និក្ខេបបទ៖ ព្រះគង្គា

នេះជានិក្ខេបបទសម្រាប់បញ្ចប់ថ្នាក់បរិញ្ញាបត្របុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១១។ សៀវភៅនេះសសេរឡើងក្រោមការជួយតម្រង់អំពី លោកគ្រូ ស៊ីយ៉ុន សុភារិទ្ធ និង លោកគ្រូ ជី រដ្ឋា។ នៅឆ្នាំ២០១៣ គ្រឹះស្ថានបោះពុម្ពផ្សាយនគរវត្តបោះពុម្ពផ្សព្វផ្សាយបន្ត។ ខាងក្រោមនេះជាសេចក្តីសង្ខេប ទោះយើងគ្រប់គ្នាដឹងថា ឥទ្ធិពលរបស់ឥណ្ឌារីកសាយភាយមកដល់ទឹកដីខ្មែរ តាំងពីដើមគ្រិស្តសករាជក៏ពិតមែន តែតាមការសិក្សាលើសិលាចារឹកវិញបានបង្ហាញថា ខ្មែរទើបនឹងចាប់ផ្តើមចារពាក្យ គង្គាដំបូងនៅស.វទី៧ប៉ុណ្ណោះ។ … More

ប្រយាគស្រុកខ្មែរ

នៅស្រុកមានកន្លែងមួយដែលគេស្គាល់ថា «អល្លាហាពាទ»។ អល្លាហាពាទជាកន្លែងដែលមានប្រយាគ ពោលគឺ ទន្លេគង្គា និងយមុនាប្រសព្វគ្នា(មើលផែនទី)។ តែក្នុងជំនឿ គេគិតថាមានទន្លេបីឯណោះដែលប្រសព្វគ្នាដោយបូកនឹងទន្លេសរស្វតីមួយទៀត ហើយនៅស្រុកក្លឹង្គមានទាំងឆ្លាក់ចម្លាក់ផង។ អ្នកស្រុកក្លិង្គគោរពលើបូជនីយដ្ឋាននេះណាស់ ហើយគេតែងធ្វើធម្មយាត្រាទៅងូតទឹកទីនោះដើម្បីជម្រះបាបកម្ម។ មើលរូបឃើញថា មានមនុស្សចូលរួមច្រើនសន្ធឹក។ ចុះនៅស្រុកខ្មែរ? រីឯស្រុកខ្មែរមានប្រយាគអញ្ចឹងដែរ។ មានអីតែស្រុកឥណ្ឌា ស្រុកខ្មែរក៏មានប្រយាគដែរ ហើយមានដល់ទៅបី។ ដូចនៅសិលាចារឹកប្រាសាទព្រះខ័នដែលចារនៅស.វទី១២ថា «ប្រយាគជាកន្លែងពិសិដ្ឋ … More

សូម្បីព្រះក៏ចេះប្រចណ្ឌ

ប្រចណ្ឌ គឺជាពាក្យក្នុងភាសាសំស្ក្រិតដែលផ្សំចូលគ្នារវាងពាក្យ «ប្រ+ចណ្ឌ»។ ពាក្យ «ប្រ» នៅក្នុងភាសាសំស្ក្រិតមានន័យច្រើនដែលមានមួយក្នុងនោះប្រែន័យថា ណាស់។ ចំណែកពាក្យ «ចណ្ឌ» ប្រែថា ខឹង កំហឹង ច្រឡោត។ល។ តែបើថែមស្រៈ «ី»វិញ ពោលគឺ «ចណ្ឌី»គឺក្លាយជាព្រះនាមរបស់នាងទុគ៌ាវិញ។ បើអ្នកស្រី ពៅ សាវរស … More

នាងគង្គាក្នុងជាតិមួយរបស់ព្រះនារាយណ៍

ព្រះនារាយណ៍មានអវតាទាំងអស់១០ដែលមានមួយគេស្គាល់ថា «ត្រីវិក្រម» ឬក៏«វាមន»។ តែជួនកាល ខ្មែរបុរាណហៅថា«ត្រីបទ(បីជំហាន)»ទៅវិញ ដូចមានបង្ហាញក្នុងសិលាចារឹក K.៣៥, K.៧៦០ ជាដើម។ល។ ទាក់ទងនឹងជាតិមួយនេះ យើងអាចរកឃើញនៅតាមចម្លាក់ប្រាសាទជាច្រើន។ ទាំងនេះអស់សុទ្ធសឹងជាភស្តុ តាងដែលបញ្ជាក់ថា ខ្មែរបុរាណនិយមរឿងនេះណាស់។ រឿងនេះមានដំណាលថា មានអសុរមួយឈ្មោះថាពាលីបានប្រកាសខ្លួនជាស្តេចនៃចក្រវាឡនេះ។ បានលឺដូច្នេះ ព្រះនារាយណ៍បានចុះមកដោយប្រែក្រឡាជាមនុស្សតឿ(វាមន) ដើម្បីមកសុំដីបីជំហានពីក្រុងពាលី។ ហេតុតែគិតថាមនុស្សតឿសុំដីបីជំហានមិនច្រើនប៉ុន្មាន … More