#ICH

A good example of how intangible heritage is being transmitted to the next generation. To ensure that heritage will be … More

និរាសហ្លួងព្រះបាង

ខែកត្តិក ឆ្នាំ២០១៩ ស្ថាប័នខ្ញុំផ្តល់ឱកាសឲ្យទៅកម្មសិក្សារៀនសូត្រអំពីការរៀបចំក្រុងដែលមានការរស់នៅ និងសំណង់ពុទ្ធសាសនា នៅហ្លួងព្រះបាង ប្រទេសលាវ អស់កាល ១អាទិត្យ។ ពីសៀមរាបទៅហ្លួងព្រះបាងពិតជាឆ្ងាយគួរសម និយាយនេះដកអ្នកជិះកប៉ាល់ហោះចេញ។ យើងចេញដំណើរពីសៀមរាបទៅហ្លួងព្រះបាងតាមឡានឈ្នួលអស់ពេល២ថ្ងៃ។ តែរយៈពេលធ្វើដំណើរដ៏យូរនេះពុំបានធ្វើឲ្យពួកយើងនឿយហត់ ឬធុញពិបាកទ្រាំនោះឡើយ។ យើងចេញពីសៀមរាបម៉ោង៥ព្រឹក ដើម្បីទៅដល់ច្រកអូរស្មាច់ឲ្យបានព្រឹក និងឲ្យចំពេលប៉ូលីសចាប់ផ្តើមធ្វើការដែរ។ ទៅដល់ច្រកអូរស្មាច់ យើងរកឡានឈ្មួលជិះបន្តទៅតាមស្រិន្ទ- បុរីរម្យ-ខនកេន-ឧត្តរធានី។ សូមបញ្ជាក់ត្រង់នេះថា … More

រដូវធ្វើប្រហុក

នៅខេត្តសៀមរាប អ្នករស់នៅក្បែរទន្លេសាបតែងហៅអ្នករស់នៅខាងជើងថា «អ្នកលើ» ចំណែកអ្នកនៅខាងលើហៅអ្នករស់នៅក្បែរទន្លេថា «អ្នកទន្លេ»។ របៀបហៅដូច្នេះក៏មាននៅខេត្តដទៃទៀតដែរ។ នៅក្នុងវិស័យសេដ្ឋកិច្ច ពួកគេទាក់ទងគ្នាឥតដាច់។ ពីដើមមិញ អ្នកស្រុកលើមានរបរធ្វើស្រែចម្ការ និងរកអនុផលព្រៃឈើជាសំខាន់ ឯអ្នកទន្លេប្រកបរបរនេសាទជាសំខាន់សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្រៅពីនេះ អ្នកលើ និងអ្នកទន្លេមានទំនាក់ទំនងគ្នាច្រើនយ៉ាងទៀតដូចជា អ្នកលើដោះដូរជ័រយាង ឬជ័រចុង(សម្រាប់បិទទូក) ដើម្បីប្តូរយកត្រីជាមួយអ្នកទន្លេវិញ។ អំពីឧទាហរណ៍ផ្សេងៗ៖ http://bit.ly/2EIam4iMore

អំពីអ៊ុំផុន និងការរស់នៅជាមួយមរតកវប្បធម៌

តំបន់អង្គរបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ក្នុងលក្ខខណ្ឌផ្សេងៗនៃការបំពេញបែបបទ ដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក ស្របតាមគោលការការណ៍របស់យូណេស្កូ រដ្ឋាភិបាលបង្កើតឲ្យមានអាជ្ញាធរអប្សរានេះឡើង។ សព្វថ្ងៃ អាជ្ញាធរអប្សរាមានធនធានមនុស្សជាង២០០០នាក់កំពុងប្រកបការងារក្នុងតំបន់អង្គរ។ នៅកំលុងឆ្នាំ២០០០ អ្នកស្រី សុំ ផុន (ខ្ញុំសូមសរសេរថា អ៊ុំផុន) បានចូលបម្រើការងារនៅក្នុងស្ថាប័នអាជ្ញាធរអប្សរា ក្រោមមុខងារជាអ្នកសំអាតប្រាសាទ ឬគេហៅជាទូទៅថា «ឆ្មាំ»។ ច្រើនឆ្នាំក្រោយមក អ្នកស្រីត្រូវជ្រើសតាំងជាភ្នាក់ងារសណ្តាប់ធ្នាប់ទេសចរណ៍នៅប្រាសាទព្រះខ័ន។ ការងាររបស់គាត់ជាទូទៅគឺ … More

ប្រាំងផ្កា វស្សាជ្រុះ

ចំណងជើងខាងលើនេះគឺជា ការចំណាំរបស់តាឡើងត្នោតម្នាក់នៅភូមិស្រែចង្ហូតក្បែរភ្នំបូក។ ក្រៅពីធ្វើស្រែនៅរដូវវស្សា គាត់គឺជាអ្នកឡើងត្នោតនៅរដូវប្រាំង ទឹកត្នោតដែលបានមកប៉ុន្មានសម្រាប់តែកូរលក់ឲ្យអ្នកភូមិផងរបងជាមួយគ្នា។ យូរៗម្តងក៏មានអ្នកមកពីឆ្ងាយទិញយកទៅពិសារ ត្បិតគេខ្លាចរអានឹងឥវ៉ាន់លក់តាមទីផ្សារនៅទីក្រុងសព្វថ្ងៃ។ ខ្ញុំមិនដែលបានចំណាំដើមត្នោតផ្លែ ឬផ្កានៅខែណានោះទេ។ ប៉ុន្តែចាប់ពីពេលនេះទៅ ខ្ញុំនឹងចាប់ផ្តើមចំណាំមើលថាតើវាដូចពាក្យដែលតានោះនិយាយដែរឬអត់? តាមធម្មតា គាត់អាចកូរស្ករបានពី៤ទៅ៥គីឡូក្នុង១ថ្ងៃ។ ក្នុងមួយថ្ងៃ គាត់ត្រូវឡើងព្រឹកម្តង និងល្ងាចឡើងម្តងទៀត។  

« អំបុកទុំចេក សប្បាយវត្តលលៃ។ ចេត្រច័នខ្ចី សប្បាយវត្តបាគង»

ពាក្យខាងលើនេះគឺជាការចំណាំរបស់អ្នកស្រុកបាគង។ វត្តលលៃ និងវត្តបាគងនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ ហើយវត្តទាំង២នេះជាកន្លែងដែលគេមកជុំគ្នារៀបចំកម្មវិធីកម្សាន្តសប្បាយក្នុងពេលអកព្រះខែ និងចូលឆ្នាំ។ ទម្រាំក្លាយជាចំណាំ មនុស្សចងចាំអស់ពេលយូរគ្រាន់។ ឧទាហរណ៍ក្នុងចម្រៀង «ខែចេត្រចូលឆ្នាំតាមចំណាំ គេទៅលេងវត្ត ម៉ែអើយកុំឃាត់ កូនទៅលេងវត្តសប្បាយនឹងគេ…»។ គេចំណាំថា ចូលឆ្នាំនៅខែចេត្រ ហើយពេលនោះ គេនាំគ្នាទៅលេងល្បែងល្បាំនៅតាមវត្តអារ៉ាមសប្បាយតាមវ័យ។  បើយើងត្រឡប់មកមើលពាក្យចំណាំខាងលើ គេយករុក្ខជាតិជាការចំណាំ ដោយចាំថាពេលដែលផលស្រូវថ្មីចាប់ផ្តើមបានខ្លះៗហើយ គេនឹងយកស្រូវថ្មីនេះមកធ្វើអំបុកហូបនឹងទុំចេក … More