វត្តអារាម និងបេតិកភណ្ឌអង្គរ

ខេត្តសៀមរាបមានសក្តានុពលបុរាណវិទ្យាខ្ពស់ ត្បិតធ្លាប់ជាអតីតរាជធានីធំមួយនៅសម័យបុរាណដែលយើងសព្វថ្ងៃស្គាល់ថា ក្រុងអង្គរ។​ នៅឆ្នាំ១៩៩២ អង្គរបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលធ្វើឲ្យអង្គរមានការជ្រោមជ្រែងពីមជ្ឈដ្ឋាននានា និងមានភាពល្បីល្បាញថ្នាក់អន្តរជាតិ។ ផ្ទៃដីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរមានសរុប៤០១គីឡូម៉ែត្រការ៉េ។ ក្រៅពីសក្តានុពលបុរាណវិទ្យា អង្គរមានមនុស្សរស់នៅ និងមានរចនាសម្ព័ន្ធសង្គមសម្រាប់គាំទ្រដល់ការរស់នៅរបស់ប្រជាជនទាំងនោះ។ ក្នុងនោះគឺវត្តអារាម។ ក្នុងតំបន់អង្គរ បើគិតក្នុងក្របខណ្ឌនៃតំបន់ការពារទី១ និងទី២នៃឧទ្យានអង្គរមានវត្តចំនួន៣៥ (សូមមើលផែនទី)។ វត្តទាំងនេះតាំងទីជាមួយប្រាសាទបុរាណ ដែលនេះជាការពុំចម្លែកឡើយ ព្រោះថាវត្តទាំងអម្បាលនេះខ្លះសឹងកើតតាំងពីសម័យកណ្តាលពោលគឺពីស.វទី១៥ទៅស.វទី១៨។ នៅសម័យកណ្តាលនេះមានភស្តុតាងជាច្រើនទាំងសិលាចារឹក និងការកែប្រែប្រាសាទបុរាណ…

ការសង្កេតសាច់រឿងនៅហោជាងខាងកើតប្រាសាទបាគង

តាមការសិក្សាលើសិលាចារឹកដែលរកឃើញនៅប្រាសាទនោះផ្ទាល់ អ្នកស្រាវជ្រាវអាចដឹងថា ព្រះបាទឥន្ទ្រវម៌្មនទី១ជាក្សត្រដែលបានសាងសង់ប្រាសាទបាគង ប្រាសាទព្រះគោ និងបារាយណ៍ឥន្ទ្រតដាក នៅក្នុងស.វទី៩នៃគ.ស។ ប៉ុន្តែការសិក្សាលើសិល្បៈនាំឲ្យគេជឿថា ក្តីនៅលើកំពូលពីរាមីតនៃប្រាសាទបាគងធ្លាប់មានការជួសជុលកែប្រែ ឬសាងសង់បន្ថែមនៅស.វទី១១-១២នៃគ.ស។[1] ក្តីនោះមានហោជាងខាងជើងខាងត្បូង និងខាងលិចនិយាយអំពីជាតិរបស់ព្រះនារាយណ៍ ប៉ុន្តែនៅខាងកើតបែរជាឆ្លាក់រឿងអំពីព្រះឥសូរទៅវិញ។ ការវិភាគផ្នែកសិល្បៈ ប្រាង្គខាងលើពីរាមីតសង់ក្រោយដែលមានសិល្បៈរចនាបថបាពួន និងអង្គរវត្ត ដែលរចនាបទសិល្បៈបែបនេះស្ថិតក្នុងស.វទី១១-១២នៃគ.ស។ នៅកំលុងពេលនោះមានការស្ថាបនាប្រាសាទ និងប្រតិមាធំៗនៃព្រះនារាយណ៍គួរកត់សម្គាល់។ បានសេចក្តីថាក្នុងរយៈកាលនោះ ការគោរពលើព្រះនារាយណ៍ខ្លាំងក្លាគ្រាន់បើដែរដូចយើងឃើញប្រាសាទបាពួនមានទេពកថាព្រះនារាយណ៍ជាហូរហែ…

#ICH

A good example of how intangible heritage is being transmitted to the next generation. To ensure that heritage will be…

ការគ្រប់គ្រងបេតិកភណ្ឌអង្គរក្នុងបរិបទដីថ្លៃ

វិស័យទេសចរណ៍ តម្រូវការអភិវឌ្ឍលំនៅដ្ឋាន និងសហគ្រាសនានាធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងខ្ពស់។ ដូចសព្វថ្ងៃនេះ បើទោះជាបញ្ហាកូវីដ-១៩បន្ថយល្បឿនសេដ្ឋកិច្ចស្ទើរគ្រប់ផ្នែក តែវិស័យដីធ្លីហាក់រក្សាលំនឹងបានយ៉ាងល្អ។ តម្លៃដីធ្លីដែលបានកើនឡើងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យបេតិកភណ្ឌជួបការប្រឈមក្នុងការអភិរក្ស ហើយដែលពេលខ្លះត្រូវគេមើលឃើញថាការគ្រប់គ្រងបេតិភណ្ឌជាឧបសគ្គនៃការអភិវឌ្ឍ។ អត្ថបទនេះបង្ហាញអំពីផលប៉ះពាល់មកលើបេតិកភណ្ឌក្នុងខេត្តសៀមរាបដោយសារការអភិវឌ្ឍវិស័យដីធ្លី។ បេតិកភណ្ឌ ឬមរតក បេតិកភណ្ឌសំដៅវត្ថុដែលបន្សល់ពីមនុស្សជំនាន់មួយទៅមួយ ដែលជាទូទៅ ខ្មែរស្គាល់ថា«មរតក»។ តាមពិតនោះ «បេតិកភណ្ឌ» និង «មរតក» មានន័យដូចគ្នា។ ប៉ុន្តែទីនេះខ្ញុំយកពាក្យ«បេតិកភណ្ឌ»មកប្រើជាពាក្យគន្លឹះ…

កូវីដ-១៩ និងការប្រតិបត្តិមរតកអរូបី

កូវីដ-១៩ធ្វើឲ្យពិភពលោកទាំងមូលជួបរឿងក្រឡាប់ចាក់។ វិស័យទាំងប៉ុន្មានដែលធ្លាប់តែរីកដុះដាលទៅមុខត្រូវជាប់គាំងរង់ចាំដំណោះស្រាយរួមគ្នានោះគឺ បញ្ចប់ការឆ្លង និងបង្កើតវាក់សាំងការពារ។ ទន្ទឹមគ្នានេះ យើងសង្កេតឃើញថា មរតកអរូបីដែលកំពុងតែទន់ខ្សោយស្រាប់នោះរឹតតែជួបការប្រឈមកាន់តែខ្លាំងឡើង។ យើងសូមលើកឧទាហរណ៍មួយចំនួនមកបង្ហាញទាក់ទងនឹងផលប៉ះពាល់មរតកអរូបីក្នុងពេលកូវីដ-១៩។ ជាតំបូង យើងសូមពន្យល់អ្វីទៅជាមរតកអរូបីជាមុនសិន។ មរតកអរូបីសំដៅលើការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ ទម្រង់សិល្បៈផ្សេងៗ រាប់ចាប់តាំងពីការធ្វើម្ហូបឡើង។ មរតកនេះនៅទៀមជាប់នឹងមនុស្ស ម្ល៉ោះហើយគេយល់ថាការបន្តប្រតិបត្តិ និងការផ្ទេរចំណេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺជាការងារស្នូលនៃកិច្ចអភិរក្សមរតកអរូបី កុំឲ្យបាត់បង់ទៅតាមមនុស្សណាមា្នក់ពេលដែលអ្នកនោះស្លាប់ទៅ។…

និរាសហ្លួងព្រះបាង

ខែកត្តិក ឆ្នាំ២០១៩ ស្ថាប័នខ្ញុំផ្តល់ឱកាសឲ្យទៅកម្មសិក្សារៀនសូត្រអំពីការរៀបចំក្រុងដែលមានការរស់នៅ និងសំណង់ពុទ្ធសាសនា នៅហ្លួងព្រះបាង ប្រទេសលាវ អស់កាល ១អាទិត្យ។ ពីសៀមរាបទៅហ្លួងព្រះបាងពិតជាឆ្ងាយគួរសម និយាយនេះដកអ្នកជិះកប៉ាល់ហោះចេញ។ យើងចេញដំណើរពីសៀមរាបទៅហ្លួងព្រះបាងតាមឡានឈ្នួលអស់ពេល២ថ្ងៃ។ តែរយៈពេលធ្វើដំណើរដ៏យូរនេះពុំបានធ្វើឲ្យពួកយើងនឿយហត់ ឬធុញពិបាកទ្រាំនោះឡើយ។ យើងចេញពីសៀមរាបម៉ោង៥ព្រឹក ដើម្បីទៅដល់ច្រកអូរស្មាច់ឲ្យបានព្រឹក និងឲ្យចំពេលប៉ូលីសចាប់ផ្តើមធ្វើការដែរ។ ទៅដល់ច្រកអូរស្មាច់ យើងរកឡានឈ្មួលជិះបន្តទៅតាមស្រិន្ទ- បុរីរម្យ-ខនកេន-ឧត្តរធានី។ សូមបញ្ជាក់ត្រង់នេះថា…

[សង្ខេប] សិក្ខាសាលា«សាស្ត្រា៖ បច្ចុប្បន្ន និងអនាគត»

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឲ្យមានសិក្ខាសាលាអំពី «ហូលពិតាន៖ បច្ចុប្បន្ន និងអនាគត» និង«សាស្ត្រា៖ បច្ចុប្បន្ន និងអនាគត»។ ចំពោះការសង្ខេបអំពី«ហូលពិតាន៖ បច្ចុប្បន្ន និងអនាគត» យើងនឹងបង្ហាញជូននាពេលបន្ទាប់។ សាស្ត្រាគឺជាបណ្ណធ្វើពីស្លឹកទ្រាំង ឬស្លឹករឹត ដែលអាចឲ្យកត់ត្រាអក្សរបាន។ មានជាតិសាសន៍ជាច្រើនដែលច្នៃស្លឹកឈើសម្រាប់កត់ត្រា។ ចំពោះស្រុកខ្មែរ…