចិត្តពួកគាត់ស្រឡាញ់ជ្រៅប៉ុណ្ណាទេ តែឃើញក្តីស្រឡាញ់នោះលែងគិតនឹកឃើញអ្វីផ្សេងទាំងអស់។ បើឃើញរូបភាពថ្មប្រេះ ឬចម្លាក់ត្រូវគេលួចដាប់ ឬអ្នកណានិយាយអ្វីប៉ះពាល់ប្រាសាទបន្តិច ប្រាកដជាបញ្ចេញសម្តីមកភ្លាមៗទាំងមិនបានគិតឲ្យវែងឆ្ងាយ។ ឆាប់ជឿគេ ដោយលែងស្តាប់ហេតុផល ភ្លេចប្រើការគិតអស់រលីង។ រាល់បញ្ហាគួរតែចាំមើលការបកស្រាយរបស់អ្នកជំនាញសិន។ ពុំនោះទេ គឺមិនខុសអីអំពីឈឺធ្មេញទៅរកពេទ្យភ្នែក។ បើគ្រាន់តែស្រឡាញ់មិនគ្រប់គ្រាន់ទេ ត្រូវតែមានគំនិតថែរក្សា។ ថែនោះសោតត្រូវចេះរបៀបថែតទៅទៀត។ រូបខាងក្រោមថតនៅប្រាសាទព្រះឥន្ទ្រកោសី … More

ខ្ញុំតែងសួរគេដើម្បីរៀនពីរបៀបឆាកហ៊ោ

«ខ្ញុំចូលចិត្តស្រែកឆាកហ៊ោ ព្រោះថាសម្លេងរបស់វាពិរោះធ្វើឲ្យយើងសប្បាយ អធិកអធម វាហាក់ដូចជាការប្រកូកប្រកាសដល់អារក្សទេវតា ឬក៏ស្រែកបញ្ជារទ័ពឲ្យមានភាពអធិកអធម។ សម្លេងមនុស្សប្រុសមិនពិរោះដូចមនុស្សស្រីទេ។ អ្នកដែលឆាកហ៊ោបានពិរោះ ទាល់តែសម្លេងនោះមុត លះ ច្បាស់ ស្រួយ ឆ្មាល់[រ] តូច។» «នៅឆ្នាំ២០០៧ ខ្ញុំធ្វើការងារខាងកសិកម្មនៅអាជ្ញាធរអប្សរា។ ខ្ញុំបានទៅឃើញអ្នកភូមិស្រែកឆាកហ៊ោតំបូងបង្អស់ ក្នុងពិធីបួសនាគរបស់អ្នកភូមិអូរទទឹង ក្នុងឃុំប្រដាក ហើយក៏ចាប់ផ្តើមស្រឡាញ់ តែមិនហ៊ានស្រែកហ៊ោនឹងគេទេ។» … More

ទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ

«រាល់ឆ្នាំ យើងឆ្លងកន្ទុយចេត្រនៅក្រោយចូលឆ្នាំបន្តិច។ តែឆ្នាំនេះ យើងយឺតយូរបន្តិចមកធ្វើនៅដាច់ខែពិសាខ។ ព្រោះថាយើងរវល់ផង រកអាចារ្យអត់បានផង។ អាចារ្យក្នុងភូមិនេះ[ភូមិអញ្ចាញ]មិនមានទេ! ស្លាប់អស់ហើយ! ទាល់តែយើងទៅអញ្ជើញអាចារ្យមកពីភូមិផ្សេង។ អាចារ្យនេះមកតាំងពីភូមិរហាលមកឯណោះ។ គាត់រវល់ណាស់មិនដែលបានដេកផ្ទះផងទេ។ បុណ្យខ្មោចមួយទើបចប់ម្សិលមិញ ឥឡូវទំនេរក៏មកទីនេះទៀត។ ហើយទោះយឺតបន្តិចក៏មិនអីដែរ ឲ្យតែយើងបានធ្វើ។ អ្នកស្រុកទីនេះមកមូលជុំគ្នានៅទីនេះ អ្នកក្រៅមានបន្តិចបន្តួចដែរ។» ភូមិអញ្ចាញស្ថិតនៅតាមទំនប់អញ្ចាញដែលប្រហែលជាទំនប់បុរាណតាំងពីសម័យអង្គរ។ ក្រោយមក ខ្មែរក្រហមលើកបន្ថែមទៀត។ … More

ផ្សព្វផ្សាយវប្បធម៌ពីភូមិរបស់អ្នក

អ្នកតា គឺជាអមនុស្សដែលនៅស្និទ្ធនឹងមនុស្សជាងគេ ត្បិតមនុស្សត្រូវពឹងពាក់អ្នកតាឲ្យជួយក្នុងការងារទាញទឹកភ្លៀង ពេលឈឺថ្កាត់ ឬហោចណាស់ពេលលេងឆ្នោត។ តាមធម្មតា ភូមិស្ទើរតែទាំងអស់តែងមានអ្នកតាដែលមានខ្ទមជាទីអាស្រ័យក្នុងវត្ត ទួលបុរាណ ត្រពាំងក្រោមដើមឈើ ឬតាមប្រាសាទបុរាណជាដើម។ សូមលោកអ្នកនាងថតរូបអ្នកតាតាមភូមិរបស់លោកអ្នកនាងហើយផ្ញើរមកពួកយើង។ ពួកយើងរីករាយនឹងចែករំលែកវាលើទំព័ររបស់យើង (@livingwithheritageproject) ដើម្បីបង្ហាញអំពីលក្ខណៈអ្នកតាតាមភូមិនីមួយៗតាមខេត្តផ្សេងៗ។ ចំណេះដឹងរបស់អ្នកស្រុកអំពីទីស្ថានក្បែរកន្លែងគេរស់នៅ គឺសំខាន់ខ្លាំងណាស់ ព្រោះអ្នកស្រុកទាំងនោះអាចដឹងរឿងរ៉ាវយ៉ាងច្រើន។ ម្យ៉ាងទៀត បើឲ្យក្រុមខ្ញុំដើរថត សួរនាំអ្នកស្រុកអំពីអ្នកតាតាមភូមិក្នុងស្រុកខ្មែរ មិនដឹងថាជាតិនេះធ្វើបានចប់ឬយ៉ាងណា? … More

ឧសឆ្ងាញ់ជាងហ្គាស

«ប្រើហ្គាសដាំបាយមិនឆ្ងាញ់ ហើយគ្មានជាតិ ដូចប្រើឧសទេ ទោះបីជាប្រភេទអង្ករណាក៏ដោយ។ ផ្ទះខ្ញុំមិនចេះខ្វះឧសទេ កូនៗទិញដាក់ពេញក្រោមផ្ទះ។ ទៅអនាគត បើអស់ជម្រើសអស់ឧសប្រើ គឺមានតែដាំប្រើហ្គាសនោះឯង។ […] អ្នកដាំបាយមាន៣ប្រភេទគឺ អ្នកខ្ជិល អ្នកកណ្តាល និងអ្នកយកចិត្តទុកដាក់។ អ្នកខ្ជិលដាំឲ្យតែរីកអង្ករកើតជាបាយ។ អ្នកកណ្តាលគ្រាន់បើបន្តិច។ អ្នកយកចិត្តទុកដាក់ គេមើលភ្លើង គេដាំបានឆ្ងាញ់ណាស់ ឈ្ងុយ ហើយបាយនោះមានជាតិ។ … More

ទប់ស្កាត់អវិជ្ជមានចំពោះអង្គរ

[…]«ប្រាសាទជាកន្លែងគោរពបូជា។ មិនអនុញ្ញាតឲ្យភ្ញៀវឡើងលើកំពូលបានទេ។ បើកាលណាឲ្យភ្ញៀវឡើង ដូចឲ្យភ្ញៀវយកទីគោរពបូជាមកជាន់ក្រោមជើង។ អប្សរាចេញជារូបភាពពន្យល់មិនឲ្យឡើងកំពូលប្រាសាទទេ។ គ្រប់កាតរបស់បុគ្គលិកតែងមានរូបសញ្ញាហាមឃាត់ផ្សេងៗ។ បើយើងមិនចេះនិយាយភាសាគេទេ យើងនឹងបង្ហាញរូបទាំងនេះ។» […]«យើងជួយមើលមិនឲ្យភ្ញៀវថតជាមួយព្រះសង្ឃ ព្រោះក្នុងវិន័យព្រះសង្ឃហាមមិនឲ្យព្រះសង្ឃនៅក្បែរមនុស្សស្រីទេ។ ពីដើម បើសិនព្រះសង្ឃនិមន្តទៅណា គឺមិនឲ្យមើលទៅមុខលើសពី២ម៉ែត្រឡើយ។ ជួនកាល ភ្ញៀវចង់ថតជាមួយព្រះសង្ឃ ដូច្នេះយើងត្រូវជួយមើល។» សូមអាន អំពីក្រមប្រតិបត្តិអង្គរ / see code of … More